ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រយៈពេល​៣​ថ្ងៃ​សោះ​ភ្ញៀវ​ច្រើន​ដល់​ទៅ​ជិត​២​ម៉ឺន​នាក់(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​ឯកឧត្តម ស្វាយ សំ​អ៊ា​ង ៖«​ព្រោះតែ​ភាព​រីក​ចម្រើន​របស់​ខេត្ត ជា​ពិសេស​ការ​បញ្ជាក់​ឃើញច្បាស់ អំពី​កត្តា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ក្នុង​ប្រទេស…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​មណ្ឌលគិរី​ឯកឧត្តម ស្វាយ សំ​អ៊ា​ង ៖«​ព្រោះតែ​ភាព​រីក​ចម្រើន​របស់​ខេត្ត ជា​ពិសេស​ការ​បញ្ជាក់​ឃើញច្បាស់ អំពី​កត្តា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ក្នុង​ប្រទេស ក្រោម​ម្លប់​សន្តិភាព ដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ប្រាក់​ចំណូល​កាន់តែ​ឡើង ធ្វើ​ឲ្យ​ប្រជា​ព​រដ្ឋ មាន​លទ្ធភាព និង​ឱកាស​ដើរ​លេង​កម្សាន្ត​នៅ​គ្រប់​ទីកន្លែង​ដូច​ជា ខេត្តមណ្ឌលគិរី​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​នឹង​ខិតខំ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ឲ្យ​កាន់តែ មាន​ភាព​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ទៀត​» ។

ជាក់ស្តែង​ភ្ញៀវ​ទេសចរ​ជិត​២​ម៉ឺន​នាក់ បាន​ទៅ​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ក្នុង​រយៈពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​តែ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ត​ភ្ជាប់់​ផ្លូវជាតិ​លេខ​៧៦A ពី​ស្រុក​ស្នួល​ខេត្ត ក្រចេះ រហូត​មក​ដល់​ក្រុង​សែន​មនោ​រម្យ ទឹកដី នៃ​ខេត្តមណ្ឌលគិរី ហើយ​បន្ត​ទៅ​ខេត្តរតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ ដូច្នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​១៥​នេះ ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ក្នុង​ឆ្នាំ​២០១៨​នេះ ខេត្តមណ្ឌលគិរី ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​១៨២៧២​នាក់​ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១៨ ០៧៨​នាក់ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១៩៤​នាក់ ចំនួន​នេះ​នៅ​តែ​បន្ត​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​១១ ៧៩៩​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន​១១ ៦២៧​នាក់ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន ១៧២​នាក់ ភ្ញៀវ​ទេសចរ​កើន​សរុប ៥៤.៨៦% ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន ១២.៧៩% ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀត កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី​កាន់តែ​ច្រើន​ឡើង​បែប​នេះ ដោយសារ​តែ​ខេត្តមណ្ឌលគិរី ជា​ខេត្ត​មួយ​ដែល​មាន​អាកាសធាតុ​ត្រជាក់ សំបូរ​ធនធានធម្មជាតិ និង​រមណី​ដ្ឋា​ន​ជា​ច្រើន ជា​ពិសេស​នោះ ខេត្ត​មួយ​នេះ​បាន​រឹត​បន្តឹង​នូវ​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរណ៍​យ៉ាង​ល្អ​ប្រសើរ ចំណែក​ប្រព័ន្ធ​ផ្លូវថ្នល់​ទៀត​នោះ​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​ក៏​បាន​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អ​ប្រណិត​ផង​ដែរ ។

លោក​បាន​បន្ត​ថា ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត ភាគច្រើន​ឡើង​ទៅ​រមណី​ដ្ឋា​ន​វប្ប​ធ​ម៍​ភ្នំ​ដោះ​ក្រមុំ ដើម្បី​បួងសួង​សុំ​សេចក្តីសុខ​សេចក្តីចម្រើន និង​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​សមុទ្រ​ឈើ ជា​ពិសេស​រមណី​ដ្ឋា​ន​ទឹកជ្រោះ​ប៊ូ​ស្រា​តែ​ម្តង ។

ក្នុង​ឱកាស​ឈប់​សម្រាក​នេះ​ដែរ ក្រៅពី​ការ​ទស្សនា និង​កម្សាន្ត​តាម​រមណីយដ្ឋាន​ទឹកជ្រោះ​ធម្មជាតិ ភូមិ​ជនជាតិ​ដើម​ភាគតិច និង​តំបន់​រមណីយដ្ឋាន​វប្បធម៌​នោះ គឺ​មាន​ភ្ញៀវ​ខ្លះ​បាន​ចាប់អារម្មណ៍​ខ្លាំង​លើ​បរិយាកាស​ធម្មជាតិ ដោយ​ពួក​គាត់​ចូល​ចិត្ត​អង្គុយ​លេង​នៅ​តាម​វាលស្មៅ​ដែល​គ្រប់​ដណ្ដប់​លើ​ភ្នំ ដោយ​ភ្ជាប់​ជាមួយ​អាហារ​វិច​ខ្ចប់​ស្រាប់​មក​ញាំ​គយគន់​ជា​លក្ខណៈ​គ្រួសារ​យ៉ាង​សប្បាយ​រីករាយ​ផង​ដែរ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ