ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី២៣ មិថុនា

13 ឆ្នាំ មុន

ឆ្នាំ​១៩១៩
សង្គ្រាម​ចុង​ក្រោយ​រំដោះប្រទេស​អេ​ស្ដូ​នី ដែល​ប្រកបដោយ​ជោគជ័យ​បាន​ផ្ទុះ​ឡើង​នៅទីក្រុង​សេ​ស៊ី រវាង​ទ័ព​អេ​ស្ដូ​នី និង​ទ័ព រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​អា​ល្លឺម៉​ង់​។ ថ្ងៃនេះ​បាន​ក្លាយជា​ថ្ងៃ​បុណ្យ​ជ័យ​ជំនះ របស់​ប្រទេស​អេ​ស្ដូ​នី​ដោយពេល​នោះ​ទ័ពអេ​ស្ដូ​នី​ដែល​មាន​ចំនួន​ប្រហែល​ ៥.៩៩០​នាក់ ទ័ព​សេះ​១២៥​នាក់ កាំភ្លើង​ធំ​៩៨​ដើម បានយកឈ្នះ​និង​វាយ​បណ្ដេញ​ទ័ព​អា​ល្លឺ​ម៉​ង់​ដែល​មាន​ទ័ពថ្មើរជើង​ប្រហែល​ពី ​៥.៥០០​នាក់​ទៅ៦.៣០០​នាក់ ទ័ព​សេះ​៥០០​នាក់​ទៅ​៦០០នាក់ និង​កាំភ្លើង​ធំ​ពី​៤២​ដើម​ទៅ​៤៨​ដើមឱ្យ​ចេញពី​ប្រទេស ព្រមទាំង​បាន​បង្កើតរ​ដ្ឋាភិ​បាល​ដោយ​យក​ទីក្រុង​រី​ហ្កា​ធ្វើ​ជា​ រដ្ឋធានីនៃ​ប្រទេស ។

ឆ្នាំ​១៧៥៨
កងទ័ព​បារាំង​បាន​ចាញ់​ទ័ព​អង់គ្លេស​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ទីក្រុង​ក្រេ​ហ្វេ​ល បច្ចុប្បន្ន ស្ថិត​ក្នុង​ប្រទេស​អ៊ី​តា​លី ។ ក្នុង​សង្គ្រាម​នោះ ទ័ព​អង់គ្លេស​មាន​៣២.០០០​នាក់ តែ​ត្រូវ​ស្លាប់២.២០០​នាក់ ចំណែក​ទ័ព​បារាំង​ដែល​បរាជ័យ​មាន​៤៧.០០០​នាក់​ត្រូវ​ពលី​៣.០០០ នាក់ នេះ​ជា​សង្គ្រាម​ពង្រីក​ទឹកដី​របស់​ណា​ប៉ូឡេ​អុង​។
ឆ្នាំ​១៧៩៤
ម្ចាស់​ក្ស​ត្រី​កា​តឺ​រី​នទី​២ នៃ​ប្រទេស​រុ​ស្ស៊ី បាន​អនុញាត​ឱ្យ​ជនជាតិ​ជ្វី​ហ្វ​ទទួល​សិទ្ធិ​រស់នៅ​ក្នុង​ទីក្រុង​គៀវ ដែល​បច្ចុប្បន្ន​ជា​រដ្ឋធានី  របស់​ប្រទេស​អ៊ុយ​ក្រែ​ន ។
ឆ្នាំ​១៨១២
ស្ដេច​ណា​ប៉ូ​ឡេ​អុង​បូ​ណា​ប៉ាត នៃ​ប្រទេសបារាំង បាន​វាយ​ឈ្លានពាន​ប្រទេស​រុ​ស្ស៊ី​ក្នុងអំឡុង​សង្គ្រាម​ពង្រីក​ដែនដី​ប្រទេស​របស់​ខ្លួន ។
ឆ្នាំ​១៨៦០
សភា​សហរដ្ឋអាមេរិក​បាន​បង្កើត​កា​រិ​យាល័យ​ចារឹក​រដ្ឋាភិបាល​ដែល​ជា​ភ្នាក់ងារ​ផ្នែកច្បាប់​របស់​រដ្ឋាភិបាល​សហព័ន្ធ ។
ឆ្នាំ​១៨៦៨
លោក​គ្រី​ស្ដូ​ហ្វ័​រ​ឡា​ថែម​ស៊ូ​ល ជនជាតិអា​មេ​រិ​ក បាន​រក​ឃើញ​និង​បង្កើត​ម៉ាស៊ីនអង្គុលីលេខ​។
ឆ្នាំ​១៩១៩
សង្គ្រាម​ចុង​ក្រោយ​រំដោះប្រទេស​អេ​ស្ដូ​នី ដែល​ប្រកបដោយ​ជោគជ័យ​បាន​ផ្ទុះ​ឡើង​នៅទីក្រុង​សេ​ស៊ី រវាង​ទ័ព​អេ​ស្ដូ​នី និង​ទ័ព រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​អា​ល្លឺម៉​ង់​។ ថ្ងៃនេះ​បាន​ក្លាយជា​ថ្ងៃ​បុណ្យ​ជ័យ​ជំនះ របស់​ប្រទេស​អេ​ស្ដូ​នី​ដោយពេល​នោះ​ទ័ពអេ​ស្ដូ​នី​ដែល​មាន​ចំនួន​ប្រហែល​៥.៩៩០​នាក់ ទ័ព​សេះ​១២៥​នាក់  កាំភ្លើង​ធំ​៩៨​ដើម បានយកឈ្នះ​និង​វាយ​បណ្ដេញ​ទ័ព​អា​ល្លឺ​ម៉​ង់​ដែល​មាន​ទ័ពថ្មើរជើង​ប្រហែល​ពី​៥.៥០០​នាក់​ទៅ៦.៣០០​នាក់ ទ័ព​សេះ​៥០០​នាក់​ទៅ​៦០០នាក់ និង​កាំភ្លើង​ធំ​ពី​៤២​ដើម​ទៅ​៤៨​ដើមឱ្យ​ចេញពី​ប្រទេស ព្រមទាំង​បាន​បង្កើតរ​ដ្ឋាភិ​បាល​ដោយ​យក​ទីក្រុង​រី​ហ្កា​ធ្វើ​ជា​រដ្ឋធានីនៃ​ប្រទេស ។
ឆ្នាំ​១៩៤០
មេដឹកនាំ​អា​ល្លឺ​ម៉​ង់​អា​ដុល​ហ៊ី​ទ្លែ​របា​នប្រកាស​ពី​ជោគជ័យ​ថ្មី​ៗ​ថា​បាន​យកឈ្នះ​លើ​ទីក្រុងប៉ារីស ហើយ​បាន​ចូល​កាន់កាប់​ប្រទេស បារាំង​ទាំងស្រុង ។
ឆ្នាំ​១៩៤១
រណសិរ្ស​សកម្មជន​លី​ទុ​យ​អា​នី បាន​ប្រកាស​ឯករាជ្យ​ភាព​របស់​ប្រទេស​ចេញពី​សហភាព​សូ​វៀត និង​បាន​បង្កើត​រដ្ឋាភិបាល  បណ្ដោះអាសន្ន​មួយ​ដែល​មាន​អាយុកាល​ខ្លីប៉ុណ្ណោះ បន្ទាប់​ពី​កងទ័ព​ហ្វា​ស៊ី​ស្ដ​អា​ល្លឺ​ម៉​ង់ចូល​កាន់កាប់​នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយមក​។
ឆ្នាំ​១៩៤២
បន្ទប់​ឧស្ម័ន​ពុល​ត្រូវ​បាន​ប្រើ​ជា​លើកដំបូង​នៅ​ជំរំ​ប្រមូលផ្ដុំ​អូ​សេ​វិកទៅ​លើ​ជន ជាតិ​ជ្វី​ហ្វ ដែល​ត្រូវ​បាន​ប្រមូល​មក​ពី​ទីក្រុងប៉ា​រី​ស ប្រទេស​បារាំង ។
ឆ្នាំ​១៩៤៣
នាវា​ពិឃាត HMS Eclipse និង​នាវា HMS Laforey បាន​បាញ់​ពន្លិច​នាវាមុជទឹកអ៊ី​តា​លី​នៅ​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ បន្ទាប់​ពី  នាវាមុជទឹក​នេះ​បាន​បាញ់​ពន្លិច​នាវា​អង់គ្លេស  HMS Newfoundland
ឆ្នាំ​១៩៤៥
សង្គ្រាម​នៅ​អូ​គី​ណា​វ៉ា​រវាង​ទ័ព​អា​មេ​រិ​ក និង​ទ័ព​ជប៉ុនបាន​បញ្ចប់​ដោយ​ជ័យ​ជំនះ​បានទៅ​ប្រទេស​អា​មេ​រិ​ក ។
ឆ្នាំ​១៩៤៧
ព្រឹទ្ធសភា​និង​សភា​អា​មេ​រិ​ក បាន​ច្រានចោលការ​វេតូ របស់​លោក​ប្រធានាធិបតីអា​មេ​រិ​ក​ហារី​ទ្រូ​ម៉ា​ន់ លើ​ច្បាប់​ឃ្លាំមើលសកម្មភាព​និង​អំណាច​របស់​សហគមន៍ពលករ​។
ឆ្នាំ​១៩៥៦
លោក​ហ្គា​ម៉ា​ល់ អាប់​ដែល ណា​ស៊ែរ បានជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​២​នៃ​ប្រទេសអេ​ហ្ស៊ី​ប ។
ឆ្នាំ​១៩៦១
សន្ធិសញា​អង់តាក់ទិក ដែល​បាន​កំណត់ទ្វីបអង់តាក់ទិក​ទុកជា​កន្លែង​ស្រាវជ្រាវ​ផ្នែកវិទ្យាសាស្ដ្រ និង​គ្មាន​សកម្មភាព​យោធា​នោះ  បាន​ចូល​ជា​ធរមាន ។
ឆ្នាំ​១៩៦៧
ក្នុង​អំឡុង​មាន​សង្គ្រាមត្រជាក់​លោកប្រធានាធិបតី​អា​មេ​រិ​ក​លី​ន​ដុន ច​ន​សុ​ន បានជួប​ជាមួយ​នាយក​រដ្ឋមន្ដ្រី​សហភាព​សូ​វៀត លោក​អា​ឡេ​កសី​កូ​ស៊ី​ហ្គី​ន តែ​ជំនួប​នេះ​មិនបាន​ទទួល​ជោគជ័យ​លើ​កិច្ចព្រមព្រៀង​កំរិតប្រព័ន្ធ​ប្រឆាំង​ម៉ី​ស៊ី​ល​ឡើយ ។
ឆ្នាំ​១៩៦៨
មាន​មនុស្ស​៧៤​នាក់​បាន​ស្លាប់​និង​របួស១៥០​នាក់ ក្នុង​ការ​រត់​ជាន់​គ្នា​នៅ​កីឡដ្ឋានបាល់ទាត់​ប៊ុ​យ​អឺ​ណូ​ហ្ស៊ែ​រ ប្រទេស​អា​ហ្ស​ង់ទី​ន​ពេល​ដែល​ច្រក​សំរាប់​ចេញ​ត្រូវ​បាន​បិទ ។
ឆ្នាំ​១៩៨៥
ភេរវ​ករ​បាន​យក​គ្រាប់បែក​ឡើង​លើយន្ដហោះ​របស់​ឥណ្ឌា​ដែល​មាន​ជើង​ហោះ ហើរ​លេខ​១៨២​ហើយ​បាន​ផ្ទុះ​នៅ​លើ​អាកាស​នៃ​ឈូង​សមុទ្រ​អៀរ​ឡង់​បណ្ដាល​ឱ្យ​ស្លាប់មនុស្ស​៣២៩​នាក់​។
ឆ្នាំ​១៩៨៨
លោក​ជេ​ម អ៊ី​ហាន​សេន បាន​បង្ហាញ​សក្ខីកម្ម​ទៅ​គណៈកម្មាធិការ​ផ្នែក​ថាមពល​និង​ធនធាន​ធម្មជាតិ​នៃ​ព្រឹទ្ធសភា​អា​មេ​រិ​កថា ៩៩​ភាគរយ​នឹង​កើត​មានការ​កើនឡើង​យ៉ាង​ពិតប្រាកដ​នៃ​កំ​ដៅ​ផែនដី​។
ឆ្នាំ​១៩៩១
ប្រទេស​ម៉ុ​ល​ដា​វី បាន​ប្រកាស​ពី​ឯករាជ្យរបស់​ខ្លួន​ចេញពី​សហភាព​សូ​វៀត ។
ឆ្នាំ​២០០៣
នៅ​ទីក្រុង​ផេ​ក​ស្គី​ល រដ្ឋ​ញូ​វ​យ៉​ក សហរដ្ឋអា​មេ​រិ​ក មាន​ក្មេង​ស្រី​អាយុ​១០​ខែ​ម្នាក់​បានធ្លាក់​ពី​ជាន់​ទី​៧​តែ​មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​អ្វី​ឡើយគ្រាន់តែ​រលាត់ស្បែក​និង​ជាំ​បន្ដិចបន្ដួច ។ ឪពុក​របស់​នាង​បាន​ត្រូវ​ចាប់ខ្លួន​ពី​បទប៉ុនប៉ង​មនុស្សឃាត ។
ឆ្នាំ​២០០៦
-​សា​ដាម​ហ៊ូ​សេន បាន​បញ្ចប់​កូដកម្ម​អត់អាហារ​ក្នុង​ពន្ធនាគារ​មួយ បន្ទាប់​ពី​មេធាវីរបស់​គាត់​ត្រូវ​បាន​សំលាប់ ។
-​សត្វ​អណ្ដើក​ឈ្មោះ​ហា​រ៉េ​ត ដែល​មានអាយុ​វែង​ជាងគេ​ក្នុង​លោក​បាន​ងាប់​ក្នុង​អាយុ១៧៦​ឆ្នាំ ដោយសារ​ជំងឺ​បេះដូង​ក្នុង​ប្រទេសកា​ណា​ដា ៕