ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ពោធិ៍​មង្គល​ធ្វើបុណ្យ​ភូមិ​ដើម្បី​ឧទ្ទិស​កុសល​៥​យ៉ាង

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ចំនួន​៤៩៤​គ្រួសារ​នៅ​ក្នុងភូមិ​ពោធិ៍​មង្គល​បាន​ធ្វើបុណ្យ​ភូមិ​ហៅ​ថា បុណ្យ​ដា​បាត​លាន ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី និង​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ការពារ​មាតុភូមិ និង​សុំ​​សេចក្តីសុខ​ចំរើន ហើយ​សូម​ឲ្យ​ភោគផល​ដំណាំ​កសិកម្ម​ផ្សេង​ៗ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤…

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ​ចំនួន​៤៩៤​គ្រួសារ​នៅ​ក្នុងភូមិ​ពោធិ៍​មង្គល​បាន​ធ្វើបុណ្យ​ភូមិ​ហៅ​ថា បុណ្យ​ដា​បាត​លាន ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី និង​បុព្វបុរស​ដែល​បាន​ពលី​ជីវិត​ការពារ​មាតុភូមិ និង​សុំ​​សេចក្តីសុខ​ចំរើន ហើយ​សូម​ឲ្យ​ភោគផល​ដំណាំ​កសិកម្ម​ផ្សេង​ៗ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​។ ពិធីបុណ្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ និង​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។

  លោកតា​ទឹម ហូ​ន អាយុ​៦៨​ឆ្នាំ ជា​ចាស់ព្រឹទ្ធាចារ្យ​ក្នុងភូមិ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពិធីបុណ្យ​ដា​ភូមិ​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​៥​យ៉ាង​គឺ​ទី​១-​រំលឹក​ដល់​បុព្វ​ជន​ដែល​កកើត​ភូមិ​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ទី​២-​ឧទ្ទិស​ថ្វាយ​ដល់​ពពួក​ទេវតា និង​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​ភូមិ ដើម្បី​សុំ​សេចក្តីសុខសេចក្តី​​ចំរើន​កុំ​ឲ្យ​មាន​ជំងឺ​ដ​ង្កា​ត់​មក​បៀតបៀន​ដល់​កូនចៅ​ដែល​រស់នៅ​ក្នុងភូមិ​។ ទី​៣-​សូម​ឲ្យ​ភោគផល​កសិកម្ម​ដូច​ជា​ដំណាំ​ស្រូវ សណ្តែក ឈូក ពោត ល្ង បាន​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ​។ ទី​៤-​សូម​ឲ្យ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ជួយ​រារាំង​ និងកម្ចាត់​សត្វល្អិត​ទាំងឡាយ​ទាំងពួង​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ភោគផល​កសិកម្ម​ឆ្នាំ​ខាង​មុខ​ៗ និង​ទី​៥-​ដើម្បី​ឧទ្ទិស​កុសល​ជូ​នដល់​អ្នក​មានគុណ​ និង​ឧទ្ទិស​កុស​ល​ជូន​ដល់​បុព្វ​បុរស​ដែល​ពលី​ជីវិត​ដើម្បី​មាតុភូមិ​។

លោកតា​បន្ត​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ពួក​គាត់​តែងតែ​ធ្វើ​ពិធីបុណ្យ​នេះ​មិន​ដែល​ខកខាន​ទេ ទោះជា​ប្រពល​រដ្ឋ​នៅ​ក្នុងភូមិ​មានការ​ខ្វះខាត​យ៉ាងណា​ក៏​ដោយ ក៏​ពួក​គាត់​ដើរ​រៃ​អង្គៀស​គ្នា​បន្តិចបន្តួច​មក​ធ្វើ​កម្មវិធី​បុណ្យ​ជា​និច្ច​មិន​ឲ្យ​ខកខាន​មួយ​ឆ្នាំ​ណា​ឡើយ​។ លោកតា​បាន​បន្ត​ទៀត​ថា ក្នុង​ពិធីបុណ្យ​ថ្ងៃ​ចុង​ក្រោយ​មានការ​ហែរ​សន្ធឹក​បណ្តែត​នៅ​ក្នុង​ដៃទន្លេ​សាប ។ នៅ​ក្នុង​សន្ធឹក​នោះ​ផង​ដែរ គេ​មាន​ដាក់​ស្រូវ អង្ករ សណ្តែក ពោត ល្ង អំបិល ប្រហុក ស្ករ ប៊ី​ចេ​ង និង​បង្អែម​ផ្លែ​ឈើ​ជា​ច្រើន​មុខ ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ទេវតា អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ហើយ​ក្នុង​ពិធីនោះដែរ​ក៏​​​មាន​កម្ម​វិធី​លេងល្បែង​ប្រជាប្រិយ រត់ប្រណាំង និង​ប្រគំ​តន្ត្រីសម័យ​រាំរែក​កំសាន្ត​សប្បាយ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ