ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​​​​ក្រមួន​​​​​​អ​​នាគត​​​​​​​​មហេសី​​​​​​​​ព្រះ​អង្គ​​ម្ចាស់អង់គ្លេសស្អាតដូចពិតៗ

5 ឆ្នាំ មុន

តាមប្រភពពីសារព័ត៌មាន Reuters ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​សា​ដាម​ទូ​ស​សូ​(Madame Tussauds) ដ៏​ល្បី​របស់​អង់គ្លេស​បាន​បង្ហាញ​រូប​ក្រមួន​របស់​នាង ​Meghan Markle តារា​សម្តែង​ហូ​លី​វូ​ដ អាយុ​៣៦​ឆ្នាំ…

តាមប្រភពពីសារព័ត៌មាន Reuters ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សារមន្ទីរ​សា​ដាម​ទូ​ស​សូ​(Madame Tussauds) ដ៏​ល្បី​របស់​អង់គ្លេស​បាន​បង្ហាញ​រូប​ក្រមួន​របស់​នាង ​Meghan Markle តារា​សម្តែង​ហូ​លី​វូ​ដ អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៨ ឬ​រយៈពេល​១០​ថ្ងៃមុន​ពេល​រៀប​អភិសេក​ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី នៃ​រាជវង្ស​អង់គ្លេស ។

រូប​ក្រមួន​នោះ​ស្ថិត​នៅ​ក្នុង​ឈុត​ដ្រេ​ស​បៃតង ឈុត​តែ​មួយ​ដែល​នាង​បាន​ប្រើ​នៅ​ក្នុង​ពិធី​ភ្ជាប់ពាក្យ ជាមួយ​ព្រះ​អង្គ​ម្ចាស់​ហែ​រី ហើយ​នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​មាន​ពាក់ចិញ្ចៀន​ភ្ជាប់ពាក្ យ​។ រូប​ក្រមួន​របស់​នាង​ម៉ា​ឃើ​ល​បាន​ដាក់​ឈរ​នៅ​ក្បែរ​រូប​ក្រមួន​របស់​ព្រះ​អង្គ​ម្ចាស់​ហែ​រី ដោយ​មានការ​តុបតែង​ពុកមាត់​ផង​ដែរ ។

សារមន្ទីរ​នោះ​បាន​បើក​ឲ្យ​ពលរដ្ឋ​ចូល​ទស្សនា​នៅ​មុន​ពេល​ពិធី​រៀប​អភិសេក​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​គឺ​រូប​ក្រមួន​មាន​លក្ខណៈ​ដូច​រូប​ពិត ។ ព្រះ​អង្គ​ម្ចាស់​ហែ​រី​មាន​ព្រះ​ជន្ម​៣៣​ព្រះ​វស្សា នឹង​រៀប​អភិសេក​ជាមួយ​នាង​ម៉ា​ឃើ​លតា​រា​សម្តែង​ហូ​លី​វូ​ដ នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ