ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តល់​មេដាយ​ការពា​រជាតិ​ដល់​សមាគមន៍​អតីត​​យុទ្ធ​ជន​កម្ពុជា​ស្រុក​ឯក​ភ្នំ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ផ្តល់​មេដាយ​ការពារ​ជាតិ​ដល់​សមាគមន៍​អតីត​​យុទ្ធ​ជន​កម្ពុជា​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​មាន​លោក ហឿ​ង សុគន្ធ…

ខេត្តបាត់ដំបង ៖ លោកនាយ​ឧត្តមសេនីយ៍ មាស សុភា បាន​ផ្តល់​មេដាយ​ការពារ​ជាតិ​ដល់​សមាគមន៍​អតីត​​យុទ្ធ​ជន​កម្ពុជា​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​មាន​លោក ហឿ​ង សុគន្ធ អភិបាលរង និង​ជា​អនុប្រធាន​កិត្តិយស​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង និង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នូ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សិ​ករង និង​ជា​ប្រធាន​សមាគម​ត​អី​តយុទ្ធ​ជន​កម្ពុជា​ខេត្តបាតដំបង និង​ស្នងការ​ង​នគ​បាល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ និង​អនុប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន ស្តា​និ​តិ​សម្បទា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នេះ​បាន​រៀបចំ​ធ្វើ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ ថ្នាក់​មាស ប្រាក់ និង​សំ​រិ​ទ្ធ ជូន​ដល់​សមាជិក​អតីត​យុទ្ធ​ជន​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ជា​ជន​ពិការ និវត្ត​ជន ចំនួន​៤២០​នាក់ ក្នុងស្រុក​ឯក​ភ្នំ នៅ​សាលាស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ក្រោម​វត្តមាន​ដ៍​ខ្ពង់ខ្ពស់​លោកនាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គ​មេញ្ជា​ការ​រង​នៃ ខ​.​ភ​.​ម មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​សមាគម​អ​តី​យុទ្ធ​ជន​កម្ពុជា ។

  

លោក​វរសេនីយ៍ទោ ក្រៀល សា​ឯម មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ឯក​ភ្នំ និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ស្រុក និង​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក​ឃ្នូ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង និង​ជា​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង បាន​រាយការណ៍​ឲ្យ​ដឹង​ថា ដើម្បី​ផ្តល់​នូវ​ការ​លើកទឹកចិត្ត នឹង​តបស្នង ដឹងគុណ ចំពោះ​គុណ​បំណាច់​ដែល​បងប្អូន​អតីត​យុទ្ធ​ជន យើង​បាន​លះបង់ ញើស ឈាម កាយសម្បទា ចំពោះ​ជាតិ មាតុភូមិ ទឹកដី នឹង​ភាព​សុខសាន្ត​របស់​ប្រទេស​ជាតិ នឹង​ប្រជាជន កម្ពុជា កន្លង​មក ហើយ​សមា​គម​អតីត​យុទ្ធ​ជន​កម្ពុជា ខេត្តបាត់ដំបង បាន​ស្នើរ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ ខ.ភ.ម កងទ័ពជើងគោក ពិសេស​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ដើម្បី​ផ្តល់​ជូន នូវ​គ្រឿង​ឥស្សរិយយស ការពារ​ជាតិ ថ្នាក់​មាស​ ​ប្រាក់ ​និង​សំ​រិ​ទ្ធ ដើម្បី​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ដល់​អតីត​យុទ្ធ​ជន​យើង ដែល​ជា​ជន​ពិការ និវត្តជន ក្នុង​ខេត្តបាត់ដំបង ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​មាន​ចំនួន​សរុប ៤២០​នាក់ ក្នុង​នោះ​ត្រូវ​បាន​ផ្តល់ គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ ថ្នាក់​មាស​ចំនួន​១​គ្រឿង​ ​ថ្នាក់​ប្រាក់​ចំនួន​៦០​គ្រឿង​និង​ថ្នាក់​សំ​រិ​ទ្ធ​ចំនួន​៣៤៩​គ្រឿង ។ ព្រមទាំង​ផ្តល់​នូវ​ថវិកា​ក្នុង​ម្នាក់​ៗ ៥០០០០​រៀល​ផង​ដែរ ។

លោកនាយ​ឧត្តមសេនីយ៍​មាស សុភា បាន​បញ្ជាក់​ថា បន្ទាប់​ពី​បាន​បញ្ចប់​សង្គ្រាមរ៉ាំរ៉ៃ​ក្នុងស្រុក និង​មានការ​បង្រួបបង្រួម​ជាតិ​នៅ​ឆ្នាំ​១៩៩៨ រួច​មក​កងកម្លាំងប្រដាប់អាវុធ​យើង​ទាំងអស់​មក​ពី​គ្រប់​គណបក្ស​នយោបាយ​បាន​បន្សល់​ទុក​នូវ​ភាពរ​ងារ តែលតោល​របស់​បងប្អូន​និវត្តជន ពលី និង​ទទួល​មរ​ណះ​ភាព ហើយ​ជួប​ការ​លំបាក​កន្លង​មក​ទើប​ក្នុង​ឆ្នាំ​២០០៣ សុំ​ឲ្យ​មានការ​បង្កើត​ជា​សមាគម​ជួយ​ដល់​បងប្អូន​អ​តី​តះ​យុទ្ធ​ជន​ទើប​សម្តេច​តេ​ជោ​ហ៊ុន សែន​មានការ​ស្ម័គ្រចិត្ត​មុនគេ​ព្រោះ​សម្តេច​ក៏​ទទួល​រង​គ្រោះ​ភាព​ពិការ​ក្នុង​សង្គ្រាម​ដូច​បងប្អូន​ដែរ ហើយ​មក​ដល់​ឆ្នាំ​២០០៧​ទើបបាន​ចេញ​ជា​រូបរាង តែ​ដំណើរការ​មិន​ទាន់​ស្រួលបួល​នៅ​​មុខ​ខ្វះ​ក្រោយ រហូត​ដល់​ឆ្នាំ​២០១៣ ដោយ​មាន​សម្តេច​តេ​ជៅ​ជា​ប្រធាន និង​មានការ​កែទម្រង់ សម្រួល​ផ្នែក​អគ្គលេខាធិការ​កន្លង​មក​ទើប​មានការ​រីក​ចំរើន​ផ្នែក​ជីវភាព​ខ្លះ​ៗ ហើយ​រៀបចំ​ប្រាក់បៀវត្ស​ឲ្យ​ទទួល​បាន​ដល់​និវត្តជន ជួយ​ផ្តល់​ដីធ្លី និង​ផ្ទះ​ស្នាក់​នៅ ដល់​ជន​ពិការ ជួយ​ឧបត្ថម្ភ​សង្គ្រោះ​ដោះស្រាយ​គ្រួសារ​ទ័ព​ដែល​ទទួល​មរ​ណះ​ភាព និង​តម្លើង​ប្រាក់បៀវត្ស​ដល់​បងប្អូន​ដែល​កំពុងធ្វើការ​រហូត​មក​ទទួល​បានការ​កើន​ឡើងជា​លំដាប់​រហូត​ដល់​សព្វ​ថ្ងៃនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ