ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​ រង​ការ​បំផ្លាញ​ដល់​​2,84​លាន​ហិ​កតា

5 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ​៖ ​របាយការណ៍​​មួយ​របស់​ក្រសួង​បង្រួបបង្រួម​កូ​រ៉េ​ខាងត្បូង​បង្ហាញ​នា​ថ្ងៃ​ទី​៦ ​ឧសភា​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កូរ៉េ​ខាងជើង​មានការ​កើនឡើង​រយៈ​ពេល​​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ខណៈ​ដែល​វិស័យ​ព្រៃឈើ​ត្រូវ​បាន​ជ្រើសរើស​ជា​ផ្នែក​​អាទិភាព​នៃ​សហប្រតិបត្តិការ​អន្តរ​កូរ៉េ ក្រោយ​សេចក្ដី​ថ្លែង​ការ​ណ៍​ប៉ាន​មុន​ហ្សូ​ម​អនុម័ត​ បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​លោក ​MOON JAE…

ប្រទេស​កូរ៉េ​ខាងជើង ​៖ ​របាយការណ៍​​មួយ​របស់​ក្រសួង​បង្រួបបង្រួម​កូ​រ៉េ​ខាងត្បូង​បង្ហាញ​នា​ថ្ងៃ​ទី​៦ ​ឧសភា​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កូរ៉េ​ខាងជើង​មានការ​កើនឡើង​រយៈ​ពេល​​ប៉ុន្មាន​ទស​វត្ស​ចុង​ក្រោយ​នេះ ខណៈ​ដែល​វិស័យ​ព្រៃឈើ​ត្រូវ​បាន​ជ្រើសរើស​ជា​ផ្នែក​​អាទិភាព​នៃ​សហប្រតិបត្តិការ​អន្តរ​កូរ៉េ ក្រោយ​សេចក្ដី​ថ្លែង​ការ​ណ៍​ប៉ាន​មុន​ហ្សូ​ម​អនុម័ត​ បន្ទាប់​ពី​ការ​ជួប​គ្នា​កំពូល​រវាង​ប្រធានាធិបតី​លោក ​MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន ​កាលពី​ថ្ងៃ​ទី​២៧ ​មេ​សា​។

យោង​តាម​របាយការណ៍​ថា​ ផ្ទៃដី​ព្រៃឈើ​នៅ​កូរ៉េ​ខាងជើង​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ទំហំ​8,99​លាន​ហិ​កតា ​ក្នុង​ឆ្នាំ​២០០៨ គឺ​៧៣%​ នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​។ ​បែប​នេះ​មាន​ន័យ​ថា ​ព្រៃឈើ​2,84​លាន​ហិ​កតា​រង​ការ​បំផ្លាញ​។

ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង ដោយ​ដកស្រង់​បណ្ដា​ទិន្នន័យ​ឆ្នាំ​២០១១ ​របស់​ក្រុមហ៊ុន​អង់គ្លេស MAPLECROFT រំ​លឹកថា​ កូរ៉េ​ខាងជើង ជា​ប្រទេស​ទី​៣ រង​ការ​បំផ្លាញ​ព្រៃឈើ​ធ្ងន់ធ្ងរ​ជាងគេ​លើ​ពិភពលោក បន្ទាប់​ពី​នី​ហ្សេ​រី​យ៉ា​និង​ឥណ្ឌូ​ណេ​ស៊ី​។

ចាប់តាំងពី​លោក​គី​ម ​ជុង​អ៊ុ​ន ​ឡើង​កាន់​អំណាច​មក របប​កុំ​មុ​យ​នី​ស្ត​កូរ៉េ​ខាងជើង​ផ្ដល់​សារសំខាន់​ដ៏​ធំ​ដល​ការ​ដាំ​ដើមឈើ​ឡើង​វិញ​ក្នុង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ