ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​ឃើញ​ពី​ទុក្ខ​លំបាក​ពលរដ្ឋ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​បាន​ផ្តល់​អំណោយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កំពង់ត្រាច​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ព្រមទាំង​សហការី…

ខេត្តកំពត ៖ លោក អូន ខន អភិបាល​នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កំពង់ត្រាច​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ព្រមទាំង​សហការី និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​ចំនួន​៥​គ្រួសារ នៅ​ភូមិ​ឬ​ស្សី​ស្រុក ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ជាមួយនឹង​ការ​សួរសុខទុក្ខ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កំពង់ត្រាច​បាន​នាំ​យក​នូវ​សម្ភារ និង​ថវិកា​មួយ​ចំនួន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​ទាំង​៥​គ្រួសារ​ផង​ដែរ ។ ការ​ផ្តល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​នា​ពេល​នេះ​មាន​អង្ក ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង មី និង​ថវិកា​ផង​ដែរ ។

គ្រួសារ​ក្រីក្រ​ទាំង​៥​គ្រួសារ មួយ​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ត្រីខកំប៉ុង​១​យួរ មី​១​កេះ និង​ថវិកា​៣០.០០០​រៀល ។ មាន​មតិ​ផ្តាំផ្ញើ​ក្នុង​ឱកាស​នោះ លោក​អូន ខន ប្រធាន​កិ​តិ្ត​យស​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កំពង់ត្រាច​ក៏​បាន​ពាំនាំ​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូ​ទាំង​ប្រទេស ពិសេស​សម្តេច​តែងតែ​ផ្តល់​ក្តី​សង្ឃឹម​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ ដោយ​គ្មាន​ការ​រើសអើង ឬ​បែងចែក​ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ​ឡើយ ។

លោក​អូន ខន គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា កាកបាទក្រហមកម្ពុជា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​កាតព្វកិច្ច​ជួយ​ដល់​ជន​ងាយ​រង​គ្រោះ​គ្រប់​ប្រភេទ​ដូច​ជា អ្នក​ជួប​បញ្ហា​ដោយសារ​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ មាន​ខ្យល់ព្យុះ ខ្យល់​ក​ន្ទ្រា​ក់ ទឹកជំនន់ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​ម៉េ​ម៉ា​យ ក្មេង​កំព្រា ជន​ពិកា​ជាដើម ហើយ​ទីណា​ជួប​ការ​លំបាក គឺ​ត្រូវ​តែ​មាន​ក្រុមការងារ​កាកបាទក្រហម​ទៅ​ដល់ទី​នោះ ដោយ​មិន​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​ចោល​ឡើយ​។

ជា​ចុង​ក្រោយ​លោក អូន ខន បាន​រំលឹក​ឡើង​វិញ​ផង​ដែរ​ថា ទោះបី​អំណោយ​ដែល​យក​មក​ចែក​ជូន​ដល់​បងប្អូន​នា​ពេល​នេះ​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ខ្វះខាត​របស់​បងប្អូន​ក៏​ពិតមែន ប៉ុន្តែ​វា​អាច​ជួយ​រំលែក​ទុក្ខ​លំបាក​ដល់​បងប្អូន​បាន​មួយ​គ្រា​ផង​ដែរ ។ លោក​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ ហើយ​កុំ​ភ្លេច​ត្រៀមខ្លួន​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ឱ្យ​បាន​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ