ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​! ចឹ​ង​តើ ទើប​មាន​រថយន្ត​ដេញ​តាម​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ បាន​នាំ​យក​ថវិកា​ដែល​ជា​អំណោយ​របស់​សប្បុរ​ជន​ចំនួន​៦៤ ម៉ឺន​រៀល​ទៅ​ប្រគល់​ជូន​ស្ត្រី​ឈឺពោះ​សម្រាលកូន…

ខេត្តកំពង់ឆ្នាំង ៖ លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ បាន​នាំ​យក​ថវិកា​ដែល​ជា​អំណោយ​របស់​សប្បុរ​ជន​ចំនួន​៦៤ ម៉ឺន​រៀល​ទៅ​ប្រគល់​ជូន​ស្ត្រី​ឈឺពោះ​សម្រាលកូន តែ​គ្មាន​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល​បង់ថ្លៃ​រថយន្ត​មណ្ឌល​សុខភាព ស្រុក​បរិបូរ​ណ៌ ហើយ​បាន​ជិះ​ម៉ូតូ​តុ​តុ មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដោយ​ខ្លួនឯង ។

នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​លោក​អភិបាលស្រុក​បរិបូរ​ណ៌​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន និង​បណ្តាញ​សង្គម​ស្តី​ពី​ស្ត្រី​ដែល​ត្រូវ​ឆ្លងទន្លេ​គ្មាន​ប្រាក់​បង់ថ្លៃ​រថយន្ត​របស់​មណ្ឌល​សុខភាព​ស្រុក​បរិបូណ៌​រួច​មក ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​ផ្តល់​ប្រាក់​ឧ​ប​ត្ថ​ម​ដល់​ស្ត្រី​រូប​នោះ តាម​រយៈ​រូប​លោក​ផ្ទាល់ មាន​ចំនួន​៦៤​ម៉ឺន​រៀល ដែល​បាន​មក​ពី​សប្បុរ​ជន​មាន ៖ ឯកឧត្តម ឧកញ៉ា កុយ សុវណ្ណ ក្រុមការងារ​ថ្នាក់​កណ្តាល គណៈបក្ស​ប្រជាជន ចុះ​ជួយ​ស្រុក​កំពង់ត្រឡាច ចំនួន​១០​ម៉ឺន​រៀល , រូប​លោក​ផ្ទាល់ (​ឃួ​ន សៅ​រុំ ) ចំនួន​១៥​ម៉ឺន​រៀល ,​លោក សួង ប៊ុ​ន​សុង​៥​ម៉ឺន​រៀល , លោក គី​រី ពេជ្រ ៥​ម៉ឺន​រៀល ,​វិទ្យុ​FM ខេត្តបាត់ដំបង​៤​ម៉ឺន​រៀល លោក អ៊ុ​ក សា​រុន អភិបាលរង​ស្រុក​បរិបូរ​ណ៌​៤​ម៉ឺន​រៀល លោក​សាំង គិ​ម​ស៊ន មេឃុំ​ឆ្នុកទ្រូ​១០​ម៉ឺន​រៀល និង​ស្នាក់​ការ​គណៈបក្ស ប្រជាជន​ស្រុក​បរិបូរ​ណ៌ ៥​ម៉ឺន​រៀល ។

ក្នុង​នាម​លោក​ជា​អាជ្ញាធរ​ស្រុក​បរិបូរ​ណ៌​ជំនួស​មុខ​ឲ្យ​ស្ត្រី​ឈឺពោះ​សម្រាលកូន សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរ​ជន​ទាំងអស់​ដែល​មាន​ទឹកចិត្ត​ឈឺឆ្អាល​ជួយ​ក្នុង​គ្រា​លំបាក​នេះ ។

បញ្ជាក់​ដែរ​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែឧសភា​នេះ លោក​ផែង វណ្ណៈ តាម​រយៈ​លោក​ឈុ​ន ហាក់​នៅ​ខេត្តកំពង់ឆ្នាំង​បាន​ឧ​ប​ត្ថ​ម​ស្ត្រី​ខាងលើ​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ ។

សូម​រំ​ឮ​កថា ស្ត្រី​ខាងលើ​ឈ្មោះ ហឹ​ម គិ​ម​ឈី​ម អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ចំណុច​កោះ​មនោ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ។ ចំណែក​បុរស​ជា​ប្តី​ឈ្មោះ ម៉ក់ តាក់ អាយុ​២៦​ឆ្នាំ ។ នៅ​ពេល​នាង​ឈឺពោះ បុរស​ជា​ប្តី​បាន​យក​នាង​ទៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ ដើម្បី​សម្រាលកូន កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ។ មក​ដល់​មន្ទីរពេទ្យ ក្រោយ​ពេល​ពិនិត្យ​ពោះ​ស្ត្រី​នោះ​ហើយ គ្រូពេទ្យ​ប្រាប់​ថា ស្បូន​នាង​ទើប​បើក​បាន​២​កាំ​ទេ ហើយ​ទឹកភ្លោះ​តិច​ដែល​ទាមទារ​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយ​គ្រូពេទ្យ​ប្រាប់​ថា បើ​យក​រថយន្ត​មណ្ឌល​សុខភាព​ត្រូវ​បង់​សេ​វ៉ា​១០​ម៉ឺន​រៀល តែបើ​គ្មាន​លុយ​ទេ កាក់​ឡាន​តាម​ផ្លូវ​ជិះ ទៅ​ថោក​ត្រឹមតែ​៥​ពាន់ ទៅ​១​ម៉ឺន​រៀល​ជិះ​បាន​ហើយ ។ (​នេះ​ជា​ការ​អះអាង​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ ) ពួក​គាត់​បាន​បន្ត​ថា ក្រោយមក​ពួក​គាត់​មក​ហៅ​ឡាន​ជិះ​តែ​មិន​បាន ហើយ​ណា​ឈឺពោះ​ខ្លាំង​ផង​ក៏​ជួល​ម៉ូតូ​តុ​តុ​ជិះ ក្នុង​តម្លៃ​៤​ម៉ឺន​រៀល ។

ប៉ុន្តែ​ពេល​ជិះ​ដល់​ស្ពាន​សាប​អង្កាម​ដែល​មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ពី​មណ្ឌល​សុខភាព ស្រុក​បរិបូរ​ណ៌ ស្រាប់តែ​ឃើញ​រថយន្ត​របស់​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌​បាន​មក​ទាន់ ហើយ​បាន​ដឹក​ពួក​គាត់​បន្ត​មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ពួក​គាត់​បញ្ជាក់​ថា ពេល​តាម​ទាន់​ម៉ូតូ​តុ​តុ គ្រូពេទ្យ​បាន​បន្ទោស​ថា «​បើ​អត់​លុយ​ម៉េច​មិន​ប្រាប់​គេ​» ។

ចំពោះ​មូលហេតុ​ដែល​រថយន្ត​របស់​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ ដេញ​តាម​ដឹក​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ខាងលើ គឺ​បន្ទាប់​ពី​មានការ​អន្តរាគមន៍​របស់​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌ បន្ទាប់​ពី​មាន​សេចក្តី​រាយ ការណ៍​ពី​ប្រជាពលរដ្ឋ​ពី​បាត​ភាពអាក្រក់​នេះ ។ (​នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៌​)​ដោយ​ផ្ទាល់ ។

យ៉ាងនេះ​ក្តី​ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ខេត្ត​ស្ត្រី​រូប​នោះ​បាន​សម្រាលកូន ដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ជា​កូនប្រុស​មាន​ទម្ងន់​៣,៨​គីឡូក្រាម គឺជា​កូន​ទី​២ ។
សូម​បញ្ជាក់​ថា ជុំវិញ​ករណី​នេះ​ប្រធាន​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌​លោក ឈុ​ន ប៊ុ​ន​ថា មិន​អាច​ធ្វើការ​ទំនាក់ទំនង​បាន​ទាល់តែ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ