ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាយ​សាកមើល ​! ពាន​យូ​រ៉ូ​ប៉ា​លី​គ​រដូវ​កាល​នេះបាន​ទៅ​លើ Marseille ឬ​ក៏ Atletico​?

5 ឆ្នាំ មុន

ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​យូ​រ៉ូប៉ា​លី​គ ឆ្នាំ​២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ ព្រ័ត្រ​​ហើយ ។ អ្នក​និយម​ទស្សនា​កីឡា​បាល់ទាត់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​រវាង​ក្រុម Marseille ​មក​ពី​ក្របខ័ណ្ឌ​បារាំង​លី​គ​១​ប៉ះជាមួយ​ក្រុម ​Atletico ​មក​ពី​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ…

ការ​ប្រកួត​បាល់ទាត់​ដណ្តើម​ពានរង្វាន់​យូ​រ៉ូប៉ា​លី​គ ឆ្នាំ​២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់
ព្រ័ត្រ​​ហើយ ។ អ្នក​និយម​ទស្សនា​កីឡា​បាល់ទាត់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​រវាង​ក្រុម
Marseille ​មក​ពី​ក្របខ័ណ្ឌ​បារាំង​លី​គ​១​ប៉ះជាមួយ​ក្រុម ​Atletico ​មក​ពី​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ
La Liga​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាម៉ោង១និង៤៥នាទីរំលងអធ្រាត្រ​នេះ មួយណា​នឹង​ក្លាយជា​អធិរាជ​លើក​ពានរង្វាន់​ធំ​លំដាប់​ទី​២​នៅ​អឺរ៉ុប​នេះ​ ។

នេះ​គឺជា​ការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣​របស់​ក្រុម Marseille ប៉ុន្តែ​ពីរ​លើក​កន្លង​មក​ពួក​គេ​សុទ្ធតែ​ត្រូវ​ក្អួត​ឈាម​ដោយ​ប្រកួត​ចាញ់​ក្រុម Parma ឆ្នាំ​១៩៩៩ និង Valencia ឆ្នាំ​២០០៤ ។

ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​វិញ Marseille កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ចាញ់​ក្រុម​លេខ​៣ Lyon ១​ពិន្ទុ និង​ស្ថិត​នៅ​ក្រៅ​កៅអី​យូ​ហ្វា​ឆេ​ម​ពាន​លី​គ​រដូវ​កាល​ក្រោយ ធ្វើ​ឱ្យ​ពួក​គេ​រឹតតែ​ចង់​ឈ្នះ​ពាន​នេះ​ខ្លាំង ដើម្បី​បាន​លេង​នៅ​យូ​ហ្វា​ឆេ​ម​ពាន​លី​គ ។

យ៉ាងណាមិញ Marseille ធ្វើ​ពុំ​បាន​ល្អ​ឡើយ​ក្នុង​ជំនួប​ដណ្តើម​ពានរង្វាន់​ធំ​លំដាប់​ទី​១​នៅ​អឺរ៉ុប​ពេល​ប៉ះ​ក្រុម​ផ្សេង​ៗ​មក​ពី​អេ​ស្ប៉ា​ញ​កន្លង​ទៅ ដោយ​១៥​ប្រកួត ឈ្នះ​តែ​៤​ប្រកួត​ប៉ុណ្ណោះ ។

ចំណារ​ប្រវត្តិសាស្ត្រ​បានឱ្យ​ដឹង ពុំ​មាន​ក្រុម​ណាមួយ​នៅ​បារាំង​ប្រកួត​ឈ្នះ​ពាន​យូ​រ៉ូ​ប៉ា​លី​គ និង​ឆេ​ម​ពាន​លី​គ​នៅ​ពហុ​កីឡដ្ឋាន Lyon ដែល​ក្រុម​ទាំង​២​ត្រូវ​ជួប​គ្នា​នេះ​ទេ ។ Marseille នឹង​លេង​ដោយ​គ្មាន​កីឡាករ Rolando និង Kostas Mitroglou ដោយសារ​តែ​បញ្ហា​របួស ។

Atletico នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​បារាំង​ដោយ​គ្មាន​គ្រូបង្វឹក​លោក Simeone ព្រោះតែ​ជាប់​បម្រាម​៤​ប្រកួត​តាំងពី​ពេល​ប៉ះ Arsenal កាលពី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​មក​ម៉្លេះ ។ វា​ជា​ការ​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី​៣​ដូច​ក្រុម Marseille ផង​ដែរ ប៉ុន្តែ​ពីរ​លើក​កន្លង​មក
Atletico ឈ្នះ​ពាន​ទាំង​ពីរ​លើក​ក្រោយ​បំបាក់ Fulham កាលពី​ឆ្នាំ​២០១០ និង Bilbao ឆ្នាំ​២០១២ ។ ការ​ប្រកួត​យប់​នេះ Atletico ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា​អវត្តមាន​នោះ​ទេ លើកលែងតែ Vitolo ប៉ុណ្ណោះ​ដែល​របួស ។

ជំនួប​ផ្តាច់ព្រ័ត្រ​នេះ ថ្វី​ដ្បិតតែ​ធ្វើ​លើ​ទឹកដី​បារាំង ប៉ុន្តែ Atletico ហាក់​មាន​ប្រៀប​ជាង បើ​ផ្អែក​តាម​បទ​ពិសោធន៍​ប្រកួត និង​ស្ថានភាព​ក្រុម​នា​ពេល​បច្ចុប្បន្ន ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​ទស្សន៍​ទាយ​កីឡា ៕