ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែភ្លៀងផង បើចឹងគឺពិតជា​គ្រោះថ្នាក់ខ្លាំង​​ណាស់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់មួយ​មេ​ កាលពី​​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ​ឧសភា ធ្វើ​ឲ្យ​បរិវេណ ​ផ្សា​រ​បឹង​កុក ក្រុង​កំពង់ចាម ត្រូវបែក​ភក់ ។…

ខេត្តកំពង់ចាម ៖ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់មួយ​មេ​ កាលពី​​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ​ឧសភា ធ្វើ​ឲ្យ​បរិវេណ
​ផ្សា​រ​បឹង​កុក ក្រុង​កំពង់ចាម ត្រូវបែក​ភក់ ។ ជាមួយ​នេះ ដោយសារ​តែ​កា​រត​ខ្សែភ្លើង​ខ្វះ​បទដ្ឋាន​បច្ចេក
ទេស​សម្រាប់​​ប្រើប្រាស់​តាម​គ្រែ​លក់ដូរ ក៏​បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​អាជីវករ​ចំនួន​២​នាក់ នា​វេលា​ម៉ោង​១០ ​និង​៣០​ព្រឹក​ថ្ងៃដដែល តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិតទេ​ ដោយសារ​បាន​ក្រុម​អាជីវករ​ដូច​គ្នា​ជួយ​សង្គ្រោះ ទោះជា​យ៉ាងណា​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលដល់​សមត្ថកិច្ច និង​មន្ត្រី​អគ្គិសនី​ខេត្ត​ចុះ​មក​ពិនិត្យ
ព្រោងព្រាត ។

អ្នក​រង​គ្រោះ​ឈ្មោះ សុះ ម៉ៃ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម​ប្រាប់​ឱ្យ​ដឹង​ថា ចាប់តាំងពី​ពេល​កកើត​ផ្សា​រ​បឹង​កុក​នេះ​មក គាត់​បានប្រកប​របរ​លក់​ត្រី​រហូត​មក មិន​ដែល​ជួបនឹង​បញ្ហាអ្វី​ទេ ។ ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ខណៈ​គាត់​កំពុង​តែ​អង្គុយ​លក់ដូរ​សុខ​ៗ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា មាន​មនុស្ស​ត្រូវ​ខ្សែភ្លើង​ឆក់ គាត់​ក៏​ប្រញាប់​ក្រោក​ដើរ​ដោយ​ជើងទទេ ចុះ​មក​លើ​ដី​សើម​បែក​ភក់​តិច​ៗ ស្រាប់តែ​ជើង​ម្ខាង​ទៀត​ ជាន់​ចំ​លើ​ថាស​ដែក​ដាក់​ត្រីក៏​ឆក់​ជាប់ជើង​ទាញ​មិន​រួច ។ ប៉ុន្តែ​បាន​អ្នកលក់​បន្លែ​នៅ​គ្រែ​ខាង​មុខ​ឃើញ ក៏​ស្ទុះ​មក​ចាប់​ទាញ​គាត់​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ដំបូង​ គាត់​មាន​អាការ​ញ័រ​ដៃ​ញ័រ​ជើង និងភ័យ​ជា​ខ្លាំង តែ​ក្រោយមក​បាន​ធូរស្រាល​ច្រើន ​។ ទោះជា​បែប​ណា​​ក្តី ក៏​គាត់​នៅ​តែ​ភ័យ​ដែរ ព្រោះនេះ​ជា​លើក​ទី​១​ហើយ​ចាប់តាំងពី​លក់ដូរ​នៅ​ផ្សា​របឹង​កុក​មក ទើប​ជា​ជួប​ប្រទះ ។ចំណែក​អាជីវករ​លក់​សាច់​ជ្រូក​ឈ្មោះ ម៉ៅ អេ​ង​ឡាយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ និយាយ​ថាដំបូង​គាត់​ឃើញ​ចរន្តអគ្គិសនី​ឆ្លង​មក​ឆក់​អ្នកលក់​ត្រី លុះ​ពេល​អ្នកលក់​មាន់ឈ្មោះ រុំ ឃើញភ័យ​ក៏​ស្ទុះ​ក្រោក​ចេញពី​គ្រែ​ដែក ដោយ​ឈានជើង​ជាន់​ថាស​ដែក​ដាក់​មាន់ ក៏​បណ្តាល​ឱ្យ​ឆក់​ធ្ងន់​ជាង​អ្នកលក់​ត្រី​ទៅ​ទៀត ។ ប៉ុន្តែបាន​ក្រុម​អាជីវករ​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាន់ និង​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដោយ​ទុក​មាន់​ចោល​នៅ​ក្នុង​ផ្សារ ។ រីឯរូប​​គាត់​មិន​បាន​ឆក់​ទេ ដោយសារ​បាន​អង្គុយ​លើ​ក្រដាស​ឡាំង​ដាក់​ទ្រាប់​ពីលើ​គ្រែ​ដែក ។

លោក ផ្លោ​ក សុវណ្ណ ចៅសង្កាត់​កំពង់ចាមមាន​ប្រសាសន៍​ថា អាជីវករ​នៅ​ផ្សា​របឹង​កុក​ពិតជា​មាន​អ្នក​ត្រូវ​ខ្សែភ្លើង​ឆក់​មែន ដោយសារ​មានអាជីវករ​ម្នាក់​ត​ខ្សែភ្លើង​ខ្វះ​បច្ចេកទេស ហើយណាមួយ​គ្រែ​លក់ដូរ​ជា​គ្រែ​ដែក​ទៀត​ទើប​ឆ្លងចរន្ត​បណ្តាល​ឱ្យ​ឆក់​បែប​នេះ ។ នេះ​ជា​លើក​ទី​១​ ដែល​កើត​មាន​ករណី​បែបនេះ​កើត​មាន​នៅ​ផ្សា​របឹង​កុក ហើយ​ខាង​ប៉ុស្តិ៍​នគរបាល​សង្កាត់​កំពង់ចាម សហការ​ជាមួយ​ខាង​អគ្គិស​នី​ខេត្ត​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ត​ខ្សែភ្លើង​ដែលធ្វេសប្រហែស​នោះ និង​ហៅ​មក​អប់រំ​ធ្វើ​កិច្ចសន្យាមិន​ឱ្យ​មាន​ជា​លើក​ទី​២​ទៀត ។ នៅ​ថ្ងៃក្រោយ​បើ​ត្រូវការ​ត​ខ្សែភ្លើង ត្រូវ​តែ​រក​អ្នកចេះ​ត​ត្រឹមត្រូវឲ្យ​មក​ត​ដាក់​តាម​គ្រែ​លក់ដូរ ៕

អត្ថបទសរសេរ ដោយ