ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​វិបត្តិ​ស្នេហ៍ បុរស​ម្នាក់ជ្រើសយកវិធី​មួយនេះ​ដើម្បី​បញ្ចប់ជីវិត​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​យក​អាវដៃវែង​ពណ៌​ស​ទៅ​ចង​នឹង​ច​ង្រឹ​ងបង្អួច​​បន្ទប់​លេខ​០៦៩ ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​មួយកន្លែង​ ហើយ​ត្រូវ​បាន​នាង​ជា​សង្សារ​ឃើញ​ស្ទុះ​ទៅ​ជួយ តែ​អកុសល​បុរស​នោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ឧសភា…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​យក​អាវដៃវែង​ពណ៌​ស​ទៅ​ចង​នឹង​ច​ង្រឹ​ងបង្អួច​​បន្ទប់​លេខ​០៦៩ ជាន់​ទី​៤ ក្នុងផ្ទះ​សំណាក់​មួយកន្លែង​ ហើយ​ត្រូវ​បាន​នាង​ជា​សង្សារ​ឃើញ​ស្ទុះ​ទៅ​ជួយ តែ​អកុសល​បុរស​នោះ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៥ ឧសភា ២០១៨ ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត្រ ក្រុង​ប៉ោយ​
ប៉ែ​ត ​។

ជន​រង​គ្រោះ​ឈ្មោះ​ញ៉ា​ញ់ ពិសិដ្ឋ ជា​បុគ្គលិក​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ទីលំនៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

តាម​​ការ​រៀប​រាប់​​ពី​ស្ត្រី​ឈ្មោះ ឱ​ក សុវណ្ណ​នី អាយុ​៣១​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ ហើយ​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្រឡាញ់​នាង​ជិត​៤​ខែ​ហើយ តែ​នាង​គ្រាន់តែ​រាប់អាន​ជន​រង​គ្រោះជា​បងប្អូន ដឹង​អី​គេ​ចេះ​តែ​តាម​សុំ​ស្រឡាញ់​នាង​រហូត ។

នៅ​មុន​ពេល​កើតហេតុ នាង និង​ជន​រង​គ្រោះ រួម​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន​ទៀត​បាន​នាំ​គ្នា​ទៅ​ញ៉ាំ​អាហារ​នៅ​ចំណុច​(​ហា​យ​សូ​) លើ​អគារ​១៨​ជាន់​នៃ​កាស៊ីណូ​មួយ បន្ទាប់​មក​ក៏​បន្ត​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​កំសាន្ត​ទៀត ។ ពេល​ផឹកស៊ី​នៅ​លើ​អគារ​១៨​ជាន់​ ចំណុច​ហា​យ​សូ និង​នៅ​ក្លឹ​ប​កំសាន្ត​នោះ នាង​បាន​ជួប​មិត្តភក្តិ​ប្រុស​ម្នាក់​ជា​ជនជាតិ​ចិន​។

នាង​បន្ត​ថា ការ​ញ៉ាំ​អាហារ​នៅ​ចំណុច​ហា​យ​សូ​នោះ​មិន​មាន​អ្វី​កើតឡើង​ទេ លុះ​នាង​ចុះ​មក​ផឹកស៊ី​បន្ត​នៅ​ក្លឹ​ប​កំសាន្ត ស្រាប់តែ​ជួប​មិត្ត​ប្រុស​ចិន​នោះ​ម្តងទៀត​ដោយ​ចៃដន្យ ។ ការ​ជួប​ជា​លើក​ទី​២​នេះ មិត្ត​ប្រុស​ចិន​ក៏​បាន​ទាញ​នាង​រាំ​លេង​កំសាន្ត ស្រាប់តែ​ជន​រង​គ្រោះ​រករឿង​ចង់​វាយតប់​គ្នា​ជាមួយ​មិត្ត​ប្រុស​ចិន​នោះ ។ ដោយ​ខ្លាច​មានរឿង​កើតឡើង នាង​ក៏​លួងលោម​ជន​រង​គ្រោះ​ឲ្យ​មក​បន្ទប់​ជួល​វិញ ដោយ​នាង​ជា​អ្នកបើកបរ​ម៉ូតូ​ដឹក​ជន​រង​គ្រោះ ហើយ​ប្រកែក​គ្នា​ជាមួយ​នាង​រហូត​ដល់​បន្ទប់​ជួល ទំនងជា​ខឹង​នឹង​មិត្ត​ប្រុស​ចិន​ម្នាក់​នោះ ។

ពេល​ដល់​បន្ទប់​ជួល ជន​រង​គ្រោះ​មិន​ទាន់​ចូល​គេង​ទេ បាន​យំ​ហាក់​ខឹង​នឹង​អ្វីមួយ នាង​ក៏​បាន​ទៅ​បន្ទប់ដេក​នៅ​ជាន់​ទី​២​។ លុះ​មួយ​ម៉ោង​ក្រោយមក ដោយ​មានការ​សង្ស័យ នាង​ក៏​ឡើង​ទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ចង​.​ក នាង​ក៏​ស្ទុះ​ទៅ​ត្រកង​លើក​ជន​រង​គ្រោះ​ដាក់​លើ​ការ៉ូ បន្ទាប់​មក​ក៏​ហៅ​មិត្តភក្តិ​ដែល​ធ្វើការ​ជា​​មួយ​គ្នា និង​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​តែ​មួយ នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​ទៅ​កាន់​គ្លីនិក​ឯកជន​ ។ ដោយ​ឃើញ​អាកា​រៈ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ គ្លីនិក​ឯកជន​នោះ​មិន​ហ៊ាន​ទទួល​ក៏​ណែនាំ​ឲ្យ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​អកុសល​ពេល​ទៅ​ដល់ទី​នោះ ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​តាម​បច្ចេកទេស​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

នៅ​ព្រឹក​ថ្ងៃ​ដដែល ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​សហការ​ជាមួយ​គ្រូពេទ្យ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ
វិ​ច្ច័​យ​លើ​រាង​កាយ​សព ។ លទ្ធផល​រក​ឃើញ​ថា ជន​រង​គ្រោះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន បន្ទាប់​មក​ក៏​ប្រគល់​សព​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ