ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​សាលា​បុណ្យ​ពន្លឺ​សាមគ្គី​ផ្តល់​អំណោយ​ដល់​សមាគម​នារី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រះសង្ឃគង់​នៅ​សាលា​បុណ្យ​ពន្លឺ​សាមគ្គី​បាន​ផ្តល់​អំណោយ​ជាគ្រឿង​ឧបភោគ​ បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ដល់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ទួល​គោគ ដើម្បី​ចូលរួម​ចំណែក​ជួយដល់​ការងារ​ផ្នែក​មនុស្ស​ធម៌។ ពិធីប្រគល់​និងទទួល​អំណោយ​នេះ​បាន​រៀបចំ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា នៅ​សាលា​បុណ្យ​ពន្លឺ​សាមគ្គី​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៣០ ​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោគ ដោយ​មានការ​អញ្ជើញ

រាជធានីភ្នំពេញ ៖ ព្រះសង្ឃគង់​នៅ​សាលា​បុណ្យ​ពន្លឺ​សាមគ្គី​បាន​ផ្តល់​អំណោយ​ជាគ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ដល់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ​ទួល​គោគ ដើម្បី​ចូលរួម​ចំណែក​ជួយដល់​ការងារ​ផ្នែក​មនុស្ស​ធម៌។ ពិធីប្រគល់​និងទទួល​អំណោយ​នេះ​បាន​រៀបចំ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែតុលា នៅ​សាលា​បុណ្យ​ពន្លឺ​សាមគ្គី​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២៣០ ​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោគ ដោយ​មានការ​អញ្ជើញ​ទៅ​ទទួល​អំណោយ​​ដោយ​ផ្ទាល់​ពីសំណាក់​លោក​ស្រី​នួន មុនីរតនា​​ ប្រធាន​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្តិ​ភាព​និង​អភិវឌ្ឍន៍​ខណ្ឌទួលគោក ព្រមទាំង​មាន​ការ​ចូលរួម​ពីសមាជិក​-សមាជិកា​សមាគម​យ៉ាង​ច្រើន​កុះករ​។

អំណោយ​ដែលបាន​​ផ្តល់​ជូនសមាគមនារី​សំរាប់​យកទៅចែក​ជូន​គ្រួសារ​ក្រីក្រ​ និង​រង​គ្រោះ​​នៅក្នុង​ឱកាស​នោះ​រួម​មាន ​​អង្ករ​ចំនួន​៣​បាវ ទឹកស៊ីអ៊ីវ​៥យួរ​ ទឹកត្រី​៥យួរ​  ចាន​ស្រាក់​១៥​សំរាប់​ មី២០០កញ្ចប់​ ទឹក​ដោះ​គោ​១០០​កំប៉ុង ស្ករស​១០០កញ្ចប់​ តែ១០០​កញ្ចប់ និង​ថវិកា​ចំនួន​៥០ម៉ឺន​រៀល។ លោកស្រី​នួន​ មុនី​រតនា ប្រធាន​សមាគមនារី​ខណ្ឌ​ទួលគោក បាន​ឱ្យ​ដឹងថា អំណោយ​ទាំងនេះ​មាន​សារ​សំខាន់​ណាស់​សំរាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ និង​ជនរង​គ្រោះ​នៅ​ក្នុង​សង្កាត់​ទាំង​១០​ នៃ​ខណ្ឌ​​ទួលគោក​ទាំងមូល។

ក្នុង​នាម​សមាគម​នារី​ខណ្ឌ​ទួលគោក​សូម​ថ្លែង​អំណរព្រះគុណ​​ដល់​ព្រះសង្ឃ​គង់​នៅ​សាលាបុណ្យ​ពន្លឺ​សាមគ្គី​ទាំងអស់​ ព្រម​ទាំង​​អាជ្ញា​ធរ​សង្កាត់​​ផ្សារដើមគ ដែល​បាន​ផ្តល់​អំណោយ​​មកឱ្យ​សាមាគម​នារី​ដើម្បី​នាំយកទៅ​ចែកជូន​ដល់​​ជន​រងគ្រោះ​បន្ត​ទៀត។​ លោកស្រី​នួន មុនីរតនា​ បាន​បន្ត​ទៀតថា ចាប់ពី​សមាគម​នារី​ខណ្ឌទួលគោក​បង្កើត​ឡើង​​រយៈពេល​ជាង​១ឆ្នាំ​នេះ លោក​ស្រី​បាន​ខិតខំ​យ៉ាង​​ខ្លាំងក្នុង​ការ​​បំផុស​ចលនា​សប្បុរសជន​ក៏ដូចជា​នៅ​តាម​វត្តនានា​ដើម្បី​ស្វែង​រកអំណោយ​មក​ចែកជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ​ ចាស់ជរា និង​អ្នក​មាន​ជំងឺ​​ផ្សេងៗ៕