ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​បោក​បក់​មួយ​យប់​​​​​អ្នក​ស្លា.ប់​ឡើង​ដល់​65​នាក់

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​ឥណ្ឌា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៤ ​ឧសភា​ ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ធូលី​ និង​ព្យុះ​ភ្លៀង​ឯទៀត​ៗ ដែល​វាយ​ប្រហារ​​លើ​រដ្ឋ​ជា​ច្រើន អ្នក​ស្លាប់​ឡើង​ដល់​៦៥​នាក់…

ប្រទេស​ឥណ្ឌា ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​ឥណ្ឌា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៤ ​ឧសភា​ ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ធូលី​ និង​ព្យុះ​ភ្លៀង​ឯទៀត​ៗ ដែល​វាយ​ប្រហារ​​លើ​រដ្ឋ​ជា​ច្រើន អ្នក​ស្លាប់​ឡើង​ដល់​៦៥​នាក់ ហើយ​អ្នក​របួស​មាន​ដល់​ជាង​៧០​នាក់ ។

ព្យុះ​ទាំងនេះ​វាយប្រហារ​នា​យប់​ថ្ងៃ​ទី​១៣ ឧសភា លើ​រដ្ឋ​ជា​ច្រើន​នាំ​ឲ្យ​ដើមឈើ​ទាំង​ឡាយ​រលំបាក់ ក៏​ដូច​ជា​បង្គោល​ភ្លើង ។ រដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ រួម​មាន​រដ្ឋ UTTAR PRADESH បឹង​ហ្គា​ល់​ខាងលិច ANDHRA PRADESH TELANGANA ព្រមទាំង​រដ្ឋធានី​ញូ​វ​ដែ​ល្លី ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​ថ្លែង​ថា ខ្យល់​បោកបក់ ព្រមទាំង​ព្យុះ​ធូលី មានល្បឿន​ដល់​១០៩​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង នៅ​រដ្ឋធានីនិង​តំបន់​ជុំវិញ ។ ព្យុះ​ទាំងឡាយ​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍តាម​ផ្លូវអាកាស រថភ្លើង​ ព្រមទាំង​មេត្រូ​នៅ​រដ្ឋធានី ។

យោង​តាម​ព័ត៌មាន​មក​ពី​រដ្ឋ UTTAR PRADESH ថា ​ផ្ទះ​ជិត​១០០​ខ្នង រង​ការ​បំផ្លាញ
ដោយ​សារ​ភ្លើង​ឆេះ​មក​ពី​រន្ទះបាញ់​នៅ SAMBHAL ។ តំបន់​ជា​ច្រើន​រង​ការ​ប៉ះពាល់​ដោយ​ការ​ដាច់​ភ្លើង​ ព្រោះ​ខ្សែភ្លើង​ទាំងឡាយ​ត្រូវ​ដាច់ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​ឥណ្ឌានិយាយ​ថា ព្យុះ​ទាំងឡាយ​ត្រូវ​បោកបក់​ឆ្លងកាត់ ភាគ​ពាយ័ព្យ​ប្រទេស​ក្នុង​រយៈពេល​ពី​៤៨​ទៅ​៧២​ម៉ោង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ