ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អា​មេ​រិ​ក​គាំទ្រ និង​ជូនពរ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទទួល​ជោគជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ប្រកាស​គាំទ្រ និង​ជូនពរ​ដល់​ចំពោះ ដំណើរ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី​៦ ទទួល​បាន​ជោគជ័យ និង​កំពុង​រក​ពេលវេលា​សម​ស្រប…

រាជធានី​ភ្នំពេញ ៖ លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​បាន​ប្រកាស​គាំទ្រ និង​ជូនពរ​ដល់​ចំពោះ ដំណើរ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​អាណត្តិ​ទី​៦ ទទួល​បាន​ជោគជ័យ និង​កំពុង​រក​ពេលវេលា​សម​ស្រប ដើម្បី​បញ្ជូន​អ្នក​សង្កេតការណ៍​មក​សង្កេតការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា ។

ការ​ប្រកាស​គាំទ្រ​របស់​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​នេះ​ធ្វើ​ក្នុង​ជំនួប​សវនាការ និង​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច វិបុល​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ខណៈ​ដែល​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជា ។

ក្នុង​ពិភាក្សា​នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា​ក្នុង​នាម​ព្រឹទ្ធសភា និង​ប្រជាជន​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដ៏​កក់ក្តៅ​បំផុត ចំពោះ​ឯកឧត្តម​សមាជិក​ព្រឹទ្ធ​ស ភារ​ដ្ឋ​វ៉ា​ស៊ី​ន​តោន និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដូច​ជា ការ​នាំ មក​នូវ​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន​ក៏​ដូច​ជា អង្គការនីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ ។

ចំណែក​លោក Doug Ericksen សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ា​ស៊ី​ន​តោន​បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាវ​ជ្រៅ​ចំពោះ​សម្តេច​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​ទទួល​ជួប​សវនាការ​នា​ឱកាស​នេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​ការ​ធានា​បាន​សន្តិភាព ស្ថិរភាព គឺជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង វិបុលភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​សមាជិក​ព្រឹទ្ធសភា រដ្ឋ​វ៉ា​ស៊ី​ន​តោន​បាន​គាំទ្រ និង​ជូនពរ​ដល់​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ។ ឯកឧត្តម​បា ន​បញ្ជាក់​ច្បាស់​អំពី​ជំហរ​ក្នុង​ការ​ឲ្យ​តម្លៃ​ខ្ពស់​លើ​ឯករាជ្យ និង​អធិបតេយ្យ​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ។

លោក​ក៏​បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធសភា​ថា កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​គណៈប្រតិភូ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នោះ​គណៈប្រតិភូ​ត្រូវ​បាន​អញ្ជើញ​ឱ្យមក​សង្កេត​ការ ណ៍​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គណៈប្រតិភូ​នឹង​ពិនិត្យ​ពេលវេលា​សម​ស្រប ដើម្បី​ចូលរួម​ក្នុង​ការ​សង្កេតការណ៍​បោះ​ឆ្នោត​នេះ ។

នៅ​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០១៨​នេះ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​ល្អ​ដែល​អាច​ជា​សេចក្តី​សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​អាច​នឹង​រក្សា​បាន​ក្នុង​វ​ង្វ​ង់​៧%​តទៅ​ទៀត ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ​ដែល​បាន​ជូនពរ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​សម្រេច​ដោយ​ជោគជ័យ ។ រាជរដ្ឋាភិបាល​បាន​ខំ​ត​ខំ​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំងមូល​ក្នុង​បរិយាកាស​សន្តិភាព គ្មាន​អំពើ​ហិង្សា​មាន​លក្ខណៈ​ស៊េរី និង​យុត្តិធម៌​ដែល​ទាំងអស់​គ្នា​អាច​ទទួលយក​បាន​។

បើ​តាម​លោក​ម៉​ម ប៊ុ​ន​នាង អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​សមាជិក​ព្រឹទ្ធសភា​បាន​សម្តែង​ការ ជឿជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​បន្ត​ការ​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​បន្ទ​ទៀត ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា នៅ​ក្នុង​នោះ​គណៈប្រតិភូ​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ក៏​បាន​ចាប់ អារម្មណ៍​ខ្ពស់​លើ​វិស័យ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា​ខាង​មុខ​នេះ ។ គណៈប្រតិភូ​សន្យា​ថា នឹង​មក​ចូលរួម សង្កេតការណ៍​ការ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ ហើយ​សង្ឃឹមថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​រៀបចំ ការ​បោះ​ឆ្នោត​ប្រកបដោយ​ភាព​សេរី យុត្តិធម៌ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ភាព​យុត្តិធម៌ ។ សេចក្តី​សង្ឃឹម របស់​គណៈប្រតិភូ គឺថា គណបក្សកាន់អំណាច​នឹង​ទទួល​បាន​ជ័យជម្នះ ។ ការ​រំពឹង​ទុក​នេះ គឺ​ដោយសារ​លោក​ឃើញ ភាព​ដឹកនាំ​របស់​រាជ​ដ្ឋា​ភិ​បាល​ដែល​ជា​គណបក្សកាន់អំណាច​មានការ អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​កំណើនសេដ្ឋកិច្ច មានការ​កើនឡើង ។
ជាមួយ​គ្នា​នេះ​គណៈប្រតិភូ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​នឹង​ជំរុញ​ធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​មក កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ