ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាលា​ដំបូង​លើក​យកសំណុំរឿងលោក​ប៉ូលិស​ស័ក្តិ​៤​ធាក់​នគរបាល​ចរាចរណ៍​​ជំនុំជម្រះ​​ទោស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា នេះ​បាន​លើកយក​សំណុំរឿង​លោក​ប៉ូលិស​ស័ក្តិ​៤ បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​ជាតិ មក​បើក​សវនាការ​ផ្តន្ទាទោស​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា​មក​ផ្តន្ទាទោស ។ តែ​ក្រោយ​ពេល​សាកសួរ​ដេញដោល​ចប់ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា នេះ​បាន​លើកយក​សំណុំរឿង​លោក​ប៉ូលិស​ស័ក្តិ​៤ បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​ជាតិ មក​បើក​សវនាការ​ផ្តន្ទាទោស​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជាប់កិច្ចសន្យា​មក​ផ្តន្ទាទោស ។ តែ​ក្រោយ​ពេល​សាកសួរ​ដេញដោល​ចប់ ចៅក្រម​ជំនុំជម្រះ​បាន​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៧ មិថុនា ២០១៨ ខាង​មុខ​នេះ ។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១១ មក​រា នេះ បាន​សម្រេច​ឃុំខ្លួន​លោក​ប៉ូលិស​ស័ក្តិ​៤ ដែល​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរ​បាន​ចរាចរណ៍​ជាប់កិច្ចសន្យា​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឆ្លើយឆ្លង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​ថា ក្រោយ​ពី​បាន​សួរ​ចម្លើយ​ឈ្មោះ សៅ បញ្ញា និង​ពិនិត្យ​ឯកសារ​សំណុំរឿង​តាម​នីតិវិធី តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សំគាល់​ដែល​កំណត់ ដោយ​អាជ្ញាធរ​សា​ធា
រណៈ តាម​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត ហើយ​ចៅក្រម​ស៊ើប​នឹង​ត្រូវ​ឃុំខ្លួន​លោក​ប៉ូលិស​ស័ក្តិ​៤ ឈ្មោះ​សៅ បញ្ញា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន តាម​ការ​ចោទប្រកាន់​ខាងលើ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ