ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​១​យប់​១​ថ្ងៃ​ផ្លូវ​រអិល រថយន្ត​២​គ្រឿង​ក្រឡាប់​ក្នុង​ថ្ងៃ​តែ​មួយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ពីរ​គ្រឿង​បាន​ក្រឡាប់​ក្នុង​ថ្ងៃ​តែ​មួយ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដែល​មួយ​គ្រឿង​ក្រឡាប់​នៅ​វេលា​ម៉ោង​៧​ព្រឹក និង​មួយ​គ្រឿង​ទៀត​នៅ​វេលា​ម៉ោង​៣​រសៀល ចម្ងាយ​ពី​គ្នា​ប្រមាណ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ…

ខេត្ត​មណ្ឌល​គី​រី ៖ រថយន្ត​កូរ៉េ​ដឹក​ទំនិញ​ពីរ​គ្រឿង​បាន​ក្រឡាប់​ក្នុង​ថ្ងៃ​តែ​មួយ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​ពូ​លុង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដែល​មួយ​គ្រឿង​ក្រឡាប់​នៅ​វេលា​ម៉ោង​៧​ព្រឹក និង​មួយ​គ្រឿង​ទៀត​នៅ​វេលា​ម៉ោង​៣​រសៀល ចម្ងាយ​ពី​គ្នា​ប្រមាណ​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហេតុការណ៍​នេះ​កើត​នៅ​ថ្ងៃ​ទី​៣០ មេ​សា ២០១៨​នេះ​។ ប្រភព​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​ក្រឡាប់​នា​ពេល​ព្រឹក នៅ​ចំណុច​កែង​ផ្លូវបំបែក​ប៊ូ​ស្រា ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ គ្មាន​ស្លាក​លេខ បាន​ក្រឡាប់​លើ​ទ្រូងផ្លូវ ឆ្ពោះទៅ​ស្រុក​ពេ​ជ្រា​ដា​។ ក្នុង​គ្រោះថ្នាក់​នេះ​មិន​មាន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បាន​អូស​យក​ទៅ​ជួសជុល​ខ្លួនឯង ដោយ​មិន​មាន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។

  ចំណែក​ករណី​ទី​២ បាន​កើតឡើង​នៅ​ពេល​រសៀល ចំណុច​មុខ​ប៉ុស្តិ៍​នគរបាលរ​មនា បង្ក​ដោយ​រថយន្ត​ពាក់​ស្លាក​លេខ ភ្នំពេញ ២E-២២៣០ ដាយ​បាន​ក្រឡាប់​ខ្លួនឯង អ្នកបើកបរ​ឈ្មោះ សែ សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​ភូមិ​ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ បាន​បើក​ចេញពី​ភូមិ​ពូ​ជ្រៃ ឆ្ពោះទៅ​ទីរួមខេត្ត​មណ្ឌលគិរី ក៏​ជួប​ហេតុការណ៍​នេះ​តែ​ម្តង​។ ទោះជា​យ៉ាងណា​ករណី​នេះ មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ គឺ​ខូចខាត​តែ​លូ និង​បាក់​បង្គោល​ទ្រី​ប​មួយ ហើយ​សមត្ថកិច្ច​បាន​ទាក់ទង​ជាមួយ​មន្ទីរ​សា​ធា​រៈការ​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​។ គ្រោះថ្នាក់​ទាំង​ពីរ​ករណី​នេះ ត្រូវ​បាន​គេ​ដឹង​ថា បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​អស់​មួយ​យប់​មួយ​ថ្ងៃ ទើប​ធ្វើ​ឲ្យ​អ្នកបើកបរ​ពិបាក​មើលផ្លូវ​ដែល​ពោ​ពេញ​ទៅ​ដោយ​អ័ព្ទ និង​ទឹកភ្លៀង​យ៉ាង​ក្រាស់ ទើប​មាន​គ្រោះថ្នាក់​បែប​នេះ​។លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ផ្តាំផ្ញើ​ដល់​អ្នកបើកបរ​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ តាម​បណ្តា​ផ្លូវ​នានា​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​ផ្លូវ​តំបន់​នេះ​សម្បូរ​ទៅ​ដោយ​ភ្នំ និង​ព្រៃឈើ​អម​សងខាង ពិបាក​មើល​ឧបសគ្គ​នៅ​ខាង​មុខ​។ ជា​ពិសេស​រដូវ​នេះ​មាន​ភ្លៀង​ញឹកញាប់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកបើកបរ​ពិបាក​មើលផ្លូវ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រថយន្ត​ក្រឡាប់​ដល់​នៅ​ពីរ​គ្រឿងក្នុង​ថ្ងៃ​តែ​មួយ និង​កន្លែង​ក្បែរ​គ្នា​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ