ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រេកអរខ្លាំងណាស់… ដែល​​អត់​​មាន​​អ្នក​​ស្លា.ប់​​ទៀត​​ទេ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ឧសភា នេះ ស្ថានភាព​នៃ​ការ​ពុល ​គឺ​ត្រូវ​បាន​ធូរ​ស្រាល​ទៅ​វិញអស់​​ហើយ ខណៈ​​​អ្នក​ភូមិ​ដែល​រង​គ្រោះ​​ដោយសារ​ពុលនេះ​ ក៏​មិន​មាន​តួលេខ​កើនឡើង…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៨ ឧសភា នេះ ស្ថានភាព​នៃ​ការ​ពុល ​គឺ​ត្រូវ​បាន​ធូរ​ស្រាល​ទៅ​វិញអស់​​ហើយ ខណៈ​​​អ្នក​ភូមិ​ដែល​រង​គ្រោះ​​ដោយសារ​ពុលនេះ​ ក៏​មិន​មាន​តួលេខ​កើនឡើង
ដែរ ស្រប​គ្នា​​ជាមួយ​អ្នក​ភូមិ​ដែល​រង​គ្រោះ​ហើយ​ជួយ​សង្គ្រោះ​នោះ ក៏​មាន​​ភាព​ធូរស្រាល និង​បាន​ត្រឡប់​ទៅ​កាន់​​ភូមិ​ឋានជាបណ្តើរៗ​​វិញ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្ត គឺ​លោក​ឈ្នាង សុ​វត្ថា ។

ក្រោយ​ពី​ស្ថានភាព​នៃ​ការ​ពុល ​ដែល​អាជ្ញាធរបាន​​កំណត់​ថា «​ដើមចម​បណ្តាល​មក​ពី​ស្រា​.​ស និង​ទឹក​ព្រែក​» ទើប​ផ្ទុះ​ជា​បាតុភាព​យ៉ាង​គំហុក​ វាយលុក​ដល់​ពលរដ្ឋ​ស្ទើរ​ពេញ​មួយ​ភូមិ គឺ​ស្ថិតក្នុង​ភូមិ​ស្រែ​ន​ន ឃុំ​កន្ទួត ស្រុក​​ចិត្រ​បុរី ក្នុង​នោះ​​បង្ក​ឱ្យ​​​អ្នក​ភូមិ​ប្រុស​-​ស្រី​យ៉ាងតិច​១៣​បាន​ស្លាប់ និង​ជា​ច្រើន​រយ​នាក់​ទៀត​ត្រូវ​ចាត់​មក​សង្គ្រោះ ។

ជួបជាមួយបុរស​​ម្នាក់​និយាយ​រដឺន​ៗ​ ជា​ជនជាតិភាគតិច​ព្នង ​ឈ្មោះ​ហ​ញ ក្លើ​ស អាយុ​​៧៦​ឆ្នាំ  ដែល​មាន​ប្រពន្ធ​បាន​ស្លាប់​ដោយ​ការ​ពុល​នេះបាន​រៀបរាប់​ថា អា​​កា​រៈ​​​គាត់​បាន​ធូរស្រាល ក្រោយ​ពី​បាន​មក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​។ ហើយ​គាត់​​នឹង​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​វិញ ប្រសិនបើ​មាន​អ្នក​ភូមិ​ជា​ច្រើន​ចូល​ទៅ​ដែរ​នោះ ។ គាត់​​ថា អ្នក​ភូមិ​និង​មាន​ពិធី​តាម​ប្រពៃណី​ជនជាតិភាគតិច​ គឺកាប់ គោ ក្របី ដើម្បី​សែន​ដល់​អ្នកតា​ម្ចាស់​ស្រុក​ក្រោយ​ពី​ស្ថានភាព​ពុល​នេះ បាន​ធូរស្រាល ។ លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នក​ភូមិ​ខ្លះ​ថា ពួក​គាត់​ហាក់​ដូច​ជា​មិន​ហ៊ាន​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​វិញ​ទេ នៅ​ពេល​ដែល​ភូមិ​របស់​គាត់ បាន​ជួប​គ្រោះអាក្រក់​ធ្វើ​ឱ្យ​មាន​មនុស្ស​​ស្លាប់​យ៉ាង​រង្គាល​បែប​នេះ​រួច​មក ។ ​

គួរ​បញ្ជាក់ថា ភូមិ​ស្រែ​ន​ន ឃុំកន្ទួត ស្រុក​ចិត្រ​បុរី ​​ជា​ភូមិ​មួយ​សំបូរ​​ទៅ​ដោយ​បងប្អូន​ជនជាតិភាគតិច​ព្នង​រស់នៅ មា​នទី​តាំងនៅ​ប្រ៉​ប​ដងព្រែក​ទេរ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ភូមិ​ដែល​ធ្លាប់​មាន​អ្នក​ភូមិ​រស់នៅ​យ៉ាង​ក្អាកក្អាយ ឥឡូវ​ប្រែ​ក្លាយទៅជា​ស្ងាត់ជ្រងំ និង​ត្រូវ​បាន​អ្នក​ភូមិ​ប្តូរ​ឈ្មោះ​ថា «ជា​ភូមិ​ខ្មោច» ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ