ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ា​ណែ​ត ៖ គ្មាន​អ្នក​ណា​ជួយ​យើង ក្រៅពី​ខ្មែរ​យើង​ខ្លួនឯង​នោះ​ទេ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោក ហ៊ុន ម៉ា​ណែ​ត «​គ្មាន​អ្នក​ណា​ជួយ​យើង ក្រៅពី​ខ្មែរ​យើង​ខ្លួនឯង​នោះ​ទេ​, ខ្មែរ​ធ្វើ​ឲ្យ​ខ្មែរ​យើង​ខ្លាំង ហើយ​ខ្មែរ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ខ្សោយ សូមកុំ​ពឹង​បរទេស…

ខេត្តព្រៃវែង ៖ លោក ហ៊ុន ម៉ា​ណែ​ត «​គ្មាន​អ្នក​ណា​ជួយ​យើង ក្រៅពី​ខ្មែរ​យើង​ខ្លួនឯង​នោះ​ទេ​, ខ្មែរ​ធ្វើ​ឲ្យ​ខ្មែរ​យើង​ខ្លាំង ហើយ​ខ្មែរ​ខ្លួនឯង​ដែល​ធ្វើ​ឲ្យ​ខ្លួនឯង​ខ្សោយ សូមកុំ​ពឹង​បរទេស ព្រោះ​បរទេស​គេ​គិត​ពី​ផលប្រយោជន៍​របស់​ប្រទេស​គេ ហេតុនេះ​ហើយ យើង​ត្រូវ​ខិតខំ​ដើម្បី​ជំរុញ​ធ្វើ​ឲ្យ​ប្រទេស​យើង​ខ្លាំង​»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​នាម​តំណាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ខណៈ​អញ្ជើញ​ចុះ​សំណេះសំណាល​ជាមួយ លោកគ្រូ​-​អ្នកគ្រូ ក្នុង​ខេត្តព្រៃវែង​ចំនួន​៨៦៧​នាក់ នា​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០១៨​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​នាំ​ការ​ផ្តាំផ្ញើ​នូវ​ការ​សួរសុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​លោកគ្រូ​-​អ្នកគ្រូ​ទាំងអស់ នៅ​ក្នុង​ខេត្តព្រៃវែង ដែល​បាន ខិតខំ​ប្រឹងប្រែង ក្នុង​ការ​បង្រៀន​ដល់​សិស្សានុសិស្ស ដើម្បី​ជា​ការ​ចូលរួម​ក្នុង​ការ​កសាង​នូវ​អនាគត​របស់​យុវជន និង​ចូលរួម​ក្នុង​កសាង​ប្រទេស​ជាតិ​។

 លោក​បាន​ថ្លែង​ថា មនុស្ស​ម្នាក់​ៗ មិន​មាន​តែ​កាយសម្បទា​តែ​មួយ​មុខ​នោះ​ទេ មនុស្ស​ម្នាក់​ៗ ត្រូវ​មាន​ទាំង​កាយសម្បទា និង​ទាំង​ចំណេះដឹង គុណធម៌ សីលធម៌ ដើម្បី​ធ្វើ​ជា​ធនធាន​មួយ​ល្អ ក្នុង​សង្គម ហើយ​នេះ​គឺជា​ភារកិច្ច​របស់​លោកគ្រូ​-​អ្នកគ្រូ ដែល​មាន​ក្នុង​ការ​អប់រំ និង​បាន​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​។ លោក​ថា លោកគ្រូ​-​អ្នកគ្រូ គឺជា​ឪពុក​-​ម្តាយ​ទី​ពីរ​, ឪពុក​-​ម្តាយបង្កើត បាន​បង្កើត និង​បីបាច់​ថែរក្សា​ឲ្យ​កូនចៅ​ធំធាត់ និង​បាន​ចូលរួម​អប់រំ​មួយ​ចំនួន តែ​លោកគ្រូ​-​អ្នកគ្រូ បាន​ដើរតួ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់ ក្លាយទៅជា​មនុស្ស​ពេញ​លក្ខណៈ ក្លាយជា​ជា​ធនធាន​របស់​សង្គម ដែល​ប្រកបដោយ​បញ្ញាញាណ ចំណេះដឹង​សមត្ថភាព គុណធម៌ និង​សីលធម៌ ហើយ​កត្តា​នេះ​ហើយ ដែល​សំខាន់​សម្រាប់ កសាង​សង្គម​ជាតិ​។ លោក​បន្ថែម​ទៀត​ថា ក្នុង​សម័យ​ទំនើប សម័យ​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​ផ្តល់​ឱកាស​ជា​ច្រើន​ដល់​យុវជន ក្នុង​ការ​ស្រាវជ្រាវ និង​ទទួលយក​ព័ត៌មាន​ផ្សេង​ៗ ក្នុង​នោះ​រឿង​ល្អ រឿង​អាក្រក់ នៅ​ជាមួយ​គ្នា ដូចនេះ​ដើម្បី​ចៀសវាង​នូវ​រឿង​ទាំងនោះ គឺ​មាន​តែ​ការ​អប់រំ​នៅ​ក្នុង​សាលា គឺ​ភារកិច្ច​របស់​លោកគ្រូ​-​អ្នកគ្រូ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គាត់​ដឹង​យល់​ច្បាស់​ពី​គុណ​តម្លៃ សីលធម៌ គុណធម៌​។

លោក ហ៊ុន ម៉ា​ណែ​ត បន្ដ​ថា មនុស្ស​ម្នាក់​មិន​មានឱកាស​ទទួល​បានការ​អប់រំ​ក្នុង​សាលា ជា​ធនធាន​មួយ​ដែល​មាន​កម្រិត ប៉ុន្តែ​បើ​មនុស្ស​ម្នាក់​មាន​សមត្ថភាព មានចំណេះ​ដឹង​ខ្ពស់ មិន​ប្រកបដោយ​គន្លង គុណធម៌ ក៏​អាច​ក្លាយទៅជា​បញ្ហា​មួយ សម្រាប់​ប្រទេស​ជាតិ​វិញ​ដែរ ជា​ឧទាហរណ៍ អ្នកដឹកនាំ​ក្នុង​របប​ខ្មែរក្រហម គឺ​សុទ្ធតែ​បណ្ឌិត​មក​ពី​បរទេស ដោយសារ​តែ​គាត់ ទទួលយក​នូវ នយោបាយ​មួយ ដែល​មិន​ផ្អែក​លើ​គុណបុណ្យ គុណធម៌ សីលធម៌ គាត់​ចង់​លាង​សង្គម​មួយ ដែល​គាត់​គត់​ថា​មិន​ស្អាតស្អំ ឲ្យ​ក្លាយជា​សង្គម​មួយ​ស្អាតស្អំ ទីបំផុត​គឺ​ប្រជាជន​ស្លាប់ រាប់​លាន​នាក់​។ ជាមួយ​គ្នា​នោះ លោក​បាន​លើក​ឡើង​ថា «​ប្រទេស​យើង​ធ្លាប់​មាន​ស្លាកស្នាម​ដ៏​អាក្រក់​បំផុត ដែល​យើង​មិន​អាច​បំភ្លេច​បាន​ទេ​។ នៅ​ពេល​នោះ បរទេស​មិន​បាន​ស្គាល់​ថា​ខ្មែរ នៅ​កន្លែង​ណា​នោះ​ទេ គឺ​គេ​ស្គាល់​តែ ប៉ុ​ល ពត ឬ Killing Field ដែល​កាប់សម្លាប់​ខ្មែរ​យ៉ាង​សាហាវ​នៅ​ពេល​នោះ មូលហេតុ​នេះ​យើង​ត្រូវ​ចង​ចាំ ហើយ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​នោះ កើតឡើង​ម្តងទៀត ហើយ​មូលហេតុ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​យើង​ដើរ​យឺត​»​។

លោក​ថា អ្វី​ដែល​យើង​ចង់បាន គឺ​ចង់​ឲ្យ​ប្រទេស​យើង​ដើរទៅ​មុខ ពី​មុនគេ​មិន​ស្គាល់​កម្ពុជា​ជា​អ្វី ប៉ុន្តែ​ពេល​នេះ គេ​បាន​ស្គាល់​កម្ពុជា​ថា ជា​ទឹកដី​ដែល​មាន​ប្រជាពលរដ្ឋ​ល្អ ហើយ​ស្មោះត្រង់ ដោយសារ​ការ​បណ្តុះបណ្តាល ដែល​កើត​ចេញពី​សំណាក់​លោក​គ្រ​-​អ្នកគ្រូ ដែល​ខិតខំ​បង្រៀន និង​រៀន​ក្នុង​ប្រព័ន្ធ​អប់រំ​ស្រុក​ខ្មែរ​យើង ពេល​នេះ​យើង​មាន​សមត្ថភាព សាង​សមិទ្ធផល​ផ្សេង​ៗ បាន​ដោយ​ខ្លួនឯង​លើ​គ្រប់​វិស័យ​។ យើង​មាន​សម្ថ​ភាព​កសាង​ផែនការ និង​ឯករាជ្យ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ពេល​នេះ មិន​មាន​បរទេស​ណា​មក​ចង្អុលបង្ហាញ ឬ​ធ្វើ​ឲ្យ​យើង​នោះ​ទេ​។ លោក​បាន​លើក​ឡើង​ថា ជាមួយនឹង​ការ​យកចិត្តទុកដាក់ ផ្នែក​ប្រាក់បៀវត្សរ៍​របស់​លោកគ្រូ​-​អ្នកគ្រូ ការ​បង្កើន​គុណ​វុ​ឌ្ឍ គុណភាព សមត្ថភាព លោកគ្រូ​-​អ្នកគ្រូ ដែល​ជា​ប្រភព នៃ​ការ​ផ្តល់​ចំណេះដឹង ដល់​សិស្ស​ក៏​ជា​កត្តា​សំខាន់​។

លោកគ្រូ​-​អ្នកគ្រូ ត្រូវ​បាន​លើកទឹកចិត្ត និង​ផ្តល់​ឱកាស​ក្នុង​ការ​សិក្សា និង​បណ្តុះបណ្តាល​ផ្សេង​ៗ​បន្ថែម​។ វិស័យ​អប់រំ គឺជា​ការ​វិនិយោគ ធនធានមនុស្ស ហេតុនេះ​ហើយ ទើប​រាជរដ្ឋាភិបាល​យកចិត្តទុកដាក់​ខ្លាំង ជាង​វិស័យ​ផ្សេង​ៗ​ទៀត ដែល​រាជរដ្ឋាភិបាល បាន​ខិតខំ​កសាង​សាលា ចាប់ពី​ម​ត្តេ​យ្យ រហូត​ដល់​វិទ្យាល័យ ទៅ​ដល់​មូលដ្ឋាន​ទូ​ទាំង​ប្រទេស ដើម្បី​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស និង​លទ្ធភាព​បាន​ចូល​រៀន​ទាំងអស់​គ្នា​។ ជាមួយ​គ្នា​នេះ សាកលវិទ្យាល័យ​ជា​ច្រើន ក៏​ត្រូវ​បាន​បង្កើត ដែល​បាន​ផ្តល់​ឱកាស​ដល់​យុវជន​យើង បាន​បន្ត​ការ​សិក្សា ដែល​រហូត​ពេល​នេះ យើង​បាន​បណ្តុះបណ្តាល​ធនធាន មនុស្ស​គ្រប់​វិស័យ និង​ប្រកបដោយ​សកត្តានុពល ដែល​បាន​ចូលរួម​ជំរុញ​ឲ្យ​ប្រទេស​របស់​យើង កាន់តែ​ដើរ​លឿន​ទៅ​មុខ​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ