ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់… ម៉េចក៏​គេជឿថា​​ជា​សាច់​​ប្រើស?

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អ្នក​រស់នៅ​ស្រុក​សេ​សាន​បាន​ផ្តល់​ព័ត៌មាន​ពី​ការ​បាត់​ក្របី​ជា​បន្តបន្ទាប់ លុះពេល​រក​ឃើញ​គឺ​នៅ​សល់​តែ​គ្រោងឆ្អឹង​ និង​ក្បាល​នៅ​ក្នុង​ព្រៃ ។ ដំណឹង​នេះ បាន​លេចឮ​សុសសាយ​ពី​ម្នាក់​ទៅ​ម្នាក់​ ឱ្យ​មាន​ការ​​​ប្រុង​ប្រយ័ត្ន ។…

ខេត្តស្ទឹងត្រែង ៖ អ្នក​រស់នៅ​ស្រុក​សេ​សាន​បាន​ផ្តល់​ព័ត៌មាន​ពី​ការ​បាត់​ក្របី​ជា​បន្តបន្ទាប់ លុះពេល​រក​ឃើញ​គឺ​នៅ​សល់​តែ​គ្រោងឆ្អឹង​ និង​ក្បាល​នៅ​ក្នុង​ព្រៃ ។ ដំណឹង​នេះ បាន​លេចឮ​សុសសាយ​ពី​ម្នាក់​ទៅ​ម្នាក់​ ឱ្យ​មាន​ការ​​​ប្រុង​ប្រយ័ត្ន ។ អ្នក​ភូមិ​ហាង​សាវ៉ា​ត ដែល​មាន​ភូមិសាស្ត្រ​ជាប់​ព្រំប្រទល់​ភូមិ​ស្តៅ​២ ក្នុងស្រុក​សេ​សាន បាន​បាត់​ក្របី​ជា​បន្តបន្ទាប់ ហើយ​ថ្មី​ៗ​នេះ​ មាន​ក្របី​២​ក្បាល​បាន​បាត់​ កាលពី​ថ្ងៃ​ទី​៨ និង​ទី​៩ ឧសភា លុះ​នៅ​ពេល​ដើរ​រក​ក៏​ប្រទះ​ឃើញ​ខ្មោច​ក្របី​ដែល​នៅ​សល់​តែ​គ្រោងឆ្អឹង​និង​ក្បាល ។

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១២​ ឧសភា​ នគរបាល​ស្រុក​សេ​សាន​ សហការ​ជាមួយ​នគរបាល​ការិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលបាន​ឃាត់ខ្លួន​​៤​នាក់ ​ក្នុង​​ចំណោម​បក្សពួក​៥​​នាក់ ខណៈ​កំពុង​បើក​គោ​យន្ត​កន្ត្រៃ​ ហើយ​ឆែកឆេរ​ឃើញ​មាន​កាំភ្លើង​កែ​ច្នៃ​ និង​កាំបិត ។ ក្រោយ​ការ​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​នោះ​សាកសួរ​អំពី​ការ​ធ្វើ​ដំណើរ​នៅ​ពេល​យប់ និង​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ ដោយ​ពុំ​មានការ​អនុញ្ញាត ក៏​បែកធ្លាយ​ពី​ការ​លួច​​សម្លាប់​ក្របី​នៅ​ក្នុង​ព្រៃ​យក​ទៅ​ពន្លះសាច់ ដែល​ក្របី​ទាំងនោះ​ អ្នក​ភូមិ​ទើបតែ​បាត់​កាលពី​យប់​ថ្ងៃ​ទី​៨ និង​ទី​៩ ​ឧសភា​ កន្លង​ទៅ​នេះ ។

លោក ហោ វុ​ទ្ធី នាយការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​បក្ស​ពួក​ទាំងអស់​៥​នាក់ ប៉ុន្តែ​ត្រូវ​កម្លាំង​នគរបាល​សហការ​គ្នា​ចាប់​បាន​៤​នាក់ ក្នុង​បទល្មើស​ពីរ​ផ្សេង​គ្នា​គឺ ទី​១-​ពាក់ព័ន្ធ​រក្សា​ទុក​និង​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​ដែល​ច្បាប់​ហាមឃាត់ និង​ទី​២-​ពាក់ព័ន្ធ​នឹង​ការ​លួច​ក្របី​អ្នក​ភូមិ​ចំនួន​២​ក្បាល​ពន្លះសាច់​យក​ទៅ​លក់ ។លោកនាយ​ការិយាល័យ​បន្ត​ថា ជន​ទាំង​៤​នាក់​ដែល​ចាប់ខ្លួន​បាន​នេះ​មាន ៖
១-​ឈ្មោះ សុំ សុ​ខៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន
២-​ឈ្មោះ តូ​ម៉ា តុលា ហៅ​ឡៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ​២ ឃុំ​ស្តៅ​២ ស្រុក​សេ​សាន
៣-​ឈ្មោះ ផល ដាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ និង
៤-​ឈ្មោះ តូ​ម៉ា មូ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ហាង​សាវ៉ា​ត ឃុំ​សាម​ឃួ​យ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួនជន​៤​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ។ ចំណែក​ជន​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ​គឺ​ឈ្មោះ តូ​ម៉ា ប៊ុ​ន​ឃូ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ឃុំ​សាម​​ឃួ​យ​បានឱ្យ​ដឹងថា ក្រោយ​ពី​ត្រូវ​ចាប់​ឃាត់ខ្លួន​ជន​ទាំង​៤​នាក់​សារភាព​ថា ពួក​គេ​ពិតជា​បាន​លួច​ក្របី​អ្នក​ភូមិ​យក​ទៅ​ពន្លះសាច់​លក់​មែន ។

តាម​ការ​សារ​ភាព​​ខ្លះ​ៗ​របស់​ក្រុម​ជនសង្ស័យ​បានឱ្យ​ដឹង​ថា សាច់​ក្របី​ដែល​ពួក​គេ​យក​ទៅ​លក់​នោះ គឺ​បន្លំ​ធ្វើ​ជា​សាច់​ប្រើស​ ដែល​ជា​សាច់សត្វ​ព្រៃ​មាន​តម្លៃ​ទ្វេ​ដង ។ តាម​ការ​និយាយ​នេះ​ បង្ហាញ​ថា សាច់​ប្រើស​ដែល​មានការ​ដាក់​លក់​លួចលាក់​និង​ចំហ​បច្ចុប្បន្ន​នោះ គឺជា​សាច់​ភ្លៅ​ក្របី​ទេ មិនមែន​ជា​សាច់​ប្រើស​ឡើយ ៕

អត្ថបទសរសេរ ដោយ