ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Salah ថា​ខ្លួន​មិន​ទាន់​អាច​ប្រៀបនឹងជើងខ្លាំង Messi និង Ronaldo បាន​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​លេចមុខ​ជាងគេ​ក្នុង​រដូវ​កាល​នេះ​នៅ​ក្រប​ខណ្ឌ​អង់គ្លេស Mohamed Salah បាន​សារភាព​ថា ខ្លួន​មិន​ទាន់​អាច​យក​ទៅ​ប្រៀប​ជាមួយនឹង​កីឡា​ករ​ជើង​ខ្លាំង Lionel Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​លេចមុខ​ជាងគេ​ក្នុង​រដូវ​កាល​នេះ​នៅ​ក្រប​ខណ្ឌ​អង់គ្លេស Mohamed Salah បាន​សារភាព​ថា ខ្លួន​មិន​ទាន់​អាច​យក​ទៅ​ប្រៀប​ជាមួយនឹង​កីឡា​ករ​ជើង​ខ្លាំង Lionel Messi និង Cristiano Ronaldo នៅឡើយ​ទេ ។ នេះ​ក៏​ព្រោះតែ​រូបគេ​ត្រូវធ្វើ​ឲ្យ​ល្អ​បែប​នេះ​ទៀត​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា ។

កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​មួយ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់អារម្មណ៍​ជាមួយនឹង​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​បាន​៣២​គ្រាប់​ក្នុង​ការ​ប្រកួត​ត្រឹមតែ​៣៦​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត Premier League នៅ​រដូវ​កាល​នេះ​ឲ្យ​ក្លិប​ហង្ស​ក្រហម Liverpool ។ ដោយសារ​តែ​ការ​លេង​ឡើង​ជើង​ដ៏​ល្អ​របស់ Salah នេះ​ហើយ​ទើប​បានជា​មាន​មហាជន​ជា​ច្រើន​យក​រូបគេ​ទៅ​ប្រៀបធៀប​ជាមួយនឹង Ronaldo និង Messi ។

នៅ​ពេល​អ្នកកាសែត Egypt Today សួរ​ពី​អារម្មណ៍​នៅ​ពេល​មានការ​ប្រៀបធៀប​បែប​នេះ Salah ឆ្លើយ​ថា ខ្លួន​មិន​ប្រកាន់​នោះ​ទេ ។ Salah ថា «​តែ​ខ្ញុំ​មិន​ចង់​និយាយ​ថា ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​គ្រប់​គ្នា​យក​ខ្ញុំ​ទៅ​ប្រៀបធៀប​បែប​នេះ ព្រោះ Ronaldo និង Messi សុទ្ធតែ​ជា​កីឡាករ​ខ្លាំង​ដែល​លេង​បាន​ស្មើ​ជើង​ក្នុង​រយៈពេល​១០​ទៅ​១១​ឆ្នាំ​មក​ហើយ ។ ការ​លេង​របស់​ពួក​គេ​គឺ​មាន​ស្ថេ​រ​ភាព​បាន​ល្អ ។ សម្រាប់​ខ្ញុំ​វិញ គឺ​ត្រូវ​តែ​រក្សា​ការ​លេង​ឲ្យ​ល្អ​ដូច​នៅ​រដូវ​កាល​នេះ​ដើម្បី​ឲ្យ​ដូច​ពួក​គាត់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ