ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ដឹក​ម្តង​ៗ​មិន​ចេះ​តិច​ឡាន មាន​ទាំង​ក្បួន​បិទ​សមត្ថកិច្ច​មិន​ឱ្យ​ដេញ​បង្ក្រាប​ទៀត​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ៖ ហ្វូង​រថយន្ត​សាំង​យ៉ុ​ង​ដឹកឈើ​ជា​ក្រុម​ពុំ​មាន​លិខិតអនុញ្ញាត​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ជា​រឿយ​ៗ​នៅ​តែ​បង្កើន​សកម្មភាព​បន្ត ត្រូវ​សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រា​ប្រដេញ​ស្ទាក់ ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​០៧​និង​០០​យប់ ថ្ងៃ​ទី​១៥ ខែឧសភា​ឆ្នាំ​២០១៨ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដោយ​មានការ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទៀត​នោះ​បាន​ចុះ​ទប់ស្កាត់…

​ខេត្តស្ទឹងត្រែង ៖ ហ្វូង​រថយន្ត​សាំង​យ៉ុ​ង​ដឹកឈើ​ជា​ក្រុម​ពុំ​មាន​លិខិតអនុញ្ញាត​ដែល​តែងតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ជា​រឿយ​ៗ​នៅ​តែ​បង្កើន​សកម្មភាព​បន្ត ត្រូវ​សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​គ្រា​ប្រដេញ​ស្ទាក់ ។

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ជាង​០៧​និង​០០​យប់ ថ្ងៃ​ទី​១៥ ខែឧសភា​ឆ្នាំ​២០១៨ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដោយ​មានការ​សហការ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទៀត​នោះ​បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប់​ចាប់​រថយន្ត​ដឹកឈើ​ពុំ​មាន​លិខិតអនុញ្ញាត​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧A ក្នុង​គោលដៅ​ឆ្ពោះទៅ​ខេត្តក្រចេះ ។​

​ស្ថិត​ក្រោម​ប្រតិបត្តិការ​បង្ក្រាប់​ចាប់​រថយន្ត​ដឹកឈើ​ប្រភេទ​លេខ​២​ជា​ហ្វូង​នោះ មន្ត្រី​រដ្ឋបាល​ព្រ​ឈើ​បានឱ្យ​ដឹង​ថា ក្រុម​ឈ្មួញ​រកស៊ី​ផ្ទុយ​នឹង​ច្បាប់​ទាំងនោះ​បាន​ផ្តុំ​គ្នា​ជា​ក្រុម​ប្រមូល​ទិញ​ឈើ​ពី​ក្រុម​អ្នក​អារ​ពី​ព្រៃស្តុក​លើ​រថយន្ត​សាំង​យ៉ុ​ង​ជា​ច្រើន​រថយន្ត បើកបរ​ជា​ក្រុម​ៗ​មាន​ចេញ​ម្តង​៥​រថយន្ត និង​ក្រុម​ខ្លះ​ទៀត​ចេញ​ម្តង​១០​គ្រឿង ឬ​ច្រើន និង​តិច​ជាង​នេះ​ក៏​មាន ។​

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដដែល​បន្ថែម​ថា ក្រុម​ទាំងនោះ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​គោរព​ទៅ​តាម​ច្បាប់​ចរាចរណ៍​ខុស​ពី​រថយន្ត​របស់​ពលរដ្ឋ​ទៃ​ទៀត ដែល​គេ​គោរព​ច្បាប់ ជាង​នេះ​ទៅ​ទៀត​ពួក​គេ​បាន​ព្យាយាម​រារាំង​ក្រុម​សមត្ថកិច្ច​គ្រា​ឃាត់​រថយន្ត​ដើម្បី​ត្រួតពិនិត្យ​លើ​ច្បាប់​ដឹក​ជញ្ជូន ។​

​មន្ត្រី​ដដែល​បន្ត​ថា ក្រុម​ដឹកឈើ​ល្មើសច្បាប់​ខាងលើ​ពេល​សមត្ថកិច្ច​ចុះ​ឃាត់​ពួក​គេ​បាន​បើកឡាន​រត់គេច​ថែម​ទាំង​ទាញ​ឈើ​ទំលាក់​ចេញពី​រថយន្ត​ក្នុង​បំណង​បិតផ្លូវ​មិន​ឱ្យ​រថយន្ត​ដទៃ​ទៀត​ធ្វើ​ចរាចរ​បាន​លើ​ដងផ្លូវ​  ហើយ​ស្ថិត​ក្នុង​ហេតុការណ៍​ខាងលើ កម្លាំង​សហការ​ទប់ស្កាត់​ចាប់​បាន​រថយន្ត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ ក្នុង​ចំណោម​ច្រើន​គ្រឿង ព្រោះ​រថយន្ត​ទាំងនោះ​បើក​បិតផ្លូវ និង​បើក​រេ​ពេញ​ផ្លូវ​បង្ក​ការ​លំបាក​សម្រាប់​ប្រតិបត្តិការ ។ ក្រោយ​ការ​ចាប់​រថយន្ត​ខាងលើ​បាន​មួយ​គ្រឿង​ដែល​សមត្ថកិច្ច​បាន​បញ្ជូន​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ