ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក

5 ឆ្នាំ មុន

វា​ហាក់ដូចជា​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ពេក​ហើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​កដែល៦​​រដូវ​​កាល​ចុង​ក្រោយ​នៅ​ World Cup ពួកគេ​បាន​ត្រឹម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ប៉ុណ្ណោះ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ។ ម៉ិ​ក​ស៊ិ​ក​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១៦​ក្នុង​តារាង FIFA​ធ្លាប់​ចូលរួម​លេង​នៅ​ព្រឹត្តិ​ការណ៍​ដ៏​ធំនេះ​តាំងពី​ឆ្នាំ​១៩៣០​មកម៉្លេះ ប៉ុន្តែ​ពេល​នោះពួក​គេ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ឡើយ ។…

វា​ហាក់ដូចជា​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​ពេក​ហើយ​សម្រាប់​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​កដែល៦​​រដូវ​​កាល​ចុង​ក្រោយ​នៅ​ World Cup ពួកគេ​បាន​ត្រឹម​ឡើង​ដល់​វគ្គ​១៦​ក្រុម​ប៉ុណ្ណោះ ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ។ ម៉ិ​ក​ស៊ិ​ក​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១៦​ក្នុង​តារាង FIFA​ធ្លាប់​ចូលរួម​លេង​នៅ​ព្រឹត្តិ​ការណ៍​ដ៏​ធំនេះ​តាំងពី​ឆ្នាំ​១៩៣០​មកម៉្លេះ ប៉ុន្តែ​ពេល​នោះពួក​គេ​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​ឡើយ ។

កំណត់​ត្រា​ល្អ​បំផុត​របស់​ក្រុម​ជម្រើសជាតិមក​ពី​អា​មេ​រិ​ក​កណ្តាល​មួយ​នេះ គឺ​បាន​ឡើងដល់​វគ្គ​៨​ក្រុម​២​លើក​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នា​ឆ្នាំ១៩៧០ និង​១៩៨៦ ហើយ​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៦​ទាំង​ពីរ​លើក​ដូច​គ្នា​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នេះ​ជា​វត្តមាន​លើក​ទី​១៦​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ម៉ិ​ក​ស៊ិ​ក ហើយ​ប្រសិនបើ​ពួក​គេ​អាច​ឆ្លង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៀត​នោះ វា​គឺជា​ជ័យជម្នះ​ដ៏​ធំ​មួយ​ផង​ដែរ ។ ក្នុង​វគ្គ​ជម្រុះ​នៅ​តំបន់ Concacaf នា​ពេល​កន្លង​មក ម៉ិ​ក​ស៊ិ​ក​បញ្ចប់​ទៅ​ដោយ​ឈរ​នៅ​កំពូល​តារាង​បន្ទាប់​ពី​ប្រកួត​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ និង​ឈ្នះ​៦ ស្មើ​៣ ។

ក្តី​រំពឹង ៖ វត្តមាន​ចុង​ក្រោយ​នៅ World Cup កាលពី​រដូវ​កាល​មុន នឹង​ធ្វើ​ឱ្យ​ម៉ិ​ក​ស៊ិ​ក​មាន​គ្រឹះ​កាន់តែ​រឹង​មាំ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ធំ​ៗ ក៏​ដូច​ជា​ដកស្រង់​បទ​ពិសោធន៍​ពី​ក្រុម​ខ្លាំង​បាន​ច្រើន​ផង​ដែរ​តាម​រយៈ​ជំនួប​ប្រកួត​មិត្តភាព​ផ្សេង​ៗ ។ កីឡាករ​ច្រើន​រូប​សុទ្ធតែ​ធ្លាប់​ប្រកួត​នៅ World Cup ពី​មុន ហើយ​ពួក​គេ​សង្ឃឹមយ៉ាង​មុតមាំ​ថា​នឹង​អាច​ជ្រោមជ្រែង​ជួយ​ក្រុម​ជម្រើសជាតិ​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ជោគជ័យ ។ យ៉ាងណាមិញ ស្ថិត​នៅ​ពូ​ល F ជាមួយ​អា​ល្លឺ​ម៉​ង់ ស៊ុ​យ​អែ​ត និង​កូរ៉េ​ខាងត្បូង​ក្នុង​វគ្គ​ចែកពូ​ល​នេះ ធ្វើ​ឱ្យ​ម៉ិ​ក​ស៊ិ​ក​ព្រួយបារម្ភ​ច្រើន ដោយ​ត្រូវ​ប្រឈម​នឹង​ព្យុះ​ភ្លៀង​កាន់តែ​ខ្លាំង​ជាង​មុន ហើយ​ឱកាស​ប្រជែង​ Top2​ ក៏​មាន​តិចតួច​ផង​ដែរ ។

គ្រូបង្វឹក ៖ លោក Juan Carlos Osorio បាន​ចំណាយពេល​អស់​ជា​ច្រើន​ឆ្នាំ​ដឹកនាំ​នៅ​តាម​ក្លិប​នានា​ក្នុង​អាជីព​របស់​លោក និង​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផង​ដែរ​ពេល​ធ្វើ​ជា​អ្នកចាត់ការ​នៅ​ក្លិប Atletico Nacional មុន​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ឆ្នាំ​២០១៥ ។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​វ័យ​៥៦​ឆ្នាំ​រូប​នេះ ម៉ិ​ក​ស៊ិ​ក​ប្រកួត​ឈ្នះ​៣០​លើក ស្មើ​៨​លើក និង​ចាញ់​៧​លើក ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៤៥​លើក ។

កីឡាករ ​Super Star​ ប្រចាំ​ក្រុម ៖ ខ្សែប្រយុទ្ធឆ្នើម​ដែល​តែងតែ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង
គេ​ឱ្យ​ក្រុម​ជម្រើសជាតិ កីឡាករ Javier Hernández ជា​សមាជិក​ស្នូល​សំខាន់​មួយ​រូប​សម្រាប់​ម៉ិ​ក​ស៊ិ​ក ។ អតីត​កីឡាករ Real Madrid វ័យ​២៩​រូប​នេះ ក៏​ធ្លាប់​ឈ្នះ​ពានរង្វាន់ FIFA Club World Cup ម្តង​ជាមួយ​ក្លិប​ស្តេច​ស​ផង​ដែរ​កាលពី​ឆ្នាំ​២០១៤ ។ បច្ចុប្បន្ន Hernández លេង​នៅ​ក្លិប West Ham ដោយ​បង្ហាញខ្លួន​បាន​២៨​ប្រកួត រកបាន​៨​គ្រាប់ ខណៈ​ចូលរួម​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​តាំងពី​ឆ្នាំ​២០០៩ ចំនួន​១០០​ប្រកួត ស៊ុត​បាន​៤៩​គ្រាប់ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Guillermo Ochoa (Standard Liège), Jesús Corona (Cruz Azul), Alfredo Talavera (Toluca), Miguel Fraga (Atlas) ។​

-​ខ្សែការពារ ៖ Héctor Moreno (Sociedad), Miguel Layún (Sevilla), Diego Reyes (Porto), Hugo Ayala (UANL), Néstor Araujo (Santos Laguna), Oswaldo Alanís (Getafe), Jesús Gallardo (UNAM), Carlos Salcedo (Eintracht Frankfurt), Edson Álvarez (América) ។

-​ខ្សែបម្រើ ៖ ប្រធាន​ក្រុម Andrés Guardado (Betis), Marco Fabián (Eintracht Frankfurt), Jesús Molina, Rodolfo Pizarro និង Jonathan González (Monterrey), Jorge Hernández (Pachuca), Omar Govea (Excel Mouscron) ។

-​ខ្សែប្រយុទ្ធ ៖ Javier Hernández (West Ham), Carlos Vela (Los Angeles), Oribe Peralta (América), América (Benfica), Manuel Corona (Porto), Hirving Lozano (PSV) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ