ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែភ្លើង​ខុស​បច្ចេកទេស ឆក់​អាជីវករ​២​នាក់​នៅ​ផ្សា​របឹង​កុក

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ព្រះ​ពិរុណ​បាន​បង្អុរ​មួយ​មេ​នៅ​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ដោយនៅ​ក្នុង​បរិវេណ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម មាន​បែក​ភក់​ថែម​ទៀត​ផង​។ ដោយសារ​តែ​កា​រត​ខ្សែ…

ខេត្តកំពង់ចាម ៖ ព្រះ​ពិរុណ​បាន​បង្អុរ​មួយ​មេ​នៅ​វេលា​ទៀប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៨
ដោយនៅ​ក្នុង​បរិវេណ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម មាន​បែក​ភក់​ថែម​ទៀត​ផង​។ ដោយសារ​តែ​កា​រត​ខ្សែ
ភ្លើង​ខ្វះ​បទដ្ឋាន​បច្ចេកទេស​សម្រាប់​ប្រើប្រាស់​តាម​គ្រែ​លក់ដូរ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ឆ្លង​ចរន្ត​ឆក់​អាជីវ
ករ​លក់ដូរ​ចំនួន​២​នាក់ នៅ​វេលា​ម៉ោង​១០ និង​៣០​ព្រឹក តែ​មិន​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយសារ​តែ​ក្រុម​អាជីវករ​ក្លាហាន​បាន​នាំ​គ្នា​សង្គ្រោះ​អ្នក​ឆក់ ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច និង​មន្ត្រី​អគ្គី​ស​នី​ខេត្ត នាំ​គ្នា​ចុះ​មក​ពិនិត្យ​ផង​ដែរ​។ អ្នក​រង​គ្រោះ​ឈ្មោះ សុះ ម៉ៃ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ ជា​ខ្មែរឥស្លាម ប្រាប់​ឲ្យ​ដឹង​ថា ចាប់តាំងពី​ពេល​ដែល​កកើត​ផ្សា​របឹង​កុក​នេះ​មក​គាត់​បាន ប្រកប​របរ​លក់​ត្រី​រហូត ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដោយ​មិន​ដែល​ជួបនឹង​បញ្ហារ​អ្វី​មក​លើ​រូប​គាត់​ដែរ ។

អ្នក​រង​គ្រោះ​រូប​នេះ​ប្រាប់​បន្ត​ថា ស្រាប់តែ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ស្រប​ពេល​ដែល​គាត់​កំពុង​តែ​អង្គុយ​លក់ដូរ​សុខ​ៗ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ថា​មាន​មនុស្ស​ឆក់​ខ្សែភ្លើង​នោះ​គាត់​ក៏​បាន​ប្រញាប់​ក្រោក​ដោយ​ឈាន​ជើង​ទទេ មិន​បាន​ពាក់​ស្បែកជើង​ចុះ​មក​លើ​ដី​សើម​បែក​ភក់​តិច​ៗ ស្រាប់តែ​ជើង​ម្ខាង​ទៀត​ជាន់​លើ​ថាស​ដែក​ដាក់​ត្រី​នោះ ក៏​ឆក់​ជាប់ជើង​ទាញ​មិន​រួច​សោះ​។ តែ​សំណាង​បាន​អ្នក​លក់​បន្លែ​នៅ​គ្រែ​ខាង​មុខ​ឃើញ​បែប​នេះ ក៏​ស្ទុះ​មក​ចាប់​ទាញ​ផុត​ពី​គ្រោះថ្នាក​ដល់​អាយុជីវិត ដំបូង​គាត់​មាន​អាកា​រៈ​ញ័រ​ដៃជើង និង​ភ័យ​ជា​ខ្លាំង តែ​ក្រោយមក​បាន​ធូរស្រាល​ច្រើន ទោះជា​បែប​ណា​ក្តី​ក៏​នូវ​តែ​ភ័យព្រោះ​នេះ​ជា​លើក​ទី​១​ហើយ​ចាប់តាំងពី​លក់ដូរ​នៅ​ផ្សា​របឹង​កុក​ទើប​ជា​ជួប​ប្រទះ​។ អាជីវករ​លក់​សាច់​ជ្រូក ឈ្មោះ ម៉ៅ អេ​ង​ឡាយ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ប្រាប់​ថា ដំបូង​គាត់​បានឃើញ​ចរន្ត​អគ្គី​ស​នី​ឆ្លង​មក​ឆក់ អ្នកលក់​ត្រី លុះ​ពេល​ដែល​អ្នកលក់​មាន់ឈ្មោះ រុំ ឃើញ​ភ័យ​ក៏​ស្ទុះ​ក្រោក​ចេញពី​គ្រែ​ដែក​ដោយ​បាន​ឈាន ជើង​ជាន់​ថាស​ដែក​ដាក់​មាន់ ក៏​បណ្តាល​ឲ្យ​ឆក់​ដែល​មាន​លក្ខណៈ​រាង​ធ្ងន់​ជាង​អ្នកលក់​ត្រី តែ​សំណាង បាន​ក្រុម​អាជីវករ​លក់ដូរ​ក្លាហាន នាំ​គ្នា​សង្គ្រោះ​ទាន់​ពេល និង​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ដោយ​ទុក​មាន់​ចោល​នៅ​កន្លែង​សិន​។

គាត់​វិញ​មិន​បាន​ឆក់​ទេ​ដោយសារ​តែ បាន​អង្គុយ​លើ​ក្រដាស​ឡាំង ទ្រាប់​ដាក់​ពីលើ​គ្រែ​ដែក​។ លោក ផ្លោ​ក សុវណ្ណ ចៅសង្កាត់​កំពង់ចាម មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា អាជីវករ​លក់​នៅ​នៅ​ផ្សា​របឹង​កុក​ពិតជា​ត្រូវ​បាន​ខ្សែភ្លើង​ឆក់​មែន ដោយសារ​តែ​មាន​អាជីវករ​ម្នាក់ ដែល​បាន​ត​ខ្សែភ្លើង​ខ្វះ​បច្ចេកទេស ហើយ​ណាមួយ​គ្រែ​លក់ដូរ​ជា​គ្រែ​ដែក​ទៀត​ទើប​ឆ្លង​ចរន្ត បណ្តាល​ឲ្យ​ឆក​បែប​នេះ​តែ​ម្តង​។ នេះ​ជា​លើក​ទី​១​ទើបតែ​កើ​ក​មាន​ឡើង​នៅ​ផ្សា​របឹង​កុក ជាមួយ​នោះ​ប៉ុ​ស្ត៏​រដ្ឋបាល​សង្កាត់​កំពង់ចាម​សហ​ការណ៍​ជាមួយនឹង​អគ្គី​ស​នី​ខេត្ត ស្រាវជ្រាវ​រក​ឃើញ​អ្នក​ត​ខ្សែភ្លើង ដែល​ធ្វេសប្រហែស​នោះ ដោយ​បាន​ហៅ​អាជីវករ​៣​នាក់​មក​អប់រំ ធ្វើ​កិច្ចសន្យា​មិន​មាន​ឲ្យ​មាន​ជា​លើក​ទី​២​ទៀត​។ ហើយ​ថ្ងៃក្រោយ​បើ​ត្រូវការ​ត​ភ្លើង​ត្រូវ​តែ​រក​ជាង​ត​ភ្លើង ឲ្យ​មក​ត​ដាក់​តាម​គ្រែ​លក់ដូរ​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​ខ្ជះខ្ជាយ​បន្ត​ទៀត​៕


https://youtu.be/b9Z7c_Ekspc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ