ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​មួយ​អា​មេ​រិ​ក ​ចូល​ពេទ្យវះកាត់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប្រកាស​ថា លោកស្រី មី​ឡា​នី​ញ៉ា​ត្រាំ ​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​ចូល​មន្ទីរ​ពេទ្យវះកាត់ កាលពី​ថ្ងៃ​ទី​១៤​ឧសភា ព្រោះ​បញ្ហា​តម្រងនោម…

សហរដ្ឋអាមេរិក ៖ សេត​វិមាន​ប្រកាស​ថា លោកស្រី មី​ឡា​នី​ញ៉ា​ត្រាំ ​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ បាន​ចូល​មន្ទីរ​ពេទ្យវះកាត់ កាលពី​ថ្ងៃ​ទី​១៤​ឧសភា ព្រោះ​បញ្ហា​តម្រងនោម ហើយ​ត្រូវ​ស្ថិត​ក្នុង​មន្ទី​ពេទ្យ​ពេញ​មួ​យស​ប្ដា​ហ៍ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ ស្ត្រី​អ្នកនាំពាក្យ​របស់ស្ត្រី​ទី​មួយ​អា​មេ​រិ​ក​និយាយ​ថា ព្រឹក​ថ្ងៃ​ទី​១៤ ​ឧសភា លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ​ ទទួល​ការ​វះកាត់ព្យាបាល​បញ្ហា​តម្រងនោម​។​ ការ​វះកាត់​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​ហើយ​ពុំ​មាន​បញ្ហា​ស្មុគស្មាញ​ទេ ។

អតីត​នារី​បង្ហាញ​ម៉ូ​ដ ជនជាតិ​ស្លូ​វេ​នី អាយុ​៤៨ឆ្នាំ​រូប​នេះ បាន​ចូល​មន្ទីរពេទ្យ​យោធា WALTER REED ​នៅ​ទីក្រុង BETHESDA រដ្ឋ​ម៉ា​រី​ឡែ​ន នា​ជាយក្រុង​វ៉ា​ស៊ិ​ន​តោន ។

លោកស្រី​មី​ឡា​នី​ញ៉ា កើត​នៅ​ទីក្រុង MELANIJA KNAVS​ នា​សម័យកាល​អតីត​យូ​ហ្គោ​ស្លា​វី ហើយ​លោកស្រី​ជា​ភរិយា​ទី​៣​របស់​លោក​ដូ​ណា​ល់​ត្រាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ