ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​អតីត​យុទ្ធ​ជន

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ចំនួន​៥​ស្រុក…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០១៨ លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម ជួប​សំណេះសំណាល​ជាមួយ​សមាជិកសមាគម​អតីត​យុទ្ធ​ជន​ចំនួន​៥​ស្រុក តំបន់​ជាយ​ដែន​ក្នុង​ទិស យោធភូមិ​ភាគ​ទី​៥ ខេត្តបាត់ដំបង មានស្រុក​សំឡូត ស្រុក​គាស់​ក្រឡ ស្រុក​សង្កែ ស្រុក​រុក្ខ​គី​រី និង​ស្រុក​បាណ​ន់ សរុប​ចំនួន​ជាង​៤​ពាន់​នាក់​។ ក្នុង​ពិធី​ជួប​សំណេះសំណាល​នេះ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម អគ្គលេខាធិការ គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា លោក អ៊ុ​ក គង់ ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សំឡូត លោក ឡោក ហួរ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ​បាត់ដំបង ប្រធាន​ក្រុមការងារ​ស្រុក​សង្កែ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិ​ភាគ​ទី​៥ សមាជិក គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល សមាគម អតីត​យុទ្ធ​ជន​កម្ពុជា និង​ប្រតិភូ​អមដំណើរ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយ​ការពារ​ជាតិ ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន​កម្ពុជា ទាំង​៥​ស្រុក ក្នុង​ខេត្តបាត់ដំបង ដោយ​អមដំណើរ​ដោយ លោក​ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក គឹ​ម តេ​ង ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត ជា​សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​, លោក​អភិបាលស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធាន អនុប្រធាន​សាខា​ឃុំ អាជ្ញាធរ​ដែនដី សរុប​ចំនួន​៧៥​នាក់​។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ខេត្តបាត់ដំបង​បាន​រាយការណ៍ ការ​ចុះ​ជួយ​ដោយ​ផ្ទាល់​ដល់​ខ្នង​ផ្ទះ និង​ពិនិត្យ​មើល​ស្ថានភាព​ការ​ខ្វះខាត ជីវភាព​ជួប​ការ​លំបាក ជួយ​សាងសង់​ជម្រក​ស្នាក់​នៅ ដល់​បងប្អូន​ណា​ដែល​កំពុង​ជួប​ការ​លំបាក ហើយ​ស្រាវជ្រាវ​បន្ត​ទៅ​ទៀត​នៅ​តាម​តំបន់​ជនបទ ដើម្បី​ឲ្យ​បងប្អូន​យើង​ទទួល​បានការ​ឧបត្ថម្ភ យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ផ្ទាល់ ក្នុង​ការ​ដឹងគុណ​ដល់​អតីត​យុទ្ធ​ជន​យើង​ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ការពារ​ជាតិ និង​រំដោះប្រទេស​ជាតិ​បាន​រួច​ចាក​ផុត​ពី​សម័យ​មាន​សង្គ្រាម​រួច​មក​។ លោក ឡោក ហួរ សមាជិក​រដ្ឋសភា តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​សង្កែ​បាន​ថ្លែង​ថា បងប្អូន​ដែល​ជា​អតីត​យុទ្ធ​ជន​គឺ​បាន​ស្គាល់​ច្បាស់​ណាស់​អំពី​សង្គ្រាម គឺ​វា​បាន​នាំ​មក​នូវ​ភាព​អន្តរាយ ខ្ទេចខ្ទាំ ព្រាត់ប្រាស់​បងប្អូន និង​ភាព​ពិការ​បន្សល់​ទុក​មក​ឲ្យ​យើង​ឃើញ​សព្វ​ថ្ងៃនេះ​ឲ្យ​រង​ទុក្ខវេទនា ដូច្នេះ​សូម​បងប្អូន​កុំ​ជឿ​ពាក្យឃោសនា​របស់​ជន​អគតិ​មួយ​ចំនួន​ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើតឡើង​ពី​ការ​បោះ​ឆ្នោត​តាំងពី​ឆ្នាំ​១៩៩៣ មក​ដើម្បី​បង្រួបបង្រួម​ខ្មែរ​យើង ដែល​មាន​ច្រើន​ភាគី​នយោបាយ ឲ្យ​មក​រួម​គ្នា​នៅ​តែ​មួយ​ហើយ​រក្សាសុខ​សន្តិភាព​បាន​រហូត​ដល់​សព្វ​ថ្ងៃនេះ តើ​បងប្អូន​ចង់បាន​សង្គ្រាម និង​ភាព​អន្តរាយ​ទាំងនោះ​វិល​ត្រឡប់​មក​វិញ​ឬទេ? ការ​សន្យា​បាន​តែ​សន្យា តែ​ពិតប្រាកដ​គឺ​យើង​ទាំងអស់​គ្នា​នៅ​ទី​នេះ​ជា​អ្នក​ធ្វើ​។

បន្ត​មក​លោកនាយ​ឧត្តមសេនីយ៍ គន់ គី​ម បាន​ថ្លែង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រើ​នយោបាយ​ឈ្នះ ឈ្នះ ទទួល​បាន​សុខ​សន្តិភាព​នៅ​កម្ពុជា​រួច​ហើយ បាន​បន្សល់​ទុក​បងប្អូន​អតីត​យុ​ទ្ឋ​ជន​យើង​មក​ពី​គ្រប់​ភាគី ដែល​មិនសូវ​មាន​គណបក្ស​នយោបាយ​ណា​ចាប់អារម្មណ៍​ជួយ​មើល​ដឹង​សុខទុក្ខ​ក្នុង​ផ្នែក​ជីវភាព ការ​លំបាក​របស់​បងប្អូន​ឡើយ​។ ទើប​សម្តេច​តេ​ជោ​បាន​យល់​ដឹង​អំពី​ការ​តស៊ូ​លំបាក​កន្លង​មករ​ហូត​មាន ភាព​ពិការ​នៅ​ក្នុង​ខ្លួន​ទៀត​ព្រោះតែ​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​ឲ្យ​មក​ទទួល​បាន​សុខ​សន្តិភាព​ដោយ​ពិតប្រាកដ​រហូត​ដល់​សព្វ​ថ្ងៃនេះ ទើប​ជំរុញ​បង្កើត​បានជា​សមាគម​អតីត​យុទ្ធ​ជន​ដែល​មាន​សម្តេច ជា​ប្រធាន សម្រាប់​ជួយ​ទ្រទ្រង់​ក្នុង​ការ​ដឹងគុណ ដោយ​រៀបចំ​ចុះ​ជួយ​ដោយ​ផ្ទាល់​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ហើយ​រៀបចំ​ឲ្យ​មាន​ប្រាក់បៀវត្ស​ប្រចាំខែ ចុះ​ជួយ​សាងសង់​លំនៅ​ដ្ឋា​ន និង​សំខាន់​ផ្តល់​អាទិភាព​ឲ្យ​កូនចៅ បងប្អូន​អតីត​យុទ្ធ​ជន​បាន​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ធ្ងន់ធ្ងរ​ឡើយ ដោយ​គ្រាន់តែ​តម្រូវការ​កម្លាំង​ប្រមាណ​៦​ពាន់​នាក់​សោះ បងប្អូន​យើង​បាន​ស្ម័គ្រ​ចិត្តបាន​ប្រមាណ​៧០% រួច​ជា​ស្រេច​បាត់​ទៅ​ហើយ​។ ហើយ​ចំពោះ​ប្រាក់បៀវត្ស​ក្នុង​ជួរ​គ្រប់​មន្ត្រីរាជការ​ទាំងអស់ បាន​ដំឡើង​បន្ថែម ពី​១​ឆ្នាំទៅ​មួយ​ឆ្នាំ ចេះ​តែ​មានការ​កើន​ឡើងជា​រៀង​រហូត​។ លោកនាយ​បាន​បញ្ជាក់​បន្ថែម តាម​ការ​ចង្អុលបង្ហាញ​ពី​សម្តេច​តេ​ជោ អំពី​ផ្នែក​សុខមាលភាព​របស់​សមាជិក​អតីត​យុទ្ធ​ជន គឺ​ត្រូវ​បាន​ចូល​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ដោយ​មិន​គិតថ្លៃ​ឡើយ​។

បន្ត​មក​ពិធី​សំណេះសំណាល និង​បំពាក់​មេដាយមាស មេដាយ​ប្រាក់ និង​សំ​រិ​ទ្ធ ជូន​ដល់​សមាជិក អតីត​យុទ្ធ​ជន​ស្រុក​សំឡូត ចំនួន​១.៦៩២​នាក់ ស្រុក​សង្កែ​ចំនួន​៨០០​នាក់ ស្រុក​រុក្ខ​គី​រី​ចំនួន ៣៤៣​នាក់ ស្រុក​គាស់​ក្រឡ​ចំនួន ៤១១​នាក់ ស្រុក​បាណ​ន់​ចំនួន ៩៤៦​នាក់​។ លោក ឡោក ហួរ ប្រធាន​ក្រុមការងារ​ស្រុក​សង្កែ បាន​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​១​ម៉ឺន​ដុល្លារ បន្ថែម​លើ​ថវិកា សម្តេច​តេ​ជោ សម្រាប់​រួមចំណែក​ចែក​បងប្អូន​សមាជិក​ទាំងអស់​ជាង​៤​ពាន់​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច អគ្គ​មហា​សេ​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា និង​សម្តេច​គត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គលេខាធិការ បាន​សំណេះសំណាល ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធាន សមាគម អតីត​យុទ្ធ​ជន​កម្ពុជា និង​បាន​លើក​សរសើរ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ ស​.​អ​.​ក ខេត្តបាត់ដំបង​គ្រប់​លំដាប់ថ្នាក់ និង​បន្ត​ពង្រឹង​ជួយ​បងប្អូន​យើង​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ