ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​មា​យ​មែនពិត តែ​តារា​ស្រី​៥​ដួង​នេះ​តស៊ូ​គ្រប់យ៉ាង​ដើម្បី​កូន

5 ឆ្នាំ មុន

ជាតិ​ជា​ម្តាយ​គឺ​តែងតែ​បារ​ម្ម​ណ៍​ពី​កូន​ៗ​ជា​និច្ច មិន​ថា​កូនប្រុស​-​ស្រី​ធំ​ដឹងក្តី ឬ​ក៏​បាន​កសាង​គ្រួសារ​ហើយ​ក៏​ដោយ ក៏​កូន​ៗ​ទាំងអស់​នៅ​តែ​ជា​កូន​ក្មេង​ដែល​អ្នក​ម្តាយ​ស្រលាញ់​និង​យកចិត្តទុកដាក់​ជា​និច្ច​។ ការ​សន្តោស​ប្រោសប្រណី ទំហំ​នៃ​ទឹកចិត្ត​ស្រលាញ់​របស់​អ្នក​ម្តាយ​ចំពោះ​កូន​ៗ គឺ​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​មែន ព្រោះ​អ្នកម្តាយ​សុខចិត្ត​រ៉ែ​ក​ពន់​គ្រប់យ៉ាង ជម្នះ​នូវ​រាល់​ឧបសគ្គ​ដើម្បី​ចិញ្ចឹម​កូន​ៗ និង​អប់រំ​កូន​ៗ​ឲ្យ​ដើរ​ក្នុង​ផ្លូវត្រូវ…

ជាតិ​ជា​ម្តាយ​គឺ​តែងតែ​បារ​ម្ម​ណ៍​ពី​កូន​ៗ​ជា​និច្ច មិន​ថា​កូនប្រុស​-​ស្រី​ធំ​ដឹងក្តី ឬ​ក៏​បាន​កសាង​គ្រួសារ​ហើយ​ក៏​ដោយ ក៏​កូន​ៗ​ទាំងអស់​នៅ​តែ​ជា​កូន​ក្មេង​ដែល​អ្នក​ម្តាយ​ស្រលាញ់​និង​យកចិត្តទុកដាក់​ជា​និច្ច​។

ការ​សន្តោស​ប្រោសប្រណី ទំហំ​នៃ​ទឹកចិត្ត​ស្រលាញ់​របស់​អ្នក​ម្តាយ​ចំពោះ​កូន​ៗ គឺ​ពិតជា​មិន​អាច​កាត់ថ្លៃ​បាន​មែន ព្រោះ​អ្នកម្តាយ​សុខចិត្ត​រ៉ែ​ក​ពន់​គ្រប់យ៉ាង ជម្នះ​នូវ​រាល់​ឧបសគ្គ​ដើម្បី​ចិញ្ចឹម​កូន​ៗ និង​អប់រំ​កូន​ៗ​ឲ្យ​ដើរ​ក្នុង​ផ្លូវត្រូវ រហូត​មាន​អ្នក​ម្តាយ​មួយ​ចំនួន​សុខចិត្ត ទទួល​បាបកម្ម គ្រប់យ៉ាង​ជំនួស​កូន បើសិនជា​កូន​បាន​ប្រព្រឹត្ត​នូវ​កំហុសឆ្គង​អ្វីមួយ​ក្នុង​សង្គម ។

តួយ៉ាង​តារា​ស្រី ៥ ដួង​នេះ ទោះបីជា​មានឈ្មោះ​ជា​អ្នក​មេម៉ាយ​ក៏​ពិតមែន តែ​គាត់​បាន​តស៊ូ​គ្រប់យ៉ាង​ដើម្បី​កូន រហូត​កូន​ៗ​មួយ​ចំនួន​បាន​ទទួល​ជោគជ័យ​ក្នុង​ជីវិត ហើយ​បាន​ដើរ​តាម​គន្លង​អ្នក​ម្តាយ​ក្នុង​អាជីព​ជា​អ្នក​សិ​ល្បះ​៖

១- អ្នក​នាង Noi Phongam

ជា​តារាភាពយន្ត​ជើង​ចាស់​មួយ​រូប​នៃ​ឧស្សាហកម្ម​កំសាន្ត​របស់​ថៃ តារា​ស្រី​រូប​នេះ​គឺជា​អ្នក​ម្តាយ​មេម៉ាយ (Single Mom) មួយ​រូប​ដែល​បាន​ចិញ្ចឹម​បីបាច់​កូនស្រី​របស់​នាង​គឺ​នាង Ying Rhatha តែ​ម្នាក់ឯង​តាំងពី​កុមារភាព រហូត​ចម្រើន​វ័យ​ដល់​បច្ចុប្បន្ន ។

២ – អ្នក​នាង Moo Pimpaka

តារា​ស្រី​រូប​នេះ​បាន​លែងលះ​ពី​ប្តី​របស់​នាង​តាំងពី​កូនប្រុស​សំណព្វចិត្ត​គឺ​លោក Nine Naphat នៅ​ជា​កុមារភាព​មក​ម៉្លេះ ។ អ្នក​នាង Moo Pimpaka ពិតជា​អ្នក​ម្តាយ​មហិមា​ម្នាក់​ដែល​បាន
ចិញ្ចឹម​បីបាច់​កូនប្រុស​បណ្តូលចិត្ត​តែ​ម្នាក់ឯង ហើយ​ពេល​នេះ​កូនប្រុស​របស់​អ្នក​នាង​គឺជា​តារាភាពយន្ត​ដ៏​ល្បី​មួយ​ដួង​ផង​ដែរ​សម្រាប​ឧស្សាហកម្ម​កំសាន្ត​របស់​ថៃ ។

៣ – នាង Bow Wanda

ក្លាយជា​ស្ត្រី​មេម៉ាយ​ទាំង​ក្មេង​វ័យ ក្រោយ​ពី​ប្តី​របស់​នាង​គឺ​លោក Por Trissadee បាន​អនិច្ចកម្ម​ទៅ នាង​នៅ​តែ​ជា single mom មើលថែ​រក្សា​នាង​តូច Nong Mali តែ​ម្នាក់ឯង ដោយ​ដើរតួ​នាទី​ជា​ឪពុក​ផង ជា​ម្តាយ​ផង ។ យ៉ាងណាមិញ នាង​តូច Nong Mali បាន​នឹង​កំពុង​ក្លាយជា​តារា​តូច​ដែល​មាន​តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​យ៉ាង​ខ្ពស់ ។

៤ – នាង Ploy Ployphan

សម្រាប់​តារា​ស្រី​រូប​នេះ​ក៏​ជា single mom មួយ​រូប​ផង​ដែរ ក្រោយ​បាន​លែងលះ​ជាមួយនឹង​លោក Peter Corp Dyrendal​ ។

៥ – នាង Nicole Theriault

តារា​ស្រី​នាង Nicole Theriault ក៏​ត្រូវ​បាន​ចាត់ទុកជា​អ្នក​ម្តាយ​ដ៏​ល្អ​មួយ​រូប​ដែល​មើលថែ​រក្សា​ចិញ្ចឹម​បីបាច់​កូនប្រុស​តែ​ម្នាក់ឯង ក្រោយ​ពី​នាង​បាន​លែងលះ​ស្វាមី​គឺ​លោក Maew Chirasak ៕

ប្រភព៖ thaistarnews, ប្រែសម្រួលដោយ ៖ ណារ៉េន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ