ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផាំង… មួយគ្រួសារ​ស្លា.ប់ទាំងអស់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​គ្រួសារ​មួយដែល​មាន​ឪពុក ម្តាយ និង​កូន​២​នាក់បាន​ស្លាប់​ បាត់បង់ជីវិត​ទាំងអស់ នៅ​ក្នុង​គ្រោះថ្នាក់​ត្រូវ​រថយន្ត​បុក​ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែឧសភា…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​គ្រួសារ​មួយដែល​មាន​ឪពុក ម្តាយ និង​កូន​២​នាក់បាន​ស្លាប់​ បាត់បង់ជីវិត​ទាំងអស់ នៅ​ក្នុង​គ្រោះថ្នាក់​ត្រូវ​រថយន្ត​បុក​ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែឧសភា នៅត្រង់​ចំណុច​ផ្លូវ​កោង​គល់​ស្ពាន ផ្លូវជាតិ​លេខ​៦៨Bចន្លោះ​គីឡូម៉ែត្រ​លេខ​៧៩​និង​លេខ​៨០ ស្ថិត​ក្នុងភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ។

ជន​រង​គ្រោះ​មួយ​គ្រួសារ​នេះ ​មិន​ទាន់​ត្រូវ​បានគេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ឧត្តរមានជ័យ ១D-៥២០២ ធ្វើ​ដំណើរ​ពី​ខាង​លិចទៅ​ខាង​កើត ។ ចំណែក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២K-៦៤៦២ អ្នកបើកបរ​ឈ្មោះ ស្រុ​ី​ម វី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រែក​យួន ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។តាម​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា ជន​រងគ្រោះ​ដែល​ជា​ឪពុក ម្តាយ និង​កូន​ទាំង​២​នាក់ ជិះម៉ូតូ​នៅ​ខាងស្តាំ​ដៃ​របស់​ខ្លួន លុះ​ទៅ​ដល់​ចំណុច​គល់​ស្ពាន​ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​ខាងលើ​ដែល​បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​មក​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​៤​នាក់​តែ​ម្តង ។

មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តបាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង និង​ស្វែងរក​សាច់ញាតិនិង​អត្តសញ្ញាណ​ជន​រង​គ្រោះ ព្រមទាំង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ រីឯ​ម៉ូតូ​និង​រថយន្ត សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ការ​បើកបរ​ក្នុង​ល្បឿន​លឿន​ហួសហេតុ គឺជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​នៃ​ការ​បើកបរ​យានយន្ត ពិសេស​កត្តា​មនុស្ស ៕

អត្ថបទសរសេរ ដោយ