ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ពេល​ក្រសួង​ការងារ​បាន​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព​លក្ខខណ្ឌ​ពេលវេលា និង​អាយុ​ចូល​និវត្តន៍​របស់​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​)…

ខេត្តកណ្តាល ៖ លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា ពេល​ក្រសួង​ការងារ​បាន​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព​លក្ខខណ្ឌ​ពេលវេលា និង​អាយុ​ចូល​និវត្តន៍​របស់​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ។

ថ្លែង​ក្នុង​ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព និង​សុវត្ថិភាព​ការងារ របស់​និយោជិត​វ័យក្មេង​» នៅ​តំបន់​អភិវឌ្ឍន៍​វិហារ​សួរ លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង​លើក​ឡើង​ថា ទិវា​ពិភពលោក ដើម្បី​សុខភាព និង​សុវត្ថិភាព​ការងារ​ឆ្នាំ​២០១៨ ប្រព្រឹត្ត​ទៅ​ក្រោម​បរិយាកាស ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ដែល​អំណោយផល​ដល់​ការ​រក្សា និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត​នៅ​ឆ្នាំ​២០១៨​នេះ វិស័យ​ការងារ​បន្ត​អភិវឌ្ឍ​រីក​ចម្រើន អត្រា​មានការ​ងារ​ធ្វើ​៩៩,៣% បរិមាណ​ការងារ​សរុប​មាន​ប្រមាណ​ជិត​១០​លាន​នាក់ ។

លោក​បន្ត​ថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន​សរុប​ជាង​១​ម៉ឺន​២​ពាន់​គ្រឹះស្ថាន​កើន​ចំនួន​១០,០២% និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ជិត​១​លាន​៥​សែន​នាក់ កើន​ចំនួន​២១,១១% (​ស្រី​ជាង​៨​សែន​នាក់​) ធៀប​នឹង​ឆ្នាំ​២០១៧ ។
សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត​៦​សែន មាន​កម្មករ​ចំនួន​ជាង​២​លាន​៤​សែន​នាក់ វិស័យ​កសិកម្ម​ប្រមាណ​ជាង​៤​លាន​នាក់ ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ចំនួន​ប្រមាណ​១​លាន​២​សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង​៥​សែន​នាក់ ។

ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​នោះ​ផ្តល់​អាទិភាព​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​អនាម័យ និង​សុវត្ថិភាព ការងារ គឺជា​សកម្មភាព​អាទិភាព​មួយ​ដែល​ក្រសួង​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍ លក្ខខណ្ឌ​ការងារ និង​សុខដុម​នី​យ​កម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ។

កន្លង​ទៅ​នេះ​ក្រសួង​បាន​ខិតខំ​អនុវត្ត​នូវ​អ្វី​ដែល​បាន​ដាក់​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដោយ ទទួល​បាន​លទ្ធផល​សំខាន់​ៗ​ដូច​ជា បាន​រៀបចំ​គោលនយោបាយ​ស្តី​ពី​សុខភាព និង​សុវត្ថិភាព ការងារ បង្កើត​គណៈកម្មាធិការ​ជាតិ​សុខភាព និង​សុវត្ថិភាព​ការងារ​, សេចក្តី​ព្រាង បញ្ជី​ឈ្មោះ ជំងឺ​វិជ្ជាជីវៈ ដោយ​យោង​តាម​បញ្ជី​ឈ្មោះ​ជំងឺ​វិជ្ជាជីវៈ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​, ផែនការ មេ​លើក​ទី​២ ស្តី​ពី​សុខភាព និង​សុវត្ថិភាព​ការងារ​, រៀបចំ និង​ធ្វើ​បច្ចុប្បន្នភាព​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​បន្ថែម​, បន្ត​យុទ្ធនាការ​បង្កា​មេរោគ​អេ​ដស៍ និង​ជំងឺអេដស៍​នៅ​កន្លែងធ្វើការ​, ពង្រឹង​ការ​ចូលរួម និង​ការ​លើកទឹកចិត្ត​ក្នុង​ការ​ការពារ​សុខភាព និង​សុវត្ថិភាព​ការងារ​ពី​សំណាក់ ម្ចាស់​សហគ្រាស គ្រឹះស្ថាន អង្គការ កម្មករនិយោជិត​, ពង្រីក​ការ​ការពារ សុខភាព និង​សុវត្ថិភាព​ការងារ​ដល់ សហគ្រាស​ខ្នាត​តូច និង​មធ្យម​ការ​ជម្រុញ​ការ​រៀបចំ​សេវា​ពេទ្យ នៅ​តាម​សហគ្រាស គ្រឹះស្ថាន​, គម្រោង​បង្កើត​មន្ទីរពិសោធន៍ សុខភាព និង​សុវត្ថិភាព​ការងារ​នា​ពេល​ខាង​មុខ ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខភាព និង​សុវត្ថិភាព​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​សហគ្រាស​គ្រឹះស្ថាន ដែល​ជា​កម្លាំង​ជម្រុញ​ដ៏​សំខាន់​ក្នុង​ការ​កសាង​វប្បធម៌ សុខភាព និង​សុវត្ថិភាព​ការងារ​នៅ​កន្លែងធ្វើការ ។

លោក​បញ្ជាក់​ថា «​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម ដើម្បី​ពង្រីក​វិសាលភាព​លក្ខខណ្ឌ ពេលវេលា និង​អាយុ​ចូល​និវត្តន៍​របស់ សមាជិក ប​.​ស​.​ស ។ អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ បច្ចុប្បន្ន​នេះ​រោងចក្រ​សហគ្រាស​ប្រមាណ ៨៨​ភាគរយ មាន​គិលានដ្ឋាន ប្រចាំ​រោងចក្រ​, កន្លែង​ហូប​បាយ​៣៣​ភាគរយ​, បន្ទប់​បំបៅ​កូន​២១ ភាគរយ និង​ទារកដ្ឋាន​២៨ ភាគរយ ដែល​បាន​ជួយ​ដល់​បញ្ហា​សុខុមាល ភាព​របស់​កម្មករនិយោជិត ។

ជាង​នេះ​ទៅ​ទៀត តាម​រយៈ​ការ​អនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​រាជរដ្ឋាភិបាល​បាន​ផ្តល់​អត្ថប្រយោជន៍​ថ្មី​ៗ បន្ថែម​ទៀត​ជូន​កម្មករនិយោជិត​ដូច​ជា ៖ បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ ដោយ​មិន​បង់ប្រាក់ ។ បាន​អនុវត្ត​ការ​ផ្តល់​ប្រាក់​ឈ្នួល​១២០​ភាគរយ និង​ការ​ឈប់​សម្រាក​រយៈពេល​៣​ខែ​ក្នុង​ពេល​សម្រាលកូន​ជូន​កម្ម​កា​រិ​និ ។ បាន​អនុវត្ត​កម្មវិធី​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មការិនី​សម្រាលកូន​ក្នុង​១​ខែ ជា​មធ្យម​៤៨០០​នាក់ ដោយ​ផ្តល់​ជូន​កូន​១​នាក់ ថវិកា​ចំនួន​៤០​ម៉ឺន​រៀល កូនភ្លោះ​២​នាក់ ថវិកា​ចំនួន​៨០​ម៉ឺន​រៀល និង​កូនភ្លោះ​៣​នាក់​ថវិកា​ចំនួន​១​លាន​២​សែន​រៀល ព្រមទាំង​ទទួល​បាន​ថវិកា បន្ថែមចំនួន​៥​លាន​រៀល ពី​សម្តេច​តេ​ជោ ហ៊ុន​សែន ។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​កំណត់​ឱ្យ​និយោជក​ជាប់​កាតព្វកិច្ច​បង់​ភាគទាន​របប​សន្តិសុខ​សង្គម​ផ្នែក ថែទាំ​សុខភាព​១០០% ជំនួស​កម្មករនិយោជិត​ចាប់ពី​ខែមករា ឆ្នាំ​២០១៨ ។ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ទឹក និង​ថ្លៃ​អ​គិ្គ​ស​នី​នៅ​តាម​ផ្ទះ​ជួល និង​ផ្តល់​ជូន​កម្មករនិយោជិត​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ឥត​បង់ប្រាក់ ។ រាជរដ្ឋាភិបាល​កំពុង​រៀបចំ​ដាក់​ឱ្យ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​សោធន​និវត្តន៍​ឆ្នាំ​២០១៩ ។

រាជរដ្ឋាភិបាល​បាន​ផ្តល់​បុរេប្រទាន​ថវិកា​ចំនួន​ជាង​៤​លាន​៦​សែន​ដុល្លារ​សម្រាប់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​របស់​កម្មករនិយោជិត​ចំពោះ​ករណី​នេះ​នា​ពេល​ខាង​មុខ និង​កំពុង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​ជា​ដៃគូ ដើម្បី​បន្ត​ផ្តល់​ឱកាស​ការងារ​ជូន​ពលករ ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ទាំងនេះ បង្ក​លក្ខណៈសម្បត្តិ​ឱ្យ​បងប្អូន​ទទួល​បាន​របប​គាំពារ​សង្គម​ទាំង​បច្ចុប្បន្ន និង​ពេល​ដែល​វិល​ត្រឡប់​មក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ