ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ចោទឧកញ៉ា​អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ រំលោ.ភ​យក​ដី​បឹង​នៅ​តែ​គ្មាន​ដំ​ដោះស្រាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ទំនាស់​ដីធ្លី​ជាង​៧​ហិ​កតារ​វាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជាមួយ​ក្រុមហ៊ុន iNG រយៈពេល​ជាង​២ ឆ្នាំ​មក​ហើយ មក​ដល់​ពេល​នេះ​បើ​ទោះបី​ប្រជាជន​ខិតខំ​ស្វះ​ស្វែងរក​អន្តរា​គន៍​ពី​អាជ្ញាធរ​ច្រើន​លើក​ច្រើន​សារ…

ខេត្តកណ្ដាល ៖ ទំនាស់​ដីធ្លី​ជាង​៧​ហិ​កតារ​វាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជាមួយ​ក្រុមហ៊ុន iNG រយៈពេល​ជាង​២ ឆ្នាំ​មក​ហើយ មក​ដល់​ពេល​នេះ​បើ​ទោះបី​ប្រជាជន​ខិតខំ​ស្វះ​ស្វែងរក​អន្តរា​គន៍​ពី​អាជ្ញាធរ​ច្រើន​លើក​ច្រើន​សារ និង​ស្ថាប័ន​ផ្សេង​ៗ​ក៏​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ប្រជាជន​នៅ​ភូមិ​ស្ទឹង​ជ្រៅ​បាន​សំណូមពរ​ដល់​អ្នក​សារព័ត៌មាន​ជួយ​ចុះ​ផ្សាយ​ពី​បញ្ហា​ទំនាស់​ដីធ្លី​នេះ​បន្ត​ទៀត ប្រយោជន៍​ជា​ដំណឹង​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល ឲ្យ​បាន​ជ្រាប​ផង ។

លោក​ហូរ សុខ​ហេង តំណាង​ប្រជាពលរដ្ឋ សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ ដែល​អ្នក​ភូមិ​ចោទ​ក្រុមហ៊ុន ING របស់​លោក​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ ថា រំលោភ​យក​ដី​សហគមន៍ ភូមិ​ស្ទឹង​ជ្រៅ ជាង​៧​ហិ​កតា​នៅ​ចំណុច​បឹង​ជី​ភោ ដែល​ប្រជាជន​មិន​ទាន់​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ទេ ដែល​មាន​ទីតាំង​បច្ចុប្បន្ន​នៅ​ខាងកើត​ជាប់​មហាវិថី សម្ដេច​ហ៊ុន​សែន ៦០​ម៉ែត្រ ដែល​មាន​ប្រជាពលរដ្ឋ ៣៥០​គ្រួសារ បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០​មក ដោយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ភូមិ​ស្ទឹង​ជ្រៅ បាន​ទៅ​ដាំ​ដុះ​ព្រលឹត ត្រកួន កញ្ឆែត និង​នេសាទ​ត្រី នៅ​ទីនោះ​ជា​លក្ខណៈ​គ្រួសារ ។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ING បាន​ប្រមូល​ទិញ​ដី​ប្រជាជន​ដែល​កាន់កាប់​ស្របច្បាប់​នៅ​ជិត​ដី​មាន​ទំនាស់​នោះ​បាន​មួយ​ចំនួន ហើយ​បន្ទាប់​មក​ទៀត​ក៏​បាន​បោះ​ព្រំ ព័ទ្ធ រំលោភ​យក​ដី​បឹង​ជី​ភោ​របស់​សហគមន៍ ភូមិ​ស្ទឹង ជ្រៅ ដែល​នៅ​សល់ មិន​ទាន់​លក់ ទំ​ហ៊ំ ៧៤ ១៥៣​ម៉ែត្រការ៉េ ក្នុង​អំឡុង​ឆ្នាំ​២០១៥ ៕


ព័ត៌មាន​ពឹ​ស្តារ​នឹង​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ