ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WORLD CUP 2018 នៅរុស្ស៊ីឆ្នាំនេះគេយកឆ្មា​ថ្លង់​1​ក្បាលនេះទស្សន៍​ទាយ​លទ្ធផល

5 ឆ្នាំ មុន

អំឡុង​ព្រឹត្តិការណ៍ World Cup លើក​មុន មាន​សត្វ​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទស្សន៍​ទាយ​លទ្ធផល​ការ​ប្រកួត មាន​ដូច​ជា សត្វ​មឹក សត្វ​អូដ្ឋ សត្វ​ដំរី​ជាដើម ។…

អំឡុង​ព្រឹត្តិការណ៍ World Cup លើក​មុន មាន​សត្វ​ជា​ច្រើន​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទស្សន៍​ទាយ​លទ្ធផល​ការ​ប្រកួត មាន​ដូច​ជា សត្វ​មឹក សត្វ​អូដ្ឋ សត្វ​ដំរី​ជាដើម ។

ដោយឡែក​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​២០១៨​នេះ គេ​នឹង​ប្រើ​សត្វ​ឆ្មា​ថ្លង់​មួយ​ក្បាល​ឈ្មោះ Achilles ដើម្បី​ទស្សន៍​ទាយ​លទ្ធផល​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​នានា ។ ឆ្មា​នេះ រស់នៅ​ក្នុង​សារមន្ទីរ Hermitage ក្នុង​ក្រុង St. Petersburg ប្រទេស​រុ​ស្ស៊ី​ ។

ឆ្មា Achilles នឹង​ធ្វើការ​ទស្សន៍​ទាយ​លទ្ធផល​ការ​ប្រកួត​ដោយ​ជ្រើសរើស​ចាន​ម្ហូប ដែល​មាន​រូប​សញ្ញា​ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​ប្រកួត​គ្នា ។ Achilles ធ្លាប់​ទស្សន៍​ទាយ​លទ្ធផល​ការ​ប្រកួត​បាល់ទាត់​Confederations Cup នៅ​ឆ្នាំ​២០១៧ ដោយ​វា​ទាយ​ត្រូវ​រហូត​ដល់​៧៥%​ឯណោះ ។ ការ​ជ្រើសរើស​ឆ្មា​នេះ ដោយសារ​វា​មាន​អាការ​ថ្លង់​តាំងពី​កំណើត មិន​អាច​ឮ​សំឡេងចេញពី​ហ្វូង​មនុស្ស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ