ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុច​ប្រសាសន៍​សំខាន់​ៗ​របស់ លោក​ហ៊ុន ម៉ា​ណែ​ត

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ ចំណុច​ប្រសាសន៍​សំខាន់​ៗ​របស់ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត…

ខេត្តកំពត​ ៖ ចំណុច​ប្រសាសន៍​សំខាន់​ៗ​របស់ លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អ​ធីប​តី​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា ក្នុង​វត្ត​ក្រូចឆ្មារ ស្ថិត​ក្នុងភូមិ​គក ឃុំ​ម្រោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ។

ទី​១- សូម​ធ្វើការ​អរគុណ និង​កោតសរសើរ ចំពោះ​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ដែល​ខិតខំ​នៅ​ក្នុង​ការ​កសាង​សមិទ្ធផល​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កសាង​វិស័យ​សាសនា ព្រោះ​រដ្ឋាភិបាល​យើង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ និង​លើកទឹកចិត្ត​គ្រប់​សាសនា ប៉ុន្តែ​រាជរដ្ឋាភិបាល​មាន​កំណត់​នៅ​ក្នុង​ថវិកា​ណាមួយ ដោយ​រាជរដ្ឋាភិបាល​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា សុខាភិបាល​អប់រំ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទៃ​ទៀត ។ ទី​២ – ចំពោះ​វិស័យ​សាសនា ទី​វត្ត​អារាម​នានា បាន​កសាង​ច្រើន​ណាស់ និង​នៅ​គ្រប់កន្លែង​ទាំងអស់ ។

ដូចនេះ​ប្រសិនបើ​គ្មាន​ការ​ចូល​រួមការ​ខិតខំ​របស់​ព្រះ​តេជគុណ សម្បុរ​សជន គ្រប់​ស្រទាប់វណ្ណៈ​ទេ​នោះ សមិទ្ធផល​ទាំងនេះ​ក៏​មិន​បាន​ចេញ​ជា​រូបរាង​បែប​នេះ​ដែរ ។ ប្រពៃណី​នៃ​ការ​ចែករំលែក បើ​យើង​ម្នាក់​ៗ​គិតតែ​ទុក​ក្នុង​ដៃ​របស់​ខ្លួន​មិន​បែងចែក​ខ្លះ​ក៏​វា​មិនកើត ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលំទូលាយ​ខ្លះ ជា​ពិសេស​ការ​ធ្វើបុណ្យ​ដាក់​ទាន វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​នៃ​ទី​វត្ត​អារាម​ផង​ដែរ ។ ៣- ការ​មាន​ទឹកចិត្ត ចំនុច​នេះ​សំខាន់​ខ្លាំង​ណាស់ មាន​កំលាំងចិត្ត​អ្វី​ៗ​ដើរទៅ​បាន​យ៉ាង​ល្អ​ប្រពៃ មនុស្ស​ម្នាក់​ៗ​រីក​ចម្រើន​ទៅ​មុខ​បាន គឺ​ដោយសារ​កម្លាំងចិត្ត​រុញច្រាន​ក៏​ដូច​ជា មាន​លទ្ធភាព មាន​លុយ​ហើយ តែ​គ្មាន​ចិត្ត​ធ្វើបុណ្យ​ក៏​ទៅ​មិន​រួច​ដែរ ។

ទី​៤- យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព​ឲ្យ​បាន​គង់វង្ស និង​ប្រឆាំង​ដាច់ខាត​គ្រប់​ចលនា​ណាមួយ​ដែល​មាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​សន្តិភាព​នេះ គឺ​បាន​មក​ដោយ​ការ​លំបាក ដោយ​ការ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ និង​អាយុជីវិត​របស់​វីរជន​ស្នេហា​ជាតិ​នៃ​យើង ហើយ​ត្រូវ​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ជាតិ​បន្ត​ទៀត ។

ទី​៥ – សូម​លោកយាយ លោកតា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​មេត្តា​អញ្ជើញ​ចូលរួម​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជ្រើសរើស​អ្នក​ដែល​សន្យា​ពិត ធ្វើ​ពិត ឃើញ​ពិត ។ កុំ​ដោយសារ តែ​បក្ស​ផ្សេង​ទៀត​បះបោរ​មិន​ឲ្យ​ទៅ​ចូលរួម​បោះ​ឆ្នោត វា​មិន​ពិត​នោះ​ទេ បុគ្គល​នោះ​បាន​តែ​និយាយ​នៅ​ក្រៅប្រទេស​មិន​បាន​មក​ចុះ​មើល​ផ្ទាល់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​យើង​ឡើយ ដូចនេះ​ឆាប់​ៗ​នេះ​ពេលវេលា និង​មក​ដល់​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មេត្តា​បោះ​ឆ្នោត​បន្ត​ការ​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ទ្វេរ​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ