ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បើករថយន្ត​បុក​ម៉ូតូ​ហើយ​រត់គេច​បាត់​ បន្សល់​​តែ​ស្លាក​លេខ​រថយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល បន្សល់​ទុក​ស្លាក​លេខ​រថយន្ត​នៅ​កន្លែង​កើតហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ខែឧសភា​ ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​លេខ​៦១​កែង​ផ្លូវលេខ​​៩២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ផ្លូវបំបែក​ជា​បួន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល ហើយ​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល បន្សល់​ទុក​ស្លាក​លេខ​រថយន្ត​នៅ​កន្លែង​កើតហេតុ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​នឹង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ​ខែឧសភា​ ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​លេខ​៦១​កែង​ផ្លូវលេខ​​៩២ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១២​ឡើង​ស៊េរី​២០១៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​បើក​មក​ដល់​ផ្លូវបំបែក​ជា​បួន​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ា​តា​ព្រូស ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-២៣០៩ បើកបរ​ដោយ​ស្ត្រី​ម្នាក់​តាម​បណ្តោយ​ផ្លូវ​លេខ​៩២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ចំ​ផ្នែក​ខាងស្តាំ បណ្តាល​ឱ្យ​ដួល ហើយ​អ្នកបើកបរ​រង​របួស​រយះ​ខ្នង​ក្រោយ ចំណែកឯ​ម៉ូតូ​វិញ​ខូចខាត​វៀច​ហ្វ្រាំង​ខាងស្តាំ រីឯ​រថយន្ត​បង្ក​ពេល​បុក​រួច​បាន​ជាប់​ស្លាក​លេខ​នៅ​នឹង​ម៉ូតូ ហើយ​បើករថយន្ត​រត់គេច​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​ម៉ូតូ​រង​គ្រោះ​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​រៀបចំ​ដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​រក​រថយន្ត​បង្ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ