ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ពិភពលោកកញ្ញា ​ប៉ូ​លី​ណា ចែក​ក្តី​ស្រលាញ់​ដល់​កុមារ​ក្នុង​សាលា​ដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កញ្ញា ប៉ូ​លី​ណា យ៉ូ ជា​បេ​ក្ខ​នារី Miss Global Cambodia បាន​ចែករំលែក​ក្ដី​ស្រលាញ់​របស់​ខ្លួន​ទៅ​កាន់​កុមារ​ដែល​ជា​សិស្សានុសិស្ស​កំពុង​សិក្សា​ភាសា​អង់គ្លេស…

រាជធានី​ភ្នំពេញ ៖ កញ្ញា ប៉ូ​លី​ណា យ៉ូ ជា​បេ​ក្ខ​នារី Miss Global Cambodia បាន​ចែករំលែក​ក្ដី​ស្រលាញ់​របស់​ខ្លួន​ទៅ​កាន់​កុមារ​ដែល​ជា​សិស្សានុសិស្ស​កំពុង​សិក្សា​ភាសា​អង់គ្លេស គណិត​វិទ្យា និង​ជំនាញ​កុំព្យូទ័រ នៅ​ក្នុង​សាលា​ដូង​ដែល​ជា​អង្គការ​បណ្ដុះបណ្ដាល​កុមារ​មួយ​នៅ​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​ជួប​ជាមួយនឹង​សិស្សានុសិស្ស​នៅ​ក្នុង​សាលា​ដូង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៨ កញ្ញា ប៉ូ​លី​ណា បេ​ក្ខ​នារី Miss Global Cambodia បានអោយ​ដឹង​ថា នៅ​ក្នុង​បេសកកម្ម​របស់​កញ្ញា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​នេះ​កញ្ញា​នឹង​ធ្វើ​សកម្មភាព​មនុស្សធម៌​អោយ​បាន​ច្រើន​តាម​ទៅ​តែ​អាច​ធ្វើ​បាន ។ ចំណែក​សកម្មភាព​ជួប​ជាមួយនឹង​សិស្សានុសិស្ស​នៅ​សាលា​ដូង​នា​ពេល​នេះ​ដែរ​កញ្ញា​ពិតជា​រំភើប ដោយ​បានឃើញ​ស្នាមញញឹម​របស់​កុមារ​ទាំងនោះ​ពេល​បាន​ជួប​ជាមួយនឹង​កញ្ញា​ផ្ទាល់ ។

កញ្ញា​បន្ត​ថា បងប្អូន និង​សាច់ញាតិ​របស់​នាង​សុទ្ធតែ​ធ្វើការ​ធំ​ៗ​ដូច​ជា​មេធាវី​ជាដើម តែ​ចំពោះ​កញ្ញា​ជ្រើសរើស​យក​ការងារ​សង្គម​នេះ​ដើម្បី​ចែករំលែក​នូវ​អ្វី​មាន និង​អាច​ធ្វើ​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា ដែល​ជា​ស្រុក​កំណើត​ឪពុក​ម្ដាយ​របស់​នាង ។

នាង​ថា ថ្វី​ត្បិត​តែ​កញ្ញា​កើត​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ក៏​ប៉ុន្តែ​កញ្ញា​ពិតជា​ស្រលាញ់​ទឹកដី​កម្ពុជា និង​ចង់​ទស្សនា​អោយ​បាន​គ្រប់​ខេត្ត​ជា​ពិសេស​ខេត្ត​ល្បី​ៗ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​តំបន់​ទេស​ចរណ៍​​កម្ពុជា​ផង​ដែរ ។

សូម​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​បេសកកម្ម​របស់​កញ្ញា ប៉ូ​លី​ណា នៅ​កម្ពុជា​ក៏​មានការ​ឧបត្ថម្ភ​ពីសា​លា​អន្តរជាតិ​វេស​ឡាញ​ផង​ដែរ ដូច​ជា​ការ​ស្នាក់​នៅ​ខេត្តសៀមរាប និង​ការ​ផ្ដល់​ជូន​រថយន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​ជាដើម ។

លោក លន់ ភា​រិ​ន នាយក​សិក្សាធិការ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បានអោយ​ដឹង​ថា ក្រៅពី​ការ​អប់រំ​ក្រុមហ៊ុន​វេស​ឡាញ​ក៏​មាន​គោលដៅ​ការងារ​សង្គម​មួយ​ផង​ដែរ ជាក់ស្ដែង​ដូច​ពេល​នេះ​ជាដើម ខាង​ក្រុមហ៊ុន​វេស​ឡាញ​បាន​ឧបត្ថម្ភ​ដល់​ការ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​របស់​កញ្ញា ប៉ូ​លី​ណា បវរកញ្ញា​ពិ​ភ​បលោក​តំណាង​កម្ពុជា​ក្នុង​ពេល​កញ្ញា​បំពេញ​ទស្សនកិច្ច​និង​ធ្វើ​កិច្ចការ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​សាលា​ដូង​ពេល​នេះ​ផ្ទាល់​តែ​ម្ដង ។

បើ​តាម​លោក ភា​រិ​ន បាន​បញ្ជាក់​ផង​ដែរ​ថា សាលា​វេស​ឡាញ​នឹង​បើក​សាខា​ថ្មី​មួយទៀត​នៅ​ព្រែក​លៀប​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​មាតាបិតា អាណាព្យាបាល ក្នុង​ការ​បញ្ជូន​កូន​មក​សិក្សា​នៅ​ជិត​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ