ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​យន្តហោះ​មួយ​គ្រឿង​លើ​ថ្នល់​ឆេះសល់​តែ​កន្ទុយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យន្តហោះ​យោធាអា​មេ​រិ​ក​១​គ្រឿង​បាន​ធ្លាក់​ឆេះ​កាលពី​ថ្ងៃ​ទី​២ ឧសភា លើ​ផ្លូវថ្នល់​មួយ​នៅ​ជិត​ព្រ​លាន​យន្តហោះ SAVANNAH រដ្ឋ​ច​ច​ជៀ​ជា​កន្លែង​ដែល​វា​ទើប​ហោះ​ចេញ​។​លើ​យន្តហោះ​នេះ​មាន​មនុស្ស​៩​នាក់ប្រហែលជា​ស្លាប់​អស់​ហើយ​ទោះបី​តុល្យការ​ផ្លូវការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លាប់​៥​នាក់​ក្ដី ។ លោក​មេបញ្ជាការ PAUL…

សហរដ្ឋអាមេរិក ៖ យន្តហោះ​យោធាអា​មេ​រិ​ក​១​គ្រឿង​បាន​ធ្លាក់​ឆេះ​កាលពី​ថ្ងៃ​ទី​២ ឧសភា លើ​ផ្លូវថ្នល់​មួយ​នៅ​ជិត​ព្រ​លាន​យន្តហោះ SAVANNAH រដ្ឋ​ច​ច​ជៀ​ជា​កន្លែង​ដែល​វា​ទើប​ហោះ​ចេញ​។​លើ​យន្តហោះ​នេះ​មាន​មនុស្ស​៩​នាក់ប្រហែលជា​ស្លាប់​អស់​ហើយ​ទោះបី​តុល្យការ​ផ្លូវការ​ដំបូង​រៀបរាប់​ពី​មនុស្ស​ស្លាប់​៥​នាក់​ក្ដី ។

លោក​មេបញ្ជាការ PAUL DAHLEN នៃ​កងទ័ពអាកាស​អា​មេ​រិ​ក​គូសបញ្ជាក់​ថា យើង​អះអាងពី​មនុស្ស​៩​នាក់​ជិះ​ក្នុង​យន្តហោះ​ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​៥​នាក់​និង​អ្នកដំណើរ​៤​នាក់ ។

អ្នក​ទាំងនេះ​សុទ្ធតែ​ជា​សមាជិក​កង​ឆ្មាំ​ជាតិ​ព័រ​តូ​រីកូ ។ លោក​ពុំ​ទាន់​អះអាង​ថា​អ្នក​ទាំងនេះ​ស្លាប់​អស់ឡើយ​ដោយ​លោ​កថា​បណ្ដា​រូបភាព​នៃ​យន្តហោះ​ធ្លាក់​ឆេះ​បញ្ជាក់​ច្បាស់​ថា​ពិតជា​ពុំ​មាន​មនុស្ស​ណាអាច​នៅ​រស់​ទេ ។ តាម​រូបភាព​បង្ហាញ​យន្ត​ហោះ​ឆេះ​អស់​សល់​តែ​កន្ទុយ ។ យន្តហោះ​ជួប​គ្រោះ​ថ្នាក់​ជា​យន្តហោះ​ដឹក​ជញ្ជូន​យោធា​ធុន HERCULES ។ យន្តហោះ​នេះ​ត្រូវ​ហោះ​ទៅ​កាន់​ទីក្រុង​TUCSON រ​ដ្អ​អា​រី​ហ្សូ​ន​ណា ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ថែរក្សា​មូលដ្ឋាន​អាកាសចរណ៍ DAVIS MONTHAN ជា​អ្នកគ្រប់គ្រង​ទីលាន​ចោល​ខ្មោច​យន្តហោះ​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​។​ក្រោយ​ការ​ប្រើប្រាស់​៥០​ឆ្នាំ​វា​ដល់​ពេល​យក​ទៅ​ចោល​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ