ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​ក្តៅ​រលា​កដៃ​ក្របួច​បាន​ទាំងអស់​៥​នាក់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​កាច់​សោរ​.​ក​ម៉ូតូ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ក្នុង​ទីរួមខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១២…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌមានជ័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី អំពើ​លួច​កាច់​សោរ​.​ក​ម៉ូតូ​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​ក្នុង​ទីរួមខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៣​នាក់​នៅ​ចំណុច​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យក​មក​សួរនាំ​នៅ​ការ​និ​យា​ល័យ​ជំនាញ​រួច​បន្ត​យក​ទៅ​នៅ​ភ្នំពេញ​ចំនួន​២​នាក់​ទៀត ។

ប្រភព​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទាំង​៣​នាក់​មុនគេ​នោះ​មាន ទី​១-​ឈ្មោះ ម៉េ​ង ពិ​សិទ្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​សង្កាត់​ចាក់​អ​ង្រេ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ​, ទី​២-​ឈ្មោះ សាក់ សិទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​អគ្គី​ស​នី ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​៣០៩ ផ្លូវលំ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ សុខ បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រែក​ទល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​មាន ស្លាក​លេខ​ចំនួន​១១​បន្ទះ​, ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ លេខ​តួ​ម៉ាស៊ីន 5237632 (​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ព្រៃវែង ១L-៦៥៥៨) និង​ម៉ាក​ហុងដា Zoomer-X ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ លេខ​លេខ​ម៉ាស៊ីន 5118483 (​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ ១GY-១២៧៩) និង​សម្ភារៈ​កាច់​សោរ​.​កមួយ​ចំនួន​ធំ ។

រហូត​ដល់​ម៉ោង​១​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែឧសភា កម្លាំង​ប៉េ​អឹ​ម​ខេត្ត​បាន​សហការ​ជា​មួយ​​ប៉េ​អឹ​ម​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ប៉េ​អឹ​ម​ខណ្ឌមានជ័យ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ គឹ​ម ណា​យ៉ា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ព្រូឡាន រស់នៅ​ភូមិ​ចាន់​សង្កាត់​កោះកុង ក្រុង​កោះកុង​ខេត្ត កោះកុង ឃាត់​បាន​នៅ​ចំណុច​មុខ​ពេទ្យ​រុ​ស្សី ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដកហូត​បាន​ម៉ូតូ​ម៉ាក​ស្គូ​ប​ពី ព​ណ៍​ស ស៊េរី​ឆ្នាំ​២០១៣ ផ្លា​ក​លេខ ភ្នំពេញ ១G-៩៥៨៩ ។ រហូត​ដល់​រសៀល ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​ប៉េ​អឹ​ម​ខេត្ត​សៀម​រាប​បាន​សហការ​ជាមួយ​កម្លាំង​ប៉េ​អឹ​ម​រាជធានី និង​ប៉េ​អឹ​ម​ខណ្ឌ​សែន​សុខ ចុះ​ទៅ​នៅ​ចំណុច​វត្ត​ខ្មួញ​ភូមិ​ខ្មួញ សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ដ​ង្ស័​យ​ម្មា​ក់​ទៀត​ឈ្មោះ សំ រស្មី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ផ្ទៈ​ជួល ភូមិ​2 សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​បាន​ដកហូត​តាង​មួយ​ចំនួន​ទៀត ។

ប្រភព​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​០១​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ដោយ​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​បាន​ចុះ​ទៅ​ដល់​លំនៅ​ដ្ឋា​ន​របស់​លោក ណៃ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​ម៉ូតូ​, រថយន្ត (​គេចខ្លួន​) និង​ប្រពន្ធ​ឈ្មោះ គៀន សុ​លេខ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ជ័រ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ។ ដោយ​មានការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ទើប​កម្លាំង​ជំនាញ​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​នោះ​រក​ឃើញ​វត្ថុ​តាង​ជា​ច្រើន​បន្ថែម​ទៀត ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ