ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំឱ្យមាន​មនុស្សកំណាចដូចជននេះ​ទៀត​ឱ្យ​សោះ​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​អំណាច​ស្នេហា​មិន​សម​តាម​បំណង បណ្តាល​ឱ្យ​បុរស​ម្នាក់​ជ្រើសរើស​ផ្លូវ​សាង​បាបកម្ម​គួរ​ឱ្យ​ខ្លាច ដោយ​ស្ទាក់ផ្លូវចាប់​នារី​ម្នាក់​អា​រ.ក​ប្រុង​សម្លាប់​ចោល ព្រោះតែ​នាង​បដិសេធ​ការ​សុំ​ស្រឡាញ់​ និង​មិន​ដាក់​ទាន​ស្នេហ៍​ឡើយ ។ ការ​ប៉ុនប៉ង​មនុស្សឃាត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​…

ខេត្តកំពង់ស្ពឺ ៖ ព្រោះតែ​អំណាច​ស្នេហា​មិន​សម​តាម​បំណង បណ្តាល​ឱ្យ​បុរស​ម្នាក់​ជ្រើសរើស​ផ្លូវ​សាង​បាបកម្ម​គួរ​ឱ្យ​ខ្លាច ដោយ​ស្ទាក់ផ្លូវចាប់​នារី​ម្នាក់​អា​រ.ក​ប្រុង​សម្លាប់​ចោល ព្រោះតែ​នាង​បដិសេធ​ការ​សុំ​ស្រឡាញ់​ និង​មិន​ដាក់​ទាន​ស្នេហ៍​ឡើយ ។ ការ​ប៉ុនប៉ង​មនុស្សឃាត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​
៧ ​និង​១៩​នាទី​យប់​ថ្ងៃ​ទី​១៣ ​ឧសភា នៅ​ភូមិ​ត្រពាំង​អង្គ្រង ឃុំ​ត្រាច​ទង ស្រុកឧដុង្គ ខណៈ​នាង​ត្រឡប់​មក​ពី​រាំ​កម្សាន្ត​លេង​ក្នុងពិធី​មង្គល​ការកូន​អ្នក​ភូមិ​ជាមួយ​គ្នា ។ ប៉ុន្តែ​សំណា​ង​ល្អ​ ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ទាន់ និង​បញ្ជូននាង​ទៅ​សង្គ្រោះ ព្រមទាំង​ចាប់​ជន​ដៃដល់​ប្រគល់ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់ ។

ជន​ដៃដល់​ឈ្មោះ ជឿន ភក្ដី អាយុ​២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ុ​ខាងលើ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ រី​ម ខុំ អាយុ​​៣០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយ​គ្នា ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា តាម​ការ​សាកសួរនៅ​ពេល​នាង​ត្រឡប់​ពី​ចូលរួម​រាំកម្សាន្ត​លេង​ក្នុង​ពិធី​មង្គល​ការកូន​អ្នក​ភូមិ ស្រាប់តែ​ត្រូវ​ជន​នេះ​ស្ទាក់ផ្លូវ ហើយ​យក​កណ្ដៀវ​មកអា​រក​នាង​ បណ្តាល​ឲ្យ​ដាច់​រយះ​ពី​កញ្ចឹងក​មក​ដល់គុម្ពត្រចៀក​ខាងស្ដាំ និង​របួស​ដៃ​ជា​ទម្ងន់ ។
ប៉ុន្តែ​ពេល​នោះ​បាន​អ្នក​ភូមិ​ដឹង​មក​ជួយ​អន្តរាគម​ន៍​ទាន់ និង​ចាប់​ជន​ដៃដល់​ប្រគល់​ឱ្យ​សមត្ថកិច្ច​ហើយ​បញ្ជូន​នារី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​កំណាច​នេះ​សារភាព​ថា រូបគេ​ពិតជា​ចាប់​នាង​ប៉ង​សម្លាប់​មែន​ដោយសារ​តែ​ខឹង​នាង​មិន​ព្រម​ទទួលយក​សេចក្តី​ស្រឡាញ់​ពី​រូបគេ ។ លោក​វរសេនីយ៍ឯក ខឹ​មសា​ម៉ុ​ន អធិការ​នគរបាល​ស្រុក​ឧដុង្គ ថ្លែង​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធនាគារ​បាន​២​ខែ​ប៉ុណ្ណោះ ដោយ​ជាប់ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា​» ។ ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាននគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ចាត់ការបន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ