ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចឡានតាកូម៉ាប្តូរផ្លាកលេខផង…!

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ជន​២​នាក់​រួម​នឹង​រថយន្ត​មួយគ្រឿង បាន​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ស្រុកស្វាយ​អ​ន្ទ​រ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយអ​ន្ទ​រ​ឃាត់ខ្លួន ពី​បទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​នៅ​ផ្លូវ ជាតិ​លេខ​៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។…

ខេត្តព្រៃវែង ៖ ជន​២​នាក់​រួម​នឹង​រថយន្ត​មួយគ្រឿង បាន​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ស្រុកស្វាយ​អ​ន្ទ​រ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយអ​ន្ទ​រ​ឃាត់ខ្លួន ពី​បទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​នៅ​ផ្លូវ
ជាតិ​លេខ​៣ ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ ការ​ចាប់​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែ ឧសភា វេលា​ម៉ោង​៦​និង​៤0​នាទី​ព្រឹក នៅ​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រស្ថិត​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ខាងជើង ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះម្នាក់​ឈ្មោះ រិ​ទ្ធ ធា​រ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ម្តុំ​កា​ណា​ឌី​យ៉ា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ រ៉ា ប៊ុ​ន​រឹទ្ធ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ស្លា​កែ​តឃុំ​ស្លា​កែ​ត ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល ។ ​ក្រុម​ជន​នេះ ពុំ​មានមុខ​របរ​មិន​ពិតប្រាកដ ។ ប្រភព​ដដែល​បន្ត​ថា ជន​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ ខ្លួន​ពី​បទ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​លួច​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា តា​កូ​ម៉ា ពណ៌​ស្ករស៊េរី​ឆ្នាំ​១៩៩៦ ពាក់​ផ្លា​ក​ពិត ភ្នំពេញ ២D-០៨៧៩ ជា​របស់​ឈ្មោះ វ៉ា​ន់ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​តា​កុ​ច ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ក្រោយ​ធ្វើ​សកម្មភាព​លួច​បាន​ហើយ ជនសង្ស័យ​បាន​ផ្លាស់​ប្តូរ​ផ្លា​ក​លេខ​រថយន្ត​ទៅ​ជា​ផ្លា​ក​លេខ កំពង់ឆ្នាំង ២A-១០៣០ និង​បាន​បើក​ចេញពី​ខេត្តកណ្តាល ​ឆ្ពោះ​ចេញ​មក​កាន់​ស្រុក​ស្វាយ​អ​ន្ទ​រ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​នៅ​ចំណុច​រង្វង់​ស្វាយ​អ​ន្ទ​រ​តែ​ម្តង ។ ក្រោយ​ពី​ចាប់​ឃាត់ខ្លួន ជន​ទាំង​២​នាក់​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​ដើម្បី​សាកសួរ ៕

អត្ថបទសរសេរ ដោយ