ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូរ​ប្រយ័ត្ន​ចំពោះបញ្ហា​នៅ​ពេល​គេង​មិន​គ្រប់គ្រាន់

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​គិត​ថា ការ​គេង​មិន​បាន​គ្រប់គ្រាន់​គឺជា​រឿង​មិន​អី ហើយ​ក៏​ល្អ​ដែរ ប៉ុន្តែ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​។ អ្នក​អាច​នឹង​មាន​អារម្មណ៍មិនល្អ មិនសូវ​មាន​កម្លាំងកំហែង​ក្នុង​ខ្លួន និង​មិន​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ឡើយ​។ ទាំងនេះ​គឺជា​ផល​រំខាន​តិចតួច​នៃ​ការ​មិន​បាន​គេង ប៉ុន្តែ​ការ​ដែល​គេង​មិន​បាន​សោះតែ​ម្តង​រហូត នោះ​វា​អាច​ចេញ​ជា​រោគ​សញ្ញា​ធ្ងន់​ជាង​នេះ​ទៀត​ក៏​មាន​ដែរ…

អ្នក​ប្រហែលជា​គិត​ថា ការ​គេង​មិន​បាន​គ្រប់គ្រាន់​គឺជា​រឿង​មិន​អី ហើយ​ក៏​ល្អ​ដែរ ប៉ុន្តែ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​។ អ្នក​អាច​នឹង​មាន​អារម្មណ៍មិនល្អ មិនសូវ​មាន​កម្លាំងកំហែង​ក្នុង​ខ្លួន និង​មិន​អាច​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ល្អ​ឡើយ​។ ទាំងនេះ​គឺជា​ផល​រំខាន​តិចតួច​នៃ​ការ​មិន​បាន​គេង ប៉ុន្តែ​ការ​ដែល​គេង​មិន​បាន​សោះតែ​ម្តង​រហូត នោះ​វា​អាច​ចេញ​ជា​រោគ​សញ្ញា​ធ្ងន់​ជាង​នេះ​ទៀត​ក៏​មាន​ដែរ ។ ដើម្បី​ផ្តល់​ជា​គំនិត​នូវ​អ្វី​ទៅ​ដែល​ហៅ​ថា​គេ​មិន​បាន​គ្រប់គ្រាន់​អាច​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​បាន ។

ខាងក្រោម​នេះ​គឺជា​អាការ​ដែល​ជាប់​ទាក់ទង​នឹង​ការ​គេង​មិន​បាន​គ្រប់គ្រាន់​ហើយ​៖
ពិបាក​ផ្ចង់អារម្មណ៍
ការ​គេង​មិន​បាន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ពិបាក​ផ្ចង់អារម្មណ៍ ឬ​គិត​ក្នុង​ពេល​ថ្ងៃ​។ នេះ​ដោយសារ​តែ​រាង​កាយ​មិន​បាន​សម្រាក​គ្រប់គ្រាន់ បូក​រួម​ទាំង​មិន​មាន​លំហូរ​ឈាម​គ្រប់គ្រាន់​ទៅ​ខួរក្បាល​ទៀត ដូច្នេះ​វា​នឹង​មិន​អាច​ផ្តល់​អុក​ស៊ី​សែន​បាន​គ្រប់គ្រាន់​ដើម្បី​ខួរក្បាល​ធ្វើការ​កាន់តែ​ល្អ​ឡើយ ។ អ្នក​នឹង​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដោយសារ​តែ​រឿង​នេះ​ដែរ ។

ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ
ការ​គេង​មិន​បាន​គ្រប់គ្រាន់​ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​បាន​ដែរ ដោយសារ​តែ​រាង​កាយ​មិន​បាន​សម្រាក និង​ជួសជុល​ខ្លួនឯង​បាន ហើយ​ក្នុង​នោះ​ប្រព័ន្ធ​ភាពស៊ាំ​ក៏​រង​ការ​ប៉ះពាល់​ដែរ ។ នៅ​ពេល​រឿង​នេះ​កើតឡើង វា​នឹង​ផ្តល់​ឱកាស​កាន់តែ​ច្រើន​សម្រាប់​វីរុស​បង្ក​រោគ​ដល់​រាង​កាយ ជា​ពិសេស​ផ្តាសាយ ក្អក និង​បញ្ហា​សុខភាព ផ្សេង​ៗ​ទៀត​។

ប៉ះពាល់​ដល់​តុល្យភាព
បើសិនជា​អ្នក​មិន​ទទួល​បានការ​គេង​គ្រប់គ្រាន់​ទែ វា​នឹង​មានឱកាស​កាន់តែ​ច្រើន​ក្នុង​ការ​ប៉ះពាល់​ដល់​តុល្យភាព​រាង​កាយ ដូច្នេះ​អ្នក​ក៏​ងាយ​នឹង​មាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ដូច​ជា ការ​ដួល ជាដើម​។

ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម
ការ​គេង​មិន​បាន​គ្រប់គ្រាន់​ពិតជា​អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​បាន ។ នៅ​ពេល​អ្នក​គេង​មិន​គ្រប់ វា​នឹង​ប៉ះពាល់​ដល់​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន​។ បើសិនជា​អ្នក​គេង​មិន​គ្រប់ ជាតិ​ស្ករ​ក្នុង​ឈាម​ពិតជា​ឡើង​ខ្ពស់ ដែល​អាច​បង្កើន​ការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ។

អារម្មណ៍មិនល្អ
ការ​ដែល​គេង​មិន​បាន​គ្រប់​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ប្រែប្រួល​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​មាន​បញ្ហា​ផ្លូវចិត្ត និង​ឆាប់​ឆេវឆាវ​ជាង​មុន​បាន ។ នៅ​ពេល​អ្នក​កំពុង​តែ​មាន​បញ្ហា​ពី​ការ​គេង​មិន​បាន​គ្រប់ រឿង​នេះ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ដូច​ជា បាក់ទឹកចិត្ត និង​ថប់​អារម្មណ៍​បាន​។

ជំងឺ​បេះដូង
ជា​អ​កុស​ល្យ ការ​ដែល​មិន​បាន​គេង​គ្រប់គ្រាន់ ក៏​អាច​បណ្តាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​បេះដូង​ដែរ ដោយសារ​តែ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។ មាន​សារធាតុ​គីមី​ច្រើន​ទៀត​ដែល​ចរា​ចរណ៍​​ក្នុង​រាង​កាយ បង្ក​ជា​ការ​រលាក និង​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះដូង ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ