ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាក​៣​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​ខេត្តរតនគិរី​ជាង​១​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តរតនគិរី​យ៉ាងច្រើន​កុះករ ។ លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ…

ខេត្តរតនគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តរតនគិរី​យ៉ាងច្រើន​កុះករ ។

លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​ចំនួន​១៦០៣៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​៥៧៤​នាក់ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេស​ដែល​សម្រុក​មក​កម្សាន្ត​នៅ​ក្នុង​ខេត្តរតនគិរី​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​៣​ថ្ងៃនេះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧​នោះ ឃើញ​ថា មានការ​កើនឡើង​ជាង​៨៨​ភាគរយ ។

ជាមួយ​គ្នា​នោះ​លោក ង៉ែត ពិ​ទូ បាន​សង្កត់ធ្ងន់​ថា ជាមួយនឹង​កំណើន​ដ៏​ឆាប់រហ័ស​នៃ​លំហូរ​ភ្ញៀវ​ទេសចរ​មក​កាន់​ខេត្តរតនគិរី​ឃើញ​ថា​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នូវ​សម្បទា​ទេសចរណ៍​នៅ​ទូ​ទាំង​ខេត្ត ក្នុង​នោះ​រម​នី​យ​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ ដែល​មានការ​គ្រប់គ្រង​នឹង​រៀបចំ​ដោយ​សហគមន៍​បាន​កំពុង​ដំណើរការ​ទទួលភ្ញៀវ​ទេសចរ​ចំនួន​៨​កន្លែង​ក្នុង​ចំណោម​១៤​កន្លែង និង​មាន​សណ្ឋាគារ​ចំនួន​១៤​កន្លែង ។

គួរ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ក្នុង​តំបន់​ភូមិភាគ​ឥ​សាន្ត​ភាគច្រើន​គឺ​ពួក​គាត់​ធ្វើ​ដំណើរ​ទស្សនា​ជា​ខ្សែ​ពោល​គឺ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​ដូច​ជា​ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង និង​ខេត្តព្រះវិហារ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ