ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ខំ​ស្កាត់​ពី​ឆ្ងាយ​ចង់​​ជួប​កូន មិន​ទាន់​ជួប​ផង ក៏​ជួប​រឿង​សោកសង្រេង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ក្នុង​ស្នាមភ្លោះ​ផ្លូវលំ​មួយ​កន្លែង ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ក្នុង​ស្នាមភ្លោះ​ផ្លូវលំ​មួយ​កន្លែង ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​រសៀល​ថ្ងៃ​ទី​១៥ ឧសភា ឆ្នាំ​២០១៨ ។

ស្ត្រីចំណាស់​ជន​រង​គ្រោះ​ឈ្មោះ​គឹ​ម ហួយ អាយុ​៧៣​ឆ្នាំ​ មានទី​លំនៅ​ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

តាម​ប្រភព​ពី​ស្ត្រី​ឈ្មោះ​ធូ សឿ​ន អាយុ​៦៤​ឆ្នាំ ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា ស្ត្រី​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​មក​ពី​ឃុំកកោះ ស្រុក​មោង​ឬ​ស្សី កាលពី​រសៀល​ថ្ងៃ​ទី​១៤ ឧសភា ហើយ​បាន​សុំ​ស្នាក់​នៅផ្ទះ​របស់​គាត់​មួយ​យប់​ដើម្បី​ចង់​ជួប​កូនស្រី​ដែល​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​។ គាត់​បាន​បន្ត​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ក៏​មាន​បុរស​ជា​កូនប្រសា​ស្ត្រី​រង​គ្រោះ​បាន​ស្កាត់​ពី​ថៃ​មក​ចូល​ផ្ទះ​គាត់​ដូច​គ្នា ដោយ​និយាយ​ថា គេ​ទៅ​ជួប​ម្តាយក្មេក​នៅ​ឯ​ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដើម្បី​យក​សៀវភៅ
គ្រួសារ​ធ្វើ​លិខិតឆ្លងដែន តែ​ការ​ធ្វើ​ដំណើរ​របស់​ម្តាយក្មេក និង​កូនប្រសា​ជ្រួសផ្លូវ​គ្នា ហើយ​មិន​ទាន់​បាន​ជួប​គ្នា​ផង​ម្តាយក្មេកបាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ធ្វើ​កំណត់ហេតុ ហើយ​ខាង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​បាន​យក​រថយន្ត​ដឹក​សព​ទៅ​តម្កល់​នៅ​វត្ត​សូ​រិ​យា​រាម​ហៅ​វត្ត​ថ្មី​ដើម្បី​រង​ចាំ​សាច់ញាតិ​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ