ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​វ័យក្មេង​របស់ Liverpool ថា​មាន​កិត្តិយស​បាន​ទាត់​ជាមួយ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​១៩​ឆ្នាំ​របស់​ក្លិប​ហង្ស​ក្រហម Trent Alexander-Arnold បាន​បង្ហើប​ពី​អារម្មណ៍​មាន​មោទនភាព​របស់​ខ្លួន​ចំពោះ​ការ​លេង​ជាមួយនឹង Ronaldo ដែល​ជា​កីឡាករ​ល្បី​លំដាប់​ពិភពលោក​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​អាយុ​១៩​ឆ្នាំ​របស់​ក្លិប​ហង្ស​ក្រហម Trent Alexander-Arnold បាន​បង្ហើប​ពី​អារម្មណ៍​មាន​មោទនភាព​របស់​ខ្លួន​ចំពោះ​ការ​លេង​ជាមួយនឹង Ronaldo ដែល​ជា​កីឡាករ​ល្បី​លំដាប់​ពិភពលោក​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ។

Trent Alexander-Arnold លេង​បាន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចង​ចាំ​ក្នុង​ចិត្តបាន ដោយសារ​តែ​ថ្វី​ជើង​របស់​កីឡាករ​នេះ​រូបគេ​អាច​នឹង​ត្រូវ​បាន​ក្លិប​ដាក់​ឲ្យ​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League តទល់​ជាមួយនឹង Ronaldo ។

កីឡាករ​វ័យក្មេង​តែ​ខ្លាំង​រូប​នេះ​បាន​និយាយ​ថា «​វា​ពិតជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ ដែល​បាន​លេង​ទល់​ជាមួយនឹង Cristiano Ronaldo ដែល​អាច​ហៅ​បាន​ថា ជា​កីឡាករ​ខ្លាំង​មួយ​រូប​ក្នុង​ពិភពលោក ។ ខ្ញុំ​ចង់​ជម្រុញ​ខ្លួន​ខ្ញុំ​ឲ្យ​ខ្លាំង​ដូច​ពួក​គាត់ ព្រោះថា​មិន​មាន​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ដែល​អាច​ធ្វើ​បាន​ដូច Ronaldo និង Messi» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ