ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ ហើយត្រូវ​​រថយន្ត​បុក​បន្ថែម​ទៀត ស្លា.ប់​២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​​ជិះ​ម៉ូតូ​២​គ្រឿងបើក​ក្នុង​ល្បឿនលឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ហើយ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​​ជិះ​ម៉ូតូ​២​គ្រឿងបើក​ក្នុង​ល្បឿនលឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ហើយ​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវជាតិ​លេខ​២ ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ ។

 ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​ម្នាក់​ឈ្មោះ ផា​ន ឈាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​កន្លែងធ្វើការ ស្ថិត​ក្នុងភូមិ​ទ្រាស ឃុំ​ខ្នា​ស ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ហ្សុ៊យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១FD-៦១៥០ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ឈុ​ន បញ្ញា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រែក​ស្លែង ឃុំ​ព្រែក​ស្លែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BS-០៤៨៤ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២​នេះ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវ​ងងឹត ហើយ​ស្ងាត់​នោះ ក៏​ស្រាប់តែ​ឃើញ​ម៉ូតូ​ចំនួន​២​គ្រឿង​នេះ រង​ការ​ខូចខាត​ខ្ទេចខ្ទី​ដួលរ​ណូ​ក​រណែល ពាសពេញ​ផ្លូវ ព្រមទាំង​មាន​បុរស​២​នាក់ រង​របួស​បែកក្បាល​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​អស់​ទៅ​ហើយ បន្តិច​ក្រោយមក​ឃើញ​កម្លាំង​សមត្ថកិច្ច មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ជន​រង​គ្រោះ តែ​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់ ជន​រង​គ្រោះ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​បុរស​ម្នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម វិញ​នៅ​មាន​ដង្ហើម ក៏​ត្រូវ​រថយន្ត​សង្គ្រោះ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ តែ​ពេល​ទៅ​ដល់​គ្លីនិក ជន​រង​គ្រោះ​រូប​នោះ​ក៏​បាន​ស្លាប់​ផង​ដែរ ។

ដោយឡែក​ប្រភព​ផ្សេង​ៗ​ទៀត បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដែល​ជិះ​ដោយ​បុរស​២​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា តែ​មិនដឹង​ថា​ម៉ូតូ​មួយ​ណា​បាន​ធ្វើ​ដំណើរ មក​ពី​ទិស​ណា​នោះ​ទេ ដោយសារ​តែ​ផ្លូវ​ងងឹត​ពេក ក៏​មិនដឹង​ជា​យ៉ាងម៉េច ក៍​ស្រាប់តែ​ម៉ូតូ​ទាំង​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​តែ​ម្តង​ទៅ​គាប់​ជួន​ពេល​នោះ ក៍​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង មិន​ចាំ​ម៉ាក​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ក៍​ជ្រុល​ទៅ​បុក​បន្ថែម​ទៀត ទើប​បណ្ដាល​អោយ​បុរស​ទាំង​ពីរ​នាក់ រង​របួស​ដល់​ស្លាប់​បែប​នេះ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច រថយន្ត​ក៏បាន​​បើក​រត់គេច​បាត់​ស្រមោល ដោយ​បន្សល់​ទុក​បំណែក​រថយន្ត​បន្តិចបន្តួច​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ់​ខណ្ឌ​និង​ក្រុង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ហើយក៏​បាន​ទំនាក់ទំនង​ហៅ​បងប្អូន​សាច់ញាតិ ព្រមទាំង​ធ្វើ​លិខិត​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​រៀង​ៗ​ខ្លួន តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ