ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩ តំបន់​ភ្លើង​ឆេះ​រទេះនឹង​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់​ពី​រដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​តំបន់​ជាយក្រុង ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មាន​ប្រព័ន្ធ​ទឹក​ស្អាត​របស់​រដ្ឋ​ប្រើប្រាស់ ខណៈ​បច្ចុប្បន្ន​នេះ កំពុង​ព​ន្លឿ​ន​ប្រព័ន្ធ​ត​ភ្ជាប់…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញបាន​អះអាង​ថា នៅ​ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​តំបន់​ជាយក្រុង ស្ថិត​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង​មាន​ប្រព័ន្ធ​ទឹក​ស្អាត​របស់​រដ្ឋ​ប្រើប្រាស់ ខណៈ​បច្ចុប្បន្ន​នេះ កំពុង​ព​ន្លឿ​ន​ប្រព័ន្ធ​ត​ភ្ជាប់ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១០ ឧសភា កន្លង​មក​ថា តាម​គម្រោង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ នឹង​ត​បណ្តាញទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹកជា​បណ្តោះអាសន្ន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន សម្រេច​ទិញ​ទឹក​ពី​រដ្ឋាករទឹក ដោយ​ប្រើប្រាស់​រថយន្ដ​ទឹក​ដឹក​ជញ្ជូន​យក​ទៅ​លក់​បន្ត​ជូន​ប្រជាពលរដ្ឋ​ដល់​មុខ​ផ្ទះ​តែ​ម្តង គឺ​លក់​ជូន​ក្នុង​តម្លៃ​៧០០​រៀល​ក្នុង​១​ម៉ែត្រគូប ។

លោក​បន្ត​ថា ៖« ចំពោះ​តម្លៃ​៧០០​រៀល​នេះ ជា​តម្លៃ​ថោក​បំផុត​ហើយ គឺ​រដ្ឋបាល​រាជធានី បាន​ទិញ​ទឹក​ពី​រដ្ឋាករទឹក​ក្នុង​តម្លៃ​៥០០​រៀល ។ ចំណែក​២០០​រៀល​ទៀត​ទុក​សម្រាប់​ផ្តល់​ជូន​អ្នកបើកបរ និង​ចែកចាយ​ទឹក ។ រីឯ​ថ្លៃ​សាំង និង​ការ​ខូចខាត​រថយន្ត​ជា​បន្ទុក​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ » ។

លោក​បញ្ជាក់​ថា ៖« ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​នេះ មាន​ចំនួន​៨​ភូមិ ស្មើនឹង​រាប់​ពាន់​គ្រួសារ​មិន​ទាន់​មានទឹក​ស្អាត​ប្រើ​នៅឡើយ​ទេ ដែល​កន្លង​មក ពួក​គាត់​បាន​ប្រើប្រាស់​ទឹក​អណ្តូង​ឬ​ទឹកស្រះ ដែល​បូម និង​ចែកចាយ​ដោយ​ផ្នែក​ឯកជន​មាន​តម្លៃ​ថ្លៃ គឺ​ពិតជា​មានការ​លំបាក និង​អាច​ប៉ះពាល់​ដល់​សុខភាព​ទៀត​ផង ។ ដូចនេះ ក្រុមការងារ​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ផ្ទាល់ ដើម្បី​ពិនិត្យ​លទ្ធភាព និង​ជំរុញ​ផែនការ​ត​ភ្ជាប់​បណ្តាញទឹក​សម្រាប់​ផ្តល់​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​ជំហាន​ដំបូង​នេះ​ត្រូវ​ដោះស្រាយ និង​ផ្គត់ផ្គង់​ទឹក​ស្អាត តាម​រយៈ​ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​ជា​បណ្តោះអាសន្ន​សិន ក្នុង​គោលបំណង​កាត់​បន្ថយ​ការ​លំបាក ឬ​ការ​ចំណាយ​ថវិកា​ច្រើន និង​បញ្ហា​សុខភាព​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់ សេវា​មាន​ស្រាប់ និង​តំបន់​សេវា​ថ្មី រដ្ឋាករទឹក​ក្រុងភ្នំពេញ​បាន​គ្រោង​ផលិត និង​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រចាំឆ្នាំ​ចំនួន​២០៩.១៣៧.០២០​ម៉ែត្រគូប ស្មើ​ជា​មធ្យម​ប្រមាណ​៥៧២.៩៦២​ម៉ែត្រគូប​ក្នុង​១​ថ្ងៃ ។ បរិមាណ​ផលិត​ទឹក​នៅ​ឆ្នាំ​នេះ មាន​កំណើន​ប្រមាណ​៧% ធៀប​នឹង​បរិមាណ​ផលិត​ឆ្នាំ​២០១៧ ។

របាយការណ៍​បញ្ជាក់​ថា ៖« ផែនការ​ផលិត​ទឹក​ស្អាត​ក្នុង​ឆ្នាំ​២០១៨ មាន​អត្រា​៩៧,១១% ធៀប​នឹង​សមត្ថភាព​ផលិត​ទឹក​សរុប ។ អត្រា​នេះ យើង​ឃើញ​ថា រោងចក្រ​ទាំង​៤ បាន​ខិតខំ​ផលិត​អស់ពី​សមត្ថភាព ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ