ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​លុប​ចោល​ជាមួយ​លោក​ត្រាំ

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​ ៖​ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ​រាយការណ៍​ថា កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា ​បាន​គំរាម​លុប​ចោលការ​ជួប​គ្នា​កំពូល ដែល​គ្រោង​ធ្វើ​នា​​ថ្ងៃ​ទី​១២ ​មិថុនា​…

ប្រទេស​កូរ៉េ​ខាងជើង​ ៖​ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ​រាយការណ៍​ថា កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ទី​១៦ ​ឧសភា ​បាន​គំរាម​លុប​ចោលការ​ជួប​គ្នា​កំពូល ដែល​គ្រោង​ធ្វើ​នា​​ថ្ងៃ​ទី​១២ ​មិថុនា​ រវាង​មេដឹកនាំ​ខ្លួន លោក​ គី​ម ​ជុង​អ៊ុ​ន ​និង​ប្រធានាធិបតី​អា​មេ​រិ​ក លោក ​ដូ​ណា​ល់ ​ត្រាំ មក​ពី​សមយុទ្ធ​យោធា​រួម​នៅ​កូរ៉េ​ខាងត្បូង​។

ដោយ​ដកស្រង់​ប្រភព​នៃ​ទីភ្នាក់ងារ​ព័ត៌មាន កូរ៉េ​ខាងជើង​ KCNA YONHAP ​អះអាង​ថា ក្រុង​ព្យុ​ង​យ៉ាង ក៏​លុប​ចោល​ដែរ​ ការ​ជួប​គ្នា​កម្រិត​ខ្ពស់​មួយ​ជាមួយ​កូរ៉េ​ខាងត្បូង​ដែល​គ្រោង​​ធ្វើ​នា​ថ្ងៃ​ទី​១៦ ​ឧសភា​ ដើម្បី​ជា​ការ​តវ៉ា​ប្រឆាំង​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ឈ្មោះ MAX THUNDER ដែល​ចូលរួម​ដោយ​កងទ័ព​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​។ ​KCNA ​អះអាង​ទៀត​​ថា សហរដ្ឋអាមេរិក​ត្រូវ​ពិចារណា​ឲ្យ​ល្អិតល្អន់​លើ​ភ័ព្វវាសនា នៃ​ការ​ជួប​គ្នា​កំពូល​នេះ​​រវាង​កូរ៉េ​ខាងជើង ​និង​សហរដ្ឋអាមេរិក ខណៈ​មាន​ស្នូរ​យោធា​។

សមយុទ្ធ​យោធា​រវាង​កងទ័ពអាកាស​របស់​សម្ព័ន្ធមិត្ត​ទាំង​២​ គឺ​ជា​ការ​ហ្វឹកហ្វឺន​ដើម្បី​ការ​លុក​លុយ​ និង​បង្កហេតុ​មួយ ខណៈ​ស្ថិត​ក្នុង​ដំ​ណា​ក់​កាល​នៃ​ការ​កែ​លម្អ ទំនាក់ទំនង​អន្តរ​កូរ៉េ​។ ចំណែក​ក្រុង​វ៉ា​ស៊ិ​ន​តោន​វិញ អះអាង​ថា ​ខ្លួន​នឹង​បន្ត​រៀបចំ​ការ​ជួប​គ្នា​កំពូល​។​

អ្ន​កនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក លោកស្រី ​HEATHER NAUERT​ ថ្លែង​ថា យើង​នឹង​បន្ត​ដើរទៅ​មុខ​ទាក់ទិន នឹង​ការ​រៀបចំ​ហើយ​យើង​ពុំ​កត់សម្គាល់​ឃើញ​ការ​ផ្លាស់​ប្ដូរ​មួយ​នៅឡើយ​។

ភាសា​ដែល​កូរ៉េ​ខាងជើង​ប្រើ​ គឺជា​ការ​វិល​ត្រឡប់​ភ្លាម​ៗ​ទៅ​រក​វោហា​សាស្ត្រ​ចាស់​ដែល​ខ្លួន​យល់​ចាប់តាំងពី​យូរ​មក ហើយ​ថា​ ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​អាម​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ