ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រពន្ធ​កាន់ជើង​កូន យកផួយចង.ក​សម្លា.ប់​ខ្លួននៅដើមព្រីង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដីខ្មៅ​មួយ​កន្លែង ក្នុងភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ…

ខេត្តកំពង់ធំ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដីខ្មៅ​មួយ​កន្លែង ក្នុងភូមិ​តា​មិ​ញ ឃុំ​ក្រយា ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ មាន​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន បាន​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​ក្បែរ​ខាង និង​សមត្ថកិច្ច​។ តាម​សម្ដី​សម្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា សាកសព​ជន​រង​គ្រោះ ឈ្មោះ ងិ​ន ម៉ុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ យ៉ាវ ថា​ន អាយុ​៤០​ឆ្នាំ បាន​បញ្ជាក់​ថា ប្តី​របស់​គាត់​ឲ្យ​តែ​ផឹកស្រា​ស្រវឹង​ម្តង​តែងតែ​រករឿង​កូន​ប្រពន្ធ​រហូត ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​១៤ ខែឧសភា ឆ្នាំ​២០១៨ ប្តី​របស់​គាត់​បាន​ឈ្លោះ​ជាមួយនឹង​កូនប្រុស​របស់​គាត់​(​កូនចុង​) ឈ្មោះ យេ​ន ថា​ល់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ដោយ​មូលហេតុ​ខឹង​នឹង​កូន​យក​ម៉ូតូ​ជិះ​ទៅ​ដេញគោ​យូរ ដោយ​ខ្លាច​ខូច​ម៉ូតូ ពេល​កូន​មក​ដល់​ផ្ទះ​វិញ​រករឿង​វាយ​កូន តែ​ត្រូវ​បាន​គាត់​ជួយ​ឃាត់​មិន​ឲ្យ​ឈ្លោះ ហើយ​ប្តី​គាត់​រក​បោក​ចានឆ្នាំង និង​កង្ហា​ចោល តែ​ត្រូវ​បាន​អ្នក​ជិតខាង​មក​ជួយ​ឃាត់​។

ក្រោយ​ពេល​កើតហេតុ​ប្តី​គាត់​អត់​ចូល​ដេក​ក្នុងផ្ទះ​ទេ ហើយ​រូប​គាត់​ក៏​បាន​ទៅ​ដេក​ផ្ទះ​ម្តាយក្មេក លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ ឧសភា ២០១៨​នេះ ស្រាប់តែ​បងថ្លៃ​គាត់​ឈ្មោះ ម៉ា​ញ សូន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រត់​មក​ប្រាប់​គាត់​ថា មាន​គេ​ប្រទះ​ឃើញ​ប្តី​ប្អូន​ឯង​បាន​យក​ផួយ​ចងក​នឹង​ដើម​ព្រីង​ស្លាប់​បាត់​ហើយ​។ ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​បាន​នាំ​គ្នា​ទៅ​មើល ឃើញ​ស្លាប់​ក៏​នាំ​គ្នា​ឡើង​ស្រាយ​ផួយ​ដែល​ចងក ហើយ​យក​សាកសព​មក​តម្កល់​នៅផ្ទះ​របស់​គាត់​។ ក្រោយមក​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​បាន​ចូលរួម​ពិនិត្យ​សព មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​នោះ​ទេ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចងក​ធ្វើ​ខ្លួនឯង​ប្រាកដ​មែន បន្ទាប់​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ