ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ តា​រាគ​ន្ធី បាត់​មុខ​ដោយសារ​តែ​ប្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ចាន់ តា​រាគ​ន្ធី ជា​តារាចម្រៀង​ជើង​ចាស់​ដែល​បាត់​មុខជា​យូរ។ ពេល​សម្រេចចិត្ត​ងាក​មក​រក​ការងារ​សិល្បៈ​វិញ​ត្រូវ​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ចាប់អារម្មណ៍​ទាក់ទង​ឲ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​ចាប់ផ្តើម​លូត​ឡើង​វិញ ។ អ្នក​នាង​ចាន់ តា​រាគ​ន្ធី ភាគច្រើន​បង្ហើរ​សំឡេង…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ចាន់ តា​រាគ​ន្ធី ជា​តារាចម្រៀង​ជើង​ចាស់​ដែល​បាត់​មុខជា​យូរ។ ពេល​សម្រេចចិត្ត​ងាក​មក​រក​ការងារ​សិល្បៈ​វិញ​ត្រូវ​អ្នកដឹកនាំ​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ចាប់អារម្មណ៍​ទាក់ទង​ឲ្យ​ចូលរួម​សម្តែង​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​ប្រជាប្រិយភាព​ចាប់ផ្តើម​លូត​ឡើង​វិញ ។

អ្នក​នាង​ចាន់ តា​រាគ​ន្ធី ភាគច្រើន​បង្ហើរ​សំឡេង និង​កាយវិការ​តាម​រយៈ​កម្មវិធី​តន្ត្រី​ដូច​ជា​«​តន្ត្រី​ស្រុកស្រែ​» និង​កម្មវិធី​«​តន្ត្រី​ឆ្នាំ​ថ្មី​អង្គរ​សង្ក្រាន្ត​» កាលពី​បុណ្យចូលឆ្នាំ​ជាដើម ។

បាត់​មុខជា​យូរ​ដោយសារ​តែ​កត្តា​គ្រួសារ គឺ​មាន​ស្វាមី និង​កូនស្រី​២​នាក់ នាង​យក​ពេល​រាប់​ឆ្នាំ​មើលថែ​ស្វាមី និង​កូន ។ ជា​អកុសល​ស្វាមី​នាង​ទទួលមរណភាព​ដោយ​ជំងឺ ធ្វើ​ឱ្យ​បាត់​ចន្ទល់​គ្រួសារ ទើប​តម្រូវ​ឱ្យ​នាង​ត្រូវ​ប្រឹងប្រែង​ដើម្បី​គ្រួសារ​វិញ​ម្តង ។ គ្មាន​អ្វី​ក្រៅពី​ប្រកប​អាជីព​តាម​ជំនាញ​ទេ​ទាំង​ពេល​ខ្លះ​បាក់ទឹកចិត្ត​ដែរ តែ​ចេះ​តែ​ប្រឹង​ទ្រាំ​ដើម្បី កូនៗ។ ក្នុង​ស្ថានភាព​ជីវិត​ជួប​ការ​លំបាក​បាន​អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ ជួយ​លើកទឹកចិត្ត​ឱ្យ​វិល​មក​ច្រៀង​វិញ ព្រោះ​មាន​សមត្ថភាព មិន​អាច​ទុក​ចោល​បាន ។

ទឹកដម​សំឡេង​របស់​អ្នក​នាង​ចាន់ តា​រាគ​ន្ធី មាន​លក្ខណៈ​ថ្នម ចេះ​ប្រើ​បច្ចេកទេស​ល្អ ។
អ្នក​នាង​ចាន់ តា​រាគ​ន្ធី ជា​តារាចម្រៀង​ដែល​ធ្លាប់​សាង​ស្នាដៃ​ក្នុង​វិ​ថី​សិល្បៈ​តាំងពី​អំឡុង​ឆ្នាំ​២០០០ ដោយ​បាន​ពង្រីក​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាមួយ​ក្រុម​តារាចម្រៀង​ជើង​ចាស់​មួយ​ចំនួន​ទៀត ។ បាត់​មុខ​ជិត​១០​ឆ្នាំ​តារាចម្រៀង​រូប​នេះ​ទើបតែ​វិល​មក​កាន់​ពិភព​សិល្បៈ​​វិញ ដោយ​ក្រៅពី​ដើម្បី​ជីវភាព​គ្រួសារ​ក្នុង​ចិត្ត​គិត​ថា​«​គ្រាន់តែ​ចង់​កំដរ​ភាព​រីក​រាយ​សាង​អ្វី​ដែល​ល្អ​ក្នុង​វ័យ​ពាក់កណ្តាល​ជីវិត​ប៉ុណ្ណោះ »​។

អ្នក​នាង​ចាន់ តា​រាគ​ន្ធី ធ្លាប់​លេចធ្លោ​កាល​ជំនាន់​លោក​ហ្វៃ សំអាង ដឹកនាំ​កម្មវិធី​កម្សាន្ត​ជា​ច្រើន​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ។ សម័យ​នោះ​មាន​តារាចម្រៀង​ជា​ច្រើន​សាង​ស្នាដៃ​ចម្រៀង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​ក៏​មាន​តារា​ជា​ច្រើន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក បារាំង អូស្ត្រាលី​ជាដើម ។

អ្នក​នាង​ចាន់ តា​រាគ​ន្ធី ឱ្យ​ដឹង​ថា​កាលពី​នាង​នៅ​ក្មេង​ច្រើន​លេចមុខ​ក្នុង​កម្មវិធី «​ពិភព​តន្ត្រី​»​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​ប៉ុ​ស្តី​លេខ​៥ ។ ក្រោយមក​មាន​ស្វាមី​សាង​ជីវិត​ថ្មី​ក៏​ផ្អាក​សកម្មភាព​មួយ​ចំនួន តែ​នៅ​ច្រៀង​តាម​រោងការ តាម​ហាង​ដោយ​មិន​ទទួល​ឡើង​ប៉ុស្តិ៍​ទេ ។

អ្នក​នាង​ចាន់ តា​រាគ​ន្ធី និយាយ​ថា​«​ពេល​នេះ​ត្រឡប់​មក​ច្រៀង​ពេញ​មុខ​ឡើង​វិញ​ក្រោយ​ពេល​ដែល​នាង​ខ្ញុំ​បានកូន​ស្រី​២​នាក់ ។ ដំណើរ​ចូល​មក​កាន់​វេទិកា​ចម្រៀង​តាម​ស្ថានីយ​ទូរទស្សន៍​នេះ ព្រោះតែ​ការ​នឹកនា​ផង ការ​ចង់​រំសាយ​ភាព​ហ្មងសៅ រំលឹក​អតីតកាល ហើយ​​មិន​ចង់ឱ្យ​គេ​ភ្លេចមុខ​ឡើយ ។ ពេល​នេះ​មិន​ស្អាត​ដូច​មុន​ឡើយ ហើយ​ក៏​មិន​ប្រជែង​​ជាមួយ​តារា​រូប​ណា​ដែរ ពិសេស ប្អូន​ៗ មាន​តែ​សរសើរ​ដែល​អ្នកចម្រៀង​សម័យ​ឥឡូវ ពូកែ​ៗ ហើយ​មាន​សមត្ថភាព​ជា​ការ​ចូលរួម​ចំណែក​លើកមុខ​មាត់​សិល្បៈ ។ ការ​ត្រឡប់​មក​វិញ​ក៏​ព្រោះតែ​បាន​មិត្តភក្តិ​ឈួ​ន សុវណ្ណ​ឆៃ ប្រាប់​ណែនាំ​កុំ​លាក់​មុខ​ទៀត​ខ្លាច​គេ​ភ្លេច ទើប​គិត​ថា​ចង់​ជួប​សិល្បករ​ជើង​ថ្មី​វិញ​ផង ទើប​សម្រេច​ចូល​មក​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ