ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កាសែត​មាន២ក្រុម៖ ខ្លះមើល​ឃើញ​ទឹកពេញកែវ ខ្លះមើលឃើញទឹកកន្លះកែវ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​សូម​អាជ្ញា​ធរមានសមត្ថកិច្ច​ និង​ភាគី​ពាក់ព័ន្ធលើក​ស្ទួយ​ផ្តល់​តម្លៃការពារ​អ្នក​សារ​ព័ត៌​មាន​…​ សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ការ​គោរព​ច្បាប់… ​ជំរុញ​ឱ្យសេចក្តី​ព្រាង​ក្លាយជា​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះ​នៅ​ក្នុង​សង្គម​» ។ នេះ​ជា​ការ​ថ្លែង​របស់​គណៈអធិបតី…

រាជធានី​ភ្នំពេញ ៖ «​សូម​អាជ្ញា​ធរមានសមត្ថកិច្ច​ និង​ភាគី​ពាក់ព័ន្ធលើក​ស្ទួយ​ផ្តល់​តម្លៃការពារ​អ្នក​សារ​ព័ត៌​មាន​…​ សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ការ​គោរព​ច្បាប់… ​ជំរុញ​ឱ្យសេចក្តី​ព្រាង​ក្លាយជា​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះ​នៅ​ក្នុង​សង្គម​» ។ នេះ​ជា​ការ​ថ្លែង​របស់​គណៈអធិបតី និង​វាគ្មិន​ក្នុងទិវា​សារព័ត៌មាន​ពិភពលោក ៣ ​ឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ហុ​ី​ម៉ា​វ៉ា​រី ។

ទិវា​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​នេះ ប្រារព្ធ​ធ្វើក្រោម​ប្រធានបទ «​សេរីភាព​សារព័ត៌មាន សិទ្ធិទទួល​ព័ត៌មាន និង​ការ​បោះ​ឆ្នោត​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក​ជំទាវ Maria Sargren ឯកអគ្គរាជទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជា លោកស្រី Anne Lemaittre ប្រធាន​អង្គការ​យូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​(CCJ) ។

លោក ប៉ែន បូ​ណា បាន​មាន​មតិ​ស្វាគមន៍​ហើយ​ថ្លែង​ថា អ្នកកាសែត​១០​នាក់​បាន​ស្លាប់​ដោយសារ​គ្រាប់បែក​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានដែល​ជា​ចំណុច​គ្រោះថ្នាក់​បំផុត​ចំពោះ​អ្នកកាសែត​នៅ​លើ​ពិភពលោក ។ ដោយ​ឡែក​ នៅ​កម្ពុជា សូម​គ្រប់​អ្នក​សារព័ត៌មាន​បន្ថែម​ផ្នែក​ក្រមសីលធម៌​វិជ្ជាជីវៈ​ថែម​ទៀត ដើម្បី​ត្រៀម​ទទួល​ច្បាប់ និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​ការ​បោះ​ឆ្នោត ។

លោកស្រី Anne Lemaittre ប្រធាន​អង្គការយូ​ណេ​ស្កូ​ប្រចាំ​កម្ពុជា ចង់​ឲ្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ក្លាយជា​ច្បាប់​មុន​ការ​បោះ​ឆ្នោត ហើយ​ឆ្នាំ​នេះ​ជា​លើក​ទី​២៥​លើ​ពិភពលោក​ដែល​បាន​ប្រារព្ធ​ទិវា​នេះ ដើម្បី​លើកតម្លៃ​អ្នក​សារព័ត៌​មាននៅ​កម្ពុជា ។

លោក​ជំទាវ Maria Sargren ឯកអគ្គ​រាជទូត​ស៊ុ​យ​អែ​ត​ប្រចាំ​កម្ពុជាមាន​ប្រសាសន៍​ថា សារព័ត៌មាន​ដើរតួ​នាទី​សំខាន់​ណាស់​ សម្រាប់​ឲ្យ​អ្នកបោះ​ឆ្នោត​ធ្វើការ​សម្រេចចិត្ត ក្នុង​ការ​បោះ​ឆ្នោតជ្រើសតាំង​តំណាង​របស់​ខ្លួន និង​ជំរុញ​ឲ្យ​មានចំណាត់ការ​លើ​អ្នក​បំពាន​លើ​អ្នក​សារព័ត៌មាន​កន្លង​មក ។

លោកខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានមាន​ប្រសាសន៍​ថា បើ​និយាយ​ពី​សិទ្ធិ​សេរីភាព​សារព័ត៌​មាន
គេ​មើលឃើញ​មាន​ពីរ​ក្រុម គឺ​មួយ​ក្រុម​មើលឃើញ​តែ​ទឹក​កន្លះ​កែវ ឯ​មួយ​ក្រុម​ទៀត មើលឃើញ​ទឹក​ពេញ​កែវ ។ គេ​មិន​អាច​ប្រៀបធៀប​អ្នក​សារព័ត៌​មាននៅ​ប៉ែក​អឺរ៉ុប​ ជាមួយ​កម្ពុជា​បាន​ទេ ព្រោះ​វា​មាន​ស្ថាន
ភាព​ខុស​គ្នា ។ នៅ​កម្ពុជា អ្នក​សារព័ត៌មាន​មាន​សេរីភាព​ពេញទី ដែល​គ្រាន់តែ​នៅ​ខេត្តរតនគិរី ​មាន​អ្នក​សារព័ត៌មាន​ដល់​់ទៅ​៣០០​នាក់ ។ នៅ​កម្ពុជា​ មាន​សមាគម​អ្នក​សារព័ត៌មាន​រហូត​ដល់​ទៅ​៤០សមា​គម ហើយ​ការ​បោះ​ឆ្នោត​តែ​មួយ​មុខ​មិនមែន​បញ្ជាក់​ថា ប្រជាធិបតេយ្យ​ទេ ។

ចំណែក​លោក ហ៊ុយ វណ្ណៈ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារ​ព័ត៌​មាន​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​សារព័ត៌មាន​មិនមែន​ជា​សកម្មជន​ទេ ព្រោះ​ជា​អ្នកធ្វើការ​តាម​វិជ្ជាជីវៈ និង​មិនមែន​ធ្វើការ​ដោយ​កំហឹង​ឡើយ ៕​

អត្ថបទសរសេរ ដោយ