ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pezzo Pizza បាន​មក​ដល់​កម្ពុជា​ហើយ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៧ ឧសភា ២០១៨ ៖ Pezzo Pizza ជា​ម៉ាក​ភី​ហ្សា​ក្នុងស្រុក​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ដែល​នឹង​បើកទ្វារ​ស្វាគមន៍​លោក​អ្នក​ចាប់​ថ្ងៃ​ទី​៣០…

រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​១៧ ឧសភា ២០១៨ ៖ Pezzo Pizza ជា​ម៉ាក​ភី​ហ្សា​ក្នុងស្រុក​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ ដែល​នឹង​បើកទ្វារ​ស្វាគមន៍​លោក​អ្នក​ចាប់​ថ្ងៃ​ទី​៣០ ឧសភា ខាង​មុខ​នេះ​តទៅ នៅ​ផ្សារ​​ទំនើប​អ៊ី​អន ម៉​ល ទី​២ ។ Pezzo Pizza នឹង​នាំ​យកគំនិត​ថ្មី​ប្លែក​ដែល​មាន​លក់​ភី​ហ្សា​ជា​​ចំណិត​មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​ដែល​មាន​កិត្តិនាម​ល្បីល្បាញ​មួយ​​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ប្លែក​ចម្លែក​អារម្មណ៍​ជាមួយនឹង​រសជាតិ​ភី​ហ្សា​ច្រើន​ជម្រើស និង​ភាព​ប៉ិនប្រសព្វ​នៃ​ការ​ធ្វើ​ភី​ហ្សា​ដោយ​ដៃ ជាមួយនឹង​គ្រឿងផ្សំ​ដែល​មាន​គុណ​ភាព​ខ្ពស់ ព្រមទាំង​តម្លៃ​សមរម្យ​។

ប្រតិបត្តិការ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន Star Food Enterprise Co., Ltd, Pezzo Pizza កម្ពុជា នឹង​ផ្ដល់​ជូន​លោក​អ្នក​ដែល​ចូល​ចិត្ត​ទទួលទាន​ភី​ហ្សា​ទាំងអស់ នូវ​ការ​ចង់​ចាំ​សប្បាយ​​រីករាយ និង​អារម្មណ៍​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​នោះ គឺ​អារម្មណ៍​ពេញចិត្ត គ្រប់​​ភី​ហ្សា ដែល​ផ្សំ​ដោយ​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់ ពិសេស​គឺ​ម្សៅ​នំ​នាំ​ចូល​ពី​អឺរ៉ុប និង​ឈី​សម​ក​ពី​ក្រុមហ៊ុន Leprino Food ដែល​ឈានមុខ​គេ​ក្នុង​ការ​ផលិត​ឈី​ស​នៅ​លើ​ពិភពលោក មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។

ការ​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុ​ជានា​ពេល​នេះ គឺជា​ការ​ពង្រីក​ខ្លួន​បន្ថែម​ទៀត បន្ទាប់​ពី​ទទួល​​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​តាម​រយៈ​សាខា​ចំនួន​១២០​នៅ​ទូ​ទាំង​អាស៊ី ដូច​ជា សិង្ហ​បុរី​, ម៉ា​ឡេ​ស៊ី​, ហ្វី​លី​ពី​ន​, ថៃ​, មី​យ៉ា​ន់​ម៉ា​, ចិន​, អា​រ៉ា​ប៊ី​សា​អូឌីត និង​ឥណ្ឌូ​ណេ​ស៊ី ។ Pezzo Pizza ក៏​ត្រូវ​បាន​ទទួលស្គាល់​ថា ជា​ភី​ហ្សា​ដែល​មាន​ចំណិត​ធំ ក្រាស់ ជាមួយ​គ្រឿងផ្សំ​ច្រើន​មុខ​នៅ​ពីលើ​សំបក​១៤​អ៊ី​ញ ។

 

លោក​អ្នក​អាច​ជ្រើសរើស Pezzo Pizza ជា​ច្រើន​ជម្រើស​ផ្សេង​ៗ​គ្នា ដូច​ជា ១​ចំណិត​, ៣​ចំណិត ឬ​៦​ចំណិត រួម​បញ្ចូល​គ្នា​នូវ​រសជាតិ​៦​មុខ​ខុស​ៗ​គ្នា​ក្នុង​ភី​ហ្សា​មួយ ដែល​សម​ស្រប​ទៅ​តាម​តម្រូវការ​ជា​លក្ខណៈ​គ្រួសារ ដៃគូ ឬ​កម្មវិធី​ផ្សេង​ៗ​។

លោក តេជ សំបូរ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Star Food Enterprise Co Ltd, ដែល​បច្ចុ​ប្បន្ន​កំពុង​តែ​ប្រតិបត្តិការ​ហាង Big Apple Donuts & Coffee – Cambodia បាន​មាន​ប្រសាសន៍​​ថា ៖ « ជាមួយនឹង​កំណើន​ជីវភាព​រស់នៅ​ប្រសើរ​ជាង​មុន រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​​ក្រោយ​នេះ ប្រជាជន​កម្ពុជា​សក្តិ​សម​នឹង​ទទួល​បាន​ផលិតផល​ដែល​ល្បី​ៗ​លំដាប់​អន្តរ​ជាតិ​ដែល​មាន​តម្លៃ​សមរម្យ​។ ដូច្នេះ វត្តមាន Pezzo Pizza នា​ពេល​នេះ យើង​ជឿ​ជាក់​​ថា ប្រជាជន​កម្ពុជា​នឹង​ពេញចិត្ត​ជាមួយ​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក » ។

លោក​បន្ថែម​ថា ៖ « ហាង​ដំបូង​របស់​យើង​ដែល​មា​នទី​តាំងនៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២ បាន​​រចនា​តាម​បែប បើក​ទូលាយ ដែល​នឹង​អនុញ្ញាត្តិ​អោយ គ្រួសារ កុមារ និង​ភ្ញៀវ​គ្រប់​រូប អាច​ទស្សនា និង​ទទួលយក​បទ​ពិសោធន៍​អំពី​ការ​ធ្វើ​ភី​ហ្សា និង​ការ​ផ្សំ​គ្រឿង​របស់​វា​ផង​ដែរ »​។

Pezzo Pizza កម្ពុជា នឹង​ចាប់​បម្រើ​ជូន​នូវ​រសជាតិ​ភី​ហ្សា​១០​ប្រភេទ​ផ្សេង​គ្នា ដែល​ត្រូវ​បាន​​បែងចែក​ជា​ពីរ​គឺ រសជាតិ​បែប Carnival និង Gala Series បន្ថែម​ពីលើ​ភី​ហ្សា​ក៏​មាន​ម្ហូប​​បន្ទាប់បន្សំ ភេសជ្ជៈ និង​បង្អែម សម្រាប់​បំពេញតម្រូវការ​លោក​អ្នកផង​ដែរ​។

គួរ​បញ្ជាក់​ផង​ថា Pezzo Pizza នឹង​បង្កើត​រសជាតិ​ប្លែក​ៗ​ទៅ​តាម​រដូវ​កាល និង​តម្រូវការ​របស់​​ប្រជាជន​ក្នុងស្រុក នា​ពេល​ឆាប់​ៗ​ផង​ដែរ​។ សម្រាប់​បច្ចុប្បន្ន ភ្ញៀវ​គ្រប់​រូប​អាច​ទទួល​ទាន​រសជាតិ​ដ៏​មាន​ប្រជាប្រិយភាព​ដូច​ជា Peperoni Party, BBQ Bonanza និង Hot Chick និង​រសជាតិ​ផ្សេង​ៗ​ទៀត​។ ហើយ​ចំពោះ​អ្នក​ចូល​ចិត្ត Durian អាច​នឹង​រង់ចាំ​បន្តិច​សម្រាប់​ការ​ដាក់​លក់​រសជាតិ​តាម​រដូវ​កាល​មួយ​នេះ​។

ភាព​រំភើប​រីករាយ​របស់​ប្រជាជន​ខ្មែរ នឹង​កើត​មាននៅ​ហាង​ Pezzo Pizza កម្ពុជា ស្ថិត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២ នា​ពេល​ខាង​មុខ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ ៖ http://pezzo.com.sg/about/ ឬ Facebook : Pezzo Pizza Cambodia និង Instagram : pezzopizzacambodia ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ