កុំទុកចិត្ត-បទពាក្យ៩ធម្មតា(ស្មូតបែបរាស់)


១-កុំទុកចិត្តមេឃរកកល់នឹងភ្លៀង ទុកអ្នកច្រៀងពីរោះពិសាគ្រប់បទ
កុំទុកចិត្តប្រុសដែលរឿយៗច្រើនក្បត់ ទុកអ្នកខ្សត់គ្រប់គ្នាគ្មានមារយាទ។

២-កុំទុកចិត្តស្វាមីពិតល្អហ្មត់ហ្មង ទុកដន្លងឆ្កឺតៗរលាំងរលាត
កុំទុកចិត្តកម្មបុពេ្វវិជ្ឈវាត ទុកចិត្តញាតិសាច់សារទាំងផៅសន្តាន។

៣-កុំទុកចិត្តមេឃថារាំងរូសមិនក្តៅ ទុកដំបៅថាពងបែកនឹងសះបាន
កុំទុកចិត្តស្គរបវរថ្កុំថ្កើងថ្កាន ព្រៃស្មរសានស្ងាត់ជ្រងំគ្មានម្រឹគ។

៤-កុំទុកចិត្តរនោចយប់យន់សម័យ ទុកចិត្តថ្ងៃព្រហាមស្អែកគ្មានពេលព្រឹក
កុំទុកចិត្តភ្លៀងផ្គរថាមិនទទឹក ទុកចិត្តសឹកគ្មានសៀងគ្រឿងផ្សំអំបិល។

៥-កុំទុកចិត្តកូនស្រីរែងគ្មានសង្សារ ទុកចិត្តតាចាស់ដែលទៅវត្តរាល់សីល
កុំទុកចិត្តកំណប់ថាមិនរើកិល ទុកភ្នំដិលគ្មានពិស្តារការប្រវត្តិ។

៦-កុំទុកចិត្តអេដស៍ថាអត់ហើយមិនឆ្លង ទុកចិត្តខ្នងមិនដែលអេះមានរលាត់
កុំទុកចិត្តដូនជីរឿយៗទៅវត្ត ទុកអ្នកឃាត់ទាំងអស់ថាមានខន្តី។

៧-កុំទុកចិត្តក្បួនខ្នាតរង្វាស់រង្វាល់ ទុកអ្នកស្គាល់គិតគូនាំមកសិរី
កុំទុកចិត្តទាំងអស់ណាស្រស់ពិសី ទុកចិត្តអ្វីក្រៅពីអត្ម័នយើងឡើយ។

ដោយ វ៉ា ប៊ុណ្ណនី
អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ