ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​លួច​​ឡាន​ផ្អើល​ទាំងព្រឹក​​សមត្ថកិច្ច​​ស្ទាក់​ចាប់​បាន​វិញក្តៅ​ៗ​ឃាត់​ខ្លួន៣នាក់​ប្រុស​២ស្រី១​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស២នាក់ និងស្ត្រីម្នាក់​ដែលគេ​សង្ស័យថា ​ជា«ចោរ» ​ត្រូវ​សមត្ថកិច្ច​តាមប្រមាញ់​​ស្ទាក់​ចាប់​បានភ្លាមៗ បន្ទាប់ពី​ពួកគេ​សម​គំនិត​​គ្នា​លួច​យក​រថយន្ត​កាមរី​មួយគ្រឿង កាលពីវេលាម៉ោង​៨ និង​៤០នាទី​ព្រឹកថ្ងៃទី​១ កុម្ភៈ ២០១៣ ខណៈ​ម្ចាស់ធ្វេស​ប្រហែស​ចតចោល​មិន​ដកសោ​នៅ​លើ​ផ្លូវ​​ខាងមុខផ្ទះ ក្នុងភូមិ​ព្រែក​ព្រះស្តេច​​ សង្កាត់​ព្រែក​​ព្រះស្តេច ​ក្រុង​បាត់ដំបង ។

លោកមៀន ​ឡាយ ​ប្រធាន​ការិយាល័យ​​ព្រហ្មទណ្ឌកម្រិត​ស្រាលបានឱ្យ​ដឹងថា រថយន្ត​ដែលត្រូវ​​ចោរ​លួច​នោះ​ម៉ាកកាមរីចង្កូត​​ឆ្វេង ​ពណ៌ប្រផេះ ​ស៊េរីឆ្នាំ​៩៣ ពាក់ស្លាក​លេខបាត់ដំបង 2A 1661 ម្ចាស់​​ឈ្មោះគុជ ជ ភេទប្រុស ​អាយុ​៦៨ឆ្នាំ ​ជា​មន្ត្រី​​យោធា​ចូលនិវត្ត​ ។ រីឯ​ជនសង្ស័យ​ទាំង​៣នាក់ ​ដែលត្រូវ​ឃាត់ខ្លួន​១-ឈ្មោះ​ណាម ​ប៊ុនថង ភេទប្រុស ​អាយុ​៣៣ឆ្នាំ ​ជា​អ្នកបើក​ ២-​ឈ្មោះសុខ ​ ស្រីឃីម ​ជា​អ្នកសមគំនិត​​ និងជាប្រពន្ធ​​​របស់​ឈ្មោះប៊ុន ថង រស់នៅភូមិព្រែក​អម្ពរ ឃុំ​អណ្តើក​ហែប ស្រុករតន​មណ្ឌល និង​៣- ឈ្មោះ​ផាម ​មិន​វឹង ភេទប្រុស  អាយុ​៣៦​ឆ្នាំ ​ជាមេផ្តើមគំនិត​​​នៅភូមិ​ពាលញែក១ ​ឃុំផ្ទះ​ព្រៃ ស្រុកសំពៅមាស ខេត្តពោធិ៍​សាត់ ​ប៉ុន្តែ​​បានស្នាក់នៅ​បណ្តោះ​អាសន្ន​ជាមួយ​ប្តី​ប្រពន្ធ​ខាងលើ ​ដើម្បី​ងាយស្រួល​នាំ​គ្នា ដើរប្រពឹត្ត​បទល្មើស ។

លោកមៀន ​ឡាយ​ បញ្ជាក់ថា ឈ្មោះ​ប៊ុនថង ជាអ្នកចូលបើក​រថយន្ត​នោះ រីឯ​ស្ត្រីឈ្មោះ​ឃីម ​ និងឈ្មោះ​​មិន​ វឹង ជាអ្នក​ជិះម៉ូតូ​តាមក្រោយ ។ ​​ប៉ុន្តែ ​ត្រូវសមត្ថកិច្ច​តាម​ស្ទាក់​ចាប់បាន​ភ្លាមៗ លើកំណាត់​ផ្លូវជាតិ​៥៧ ក្នុងភូមិអណ្តូង​ព្រីង ​សង្កាត់អូរម៉ាល់ ក្រុង បាត់ដំបង ​ក្នុងគ្រាដែល​ក្រុមនេះ ​ព្យាយាម​​បើក​គេច​ទៅកាន់ផ្ទះរបស់ខ្លួន​នៅឯ​ស្រុករតនមណ្ឌល៕